List/Grid ព័ត៌មានជាតិ Subscribe RSS feed of category ព័ត៌មានជាតិ
ទូកប្រើ ម៉ាស៊ីនធំៗអូសអួន និងទូករុញស៉ិបកំពង់ធ្វើសកម្មភាពយ៉ាងគគ្រឹកគ្រេងនៅចំណុចពាមបាងនិងបាឡតទឹកដីខេត្តកំពង់ធំយ៉ាងមមាញឹកអាជ្ញាធរនិងជំនាញពាក់ព័ន្ធមិនបង្ក្រាបឡើយ

កំពង់ធំ ៖ ប្រជានេសាទលក្ខណ:គ្រួសារ បានអោយអង្គភាពសារព័ត៌មានយើងដឹងថាជារៀងរាល់ថ្ងៃពួគគាត់តែងតែឃើញទូកអូសអួនដោយម៉ាស៊ីនធំៗជាច្រើនគ្រឿងកំពង់ធ្វើសកម្មភាព យ៉ាងគគ្រឹកគ្រេងនៅចំណុចពាមបាងនិងបាឡតទឹកដីខេត្តកំពង់ធំធ្វើអោយប៉ះពាល់ជីវភាពរបស់ពួកគាត់...
ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងបានលើកឡើងថា បទល្មើសនេសាទដែលបានកើតឡើងនៅលើទឹកដីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង គឺនាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំងឈ្មោះលោកតាក់ សីហាក់ ជាអ្នកបង្កើត ឱ្យមានបទល្មើសកាន់តែមានទ្រង់ទ្រាយធំឡើង

ពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មាន ទៀតថា បង្កើតបទល្មើស នេសាទខ្លួនឯងគ្រប់ទីកន្លែង ដើម្បីអោយឈ្មោះ សុខ ជ្រុយ ឈ្មោះផល្លា ឈ្មោះលីន ឈ្មោះ សុក្រ សំបូរ ជាអ្នកអនុវត្តផ្ទាល់ យកផលប្រយោជន៍មកចែកគ្នា ក្នុងផលប្រយោជន៍...
ស្នើសុំដល់រដ្ឋាភិបាលថ្មី គួរដាក់មន្ត្រីជំនាញចុះសាវជ្រាវឲ្យបានស៊ីជម្រៅលើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ប្រព្រឹត្តអំពើពុករលួយ បើកដៃឱ្យមេខ្លោងធំៗប្រព្រឹត្តបទល្មើសនេសាទយកលុយថ្នូរនឹងការមិនបង្ក្រាប

បទល្មើសនេសាទ នៅក្នុងស្រុកជល់គិរី ស្រុកកំពង់លែង ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ចាប់ផ្ដើម ហ៊ុំព័ទ្ធចាប់ត្រីហើយ ពេលនេះ ព្រោះអីថ្នាក់ខេត្តមិនហ៊ានបង្ក្រាបទេជារៀងរាល់ឆ្នាំដែលបានកើតឡើងហើយក៏មានឈ្មួញទិញត្រីអ្នកផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីបំផ្លាញធនធានធម្មជាតិដូចជាកាប់ព្រៃលិចទឹកនិង...
លោក យុន ប្រុស មេឃុំល្វែងឬស្សី លោកប៊ូ ម៉េងទ្រី អភិបាលស្រុក ជីក្រែង និងលោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប បានចូលរួមអាហារបីពេលជាមួយលោក ( ស៊ុយ) ជាអ្នកកាងឲ្យក្រុមត្រាក់ទ័រ ឈូសឆាយដីជាសម្បត្តិរបស់រដ្ឋដែលឬទេ

សៀមរាប ៖ បុរសជើងខ្លាំងមួយរូបអ្នកស្រុកតែងតែហៅឈ្មោះថាលោក ស៊ុយ តែងតែធ្វើសកម្មភាពជួលត្រាក់ទ័រឈូសឆាយដីជាសម្បត្តិរបស់រដ្ឋ ។បុគ្គលរូបនេះល្បីល្បាញខាងកាងឲ្យឈ្មួញជាអ្នករកស៊ីដីតាមរបៀបទិញលក់និងឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន...
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ត្រូវលោក ឈៀង ចំណាន បកអាក្រាតពាក់ព័ន្ធនឹងអំពើពុករលួយ

លោក តុប កក្កដា ត្រូវលោក ឈៀង ចំណាន រស់នៅក្នុងភូមិកំពង់ក្ដីឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ឆ្លើយបំភ្លឺជូនអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងអំពើពុករលួយរឿងចេញលិខិតអនុញ្ញាតធ្វើកម្មសិទ្ធិដីធ្លី...
ជនជាតិវៀតណាមសម្រុកឆ្លងដែនមកស្រុកខ្មែរចូលលេងល្បែងជល់មាន់ និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងកាស៊ីណូ(ថ្មពេជ្រ)ព្រំដែនអន្តរជាតិក្អមសំណរ !

