ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក យុន ប្រុស មេឃុំ​ល្វែង​ឬ​ស្សី លោក​ប៊ូ ម៉េង​ទ្រី អភិបាលស្រុក ជី​ក្រែង និង​លោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត​សៀមរាប បាន​ចូលរួម​អាហារ​បី​ពេល​ជាមួយ​លោក ( ស៊ុយ​) ជា​អ្នក​កាង​ឲ្យ​ក្រុម​ត្រាក់ទ័រ ឈូសឆាយដី​ជា​សម្បត្តិ​របស់​រដ្ឋ​ដែល​ឬទេ​

​លោក យុន ប្រុស មេឃុំ​ល្វែង​ឬ​ស្សី លោក​ប៊ូ ម៉េង​ទ្រី អភិបាលស្រុក ជី​ក្រែង និង​លោក ប្រាក់ សោភ័ណ្ឌ អភិបាលខេត្ត​សៀមរាប បាន​ចូលរួម​អាហារ​បី​ពេល​ជាមួយ​លោក ( ស៊ុយ​) ជា​អ្នក​កាង​ឲ្យ​ក្រុម​ត្រាក់ទ័រ ឈូសឆាយដី​ជា​សម្បត្តិ​របស់​រដ្ឋ​ដែល​ឬទេ​

សៀមរាប ៖ បុរស​ជើង​ខ្លាំង​មួយ​រូប​អ្នកស្រុក​តែងតែ​ហៅ​ឈ្មោះ​ថា​លោក ស៊ុយ តែងតែ​ធ្វើ​សកម្មភាព​ជួល​ត្រាក់ទ័រ​ឈូសឆាយដី​ជា​សម្បត្តិ​របស់​រដ្ឋ ។​បុគ្គល​រូបនេះ​ល្បីល្បាញ​ខាង​កាង​ឲ្យ​ឈ្មួញ​ជា​អ្នករកស៊ី​ដី​តាមរបៀប​ទិញ​លក់​និង​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ ។ ហេតុនេះហើយ ទើប​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​កកោះ​ឃុំ​ល្វែង​ឬ​ស្សី​ស្រុក​ជីក្រែង​ខេត្តសៀមរាប បាន​ស្នើសុំ​ឲ្យ​អង្គភាព​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ទៅ​ដល់​ថ្នាក់ដឹកនាំ​បាន​ដឹង​អំពី​បញ្ហា​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​យក​ដី​សម្បត្តិ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ស្របច្បាប់ ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​ទើប​អង្គភាព​សារព័ត៌មាន​យើង​ធ្វើការ​ផ្សព្វផ្សាយ ព័ត៌មាន​នេះ​ឲ្យដល់​ថ្នាក់ដឹកនាំ​បាន​ដឹងទ​ង្វើ​របស់​ជនខិលខូច​មួយក្រុម តែងតែ​ដើរ​ធ្វើ​សកម្មភាព​កាង​អោយ​ត្រាក់ទ័រ​ឈូសឆាយដី​ហើយ​និង​រត់​ការ​ធ្វើ​ប្លង់​តាមរបៀប​ពុករលួយ​អាស្រ័យហេតុនេះ​ទើប​អង្គភាព​សារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក យុន ប្រុស មេឃុំ​ល្វែង​ឫស្សី លោក​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា​លោក​អត់​បាន​ដឹង​ទេ​ចាំ​ឱ្យ​ក្រុម​ការងារ​លោក​ចុះ​ទៅ​មើល លោក ប៊ូ ម៉េង​ទ្រី អភិបាលស្រុក​ជីក្រែង លោក​ក៏​ឆ្លើយ​ប្រហាក់ប្រហែល និង​លោក យុន ប្រុស មេឃុំ ល្វែង​ឬ​ស្សី​ដែរ​ហើយ​លោក​ក៏​បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា​នឹង​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​មើល ។​

​លោក​អភិបាលខេត្ត​សៀមរាប ប្រាក់ សោភ័ណ្ឌ អ្នកសារព័ត៌មាន​យើង​តេ​ទៅ លោក​អត់​លើក​ទូរ​សព្ទ​ទេ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​អ្នកសារព័ត៌មាន​យើង​អាចដាក់​ការសង្ស័យ​ប្រហែល​ជា​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​ថ្នាក់​ខេត្ត រួម​ទាំង​ជំនាញ​ពាក់ព័ន្ធ​ផង ប្រហែល​ជា​ចូលរួម​អាហារ​បី​ពេល​ជាមួយ​លោក ស៊ុយ នេះ​ដែរ​ហើយ​មើលទៅ ?