កណ្តាល ៖ ចាប់តាំងពីចូលឆ្នាំចិន.វៀតណាមរហូតមកទល់ពេលនេះ ជនជាតិវៀតណាមទាំងប្រុសទាំងស្រីសម្រុកឆ្លងដែនមកទឹកដីខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជាវៀតណាមក្អមសំណរយ៉ាងគគ្រឹក គគ្រេង ពោលគឺមកចូលលេងល្បែងមាន់ជល់...
លោក រស់ ចន្ថា អធិការដ្ឋាននគរបាលស្រុកស្អាង និងលោក លន ចន្ថា អធិការរងនគរបាលស្រុកស្អាង កំពុងតែសើមមាត់សើមករក្នុងរដូវចូលឆ្នាំប្រពៃណីចិន បង្កើតឲ្យមានល្បែងស៊ីសង មាន់ជល់ស្ទើរតែគ្រប់ ឃុំនៅក្នុងស្រុកស្អាង

កណ្ដាល ៖ ក្នុងរយៈពេលចូលឆ្នាំចិនប៉ុន្មានថ្ងៃនេះ លោករស់ចន្ថាអធិការស្រុកស្អាងនិងលោ លន ចន្ថា អធិការរងស្រុកស្អាង ត្រូវមហាជនរិះគន់ចំៗថា លោករស់ចន្ថាអធិការស្រុកស្អាង និងលោកលនចន្ថាអធិការរងស្រុកស្អាងបានទទួលលាបសក្ការៈពីក្រុមញៀនល្បែងបញ្ចូលមាន់...
ដីព្រៃរាប់រយហាត់តាជាសម្បត្តិសាធារណៈរបស់រដ្ឋដែលត្រូវគ្រប់គ្រងដោយអាជ្ញាធរស្រុកស្ទោងខេត្តកំពង់ធំ ត្រូវក្រុមខិលខូចលួចឃុបឃិតគ្នាជាមួយអាជ្ញាធរឃុំល្វែងឬស្សីស្រុកជីក្រែងខេត្តសៀមរាប ដើម្បីបំភាន់ភ្នែកថ្នាក់លើយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ខេត្តសៀមរាប ៖នៅថ្ងៃទី 28 ខែធ្នូឆ្នាំ 2023 ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅដល់ទីតាំងដីមួយកន្លែងឃើញត្រាក់ទ័រមួយគ្រឿងកំពុងតែធ្វើសកម្មភាព ឈូសឆាយហើយត្រាក់ទ័រមួយគ្រឿងនោះក្រឡេកឃើញអ្នកសារព័ត៌មានក៏បានរត់គេចយករួចខ្លួនក្រោយមកទៀតនៅថ្ងៃទី...
បែកធ្លាយរឿងលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធនធានទឹកខេត្តបន្ទាយមានជ័យរត់ការទប់តំណែង បន្ទាប់ពីលេចរឿងលេងល្បែងនៅក្នុងកាស៊ីណូ?

ប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅក្នុងមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យបានឲ្យដឹងថា លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ កំពុងសប្បាយវក់វក់ល្បែងកាស៊ីណូណាហ្គាវើល ដោយក្នុងមួយខែមួយខែចាញ់អស់រាប់ម៉ឺនដុល្លារអាមេរិក...
លោកទុំ ណូ មេគយខេត្តកោះកុងកាន់តំណែងដុះស្លែនិងបក្ខពួក ប្រព្រឹត្តអំពើពុករលួយ បើកដៃឲ្យក្រុមឈ្មួញនាំទំនិញ គេចពន្ធគ្រប់ប្រភេទពីប្រទេសថៃចូលកម្ពុជាដោយសេរីមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយ

សេចក្តីរាយការណ៍បានឲ្យដឹងថាក្រុមឈ្មួញធំៗបានសម្រុកនាំទំនិញគេចពន្ធ សាំងគេចពន្ធ និងទំនិញបង់ពន្ធស្ទើរមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃ តាមច្រកកំពង់ផែ(ផ្លូវទឹក) និងផ្លូវគោក យ៉ាងពេញបន្ទុក...