​ការធ្វើសកម្មភាព​ឈូស​ឆាយ​នេះ លោក ស៊ុយ បាន​ប្រាប់​មក​អ្នកសារព័ត៌មាន​យើង​ថា ដី​របស់​លោក​មាន​ច្បាប់​ត្រឹមត្រូវ ពេល​អ្នកសារព័ត៌មាន​យើង​សុំ​ការអនុញ្ញាត​មើល​ច្បាប់​អនុញ្ញាត លោក​ទាញ​ទូរស័ព្ទ​មកឲ្យ​អ្នកសារព័ត៌មាន​យើង​មើល​លិខិត​ផ្ទេរសិទ្ធិ​មួយច្បាប់ ដែល​មាន​រូបភាព​នៅក្នុង​ទូរ​សព្ទ​មួយ​សន្លឹក​ហើយ​ក្រុម​ការងារ​អ្នកសារព័ត៌មាន​យើង​ក៏​សុំ​ការអនុញ្ញាត​មើល​ច្បាប់ដើម បន្តទៀត ក៏​ប៉ុន្តែ​លោក ស៊ុយ គាត់​បាន​ឆ្លើយថា គាត់​មិន​ឱ្យ​មើល​ច្បាប់ដើម​ទេ បើ​ចង់​មើល​ទៅ​មើល​នៅ​សាលាស្រុក​ជីក្រែង​ទៅ ។ ហើយ​គាត់​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា យក​តម្កល់​នៅ​សាលាស្រុក​ជីក្រែង​ទៅ​សួរ​លោក​អភិបាលស្រុក​ជីក្រែង ទៅ​ដឹង​ហើយ ។​

​តាម​ការបញ្ជាក់​របស់​លោក​ស៊ុយ ក្រុមការងារ​អ្នក សា​ព័ត៌មាន​យើង ក៏​ទូរ​សព្ទ​ទៅ​សួរ​លោក​អភិបាលស្រុក​ជីក្រែង​លោក ប៊ូ​ម៉េង​ទ្រី លោក​ក៏​បាន​ឆ្លើយ​ប្រាប់ អ្នកសារព័ត៌មាន​យើង​វិញ​ថា​លោក​អត់​បាន​ដឹង​ទេ​បញ្ហា​នេះ​ពេល​នោះ​អ្នកសារព័ត៌មាន​យើង​ក៏​បាន​ទំនាក់ទំនង​ទៅ​លោក​ស៊ុយ​វិញ​ម្ដង​ទៀត ពេលនោះ​លោក​ស៊ុយ​ឆ្លើយថា លោក​តម្កល់​នៅ​រដ្ឋបាល​សាលាស្រុក​ជីក្រែង ហេតុនេះហើយ​ទើប​អ្នកសារព័ត៌មាន​យើង​សួរ​ទៅ​លោក​ស៊ុយ ម្ដង​ហើយ​ម្ដង​ទៀត​នេះ​ជា​ការឆ្លើយ​បំភាន់​អ្នកសារព័ត៌មាន​យើង​។

​សូម​បញ្ជាក់​ផង​ដែរ​ថា លិខិត​ផ្ទេរសិទ្ធិ​មួយ​សន្លឹក​នេះ​មាន​ឈ្មោះ​លោក ឌុ​ក លាត និង​ប្រពន្ធ ង៉ា គន់ ដែល​មាន​ផ្ទៃដី​សរុប 194566 ម៉ែត្រ​ស្ថិតនៅក្នុង​ភូមិ​កកោះ​ឃុំ​ល្វែង​ឬ​ស្សី ស្រុក​ជីក្រែង ខេត្តសៀមរាប​សូម​បញ្ជាក់​បន្ថែម​ទៀត​ផង​ដែរ​ថា នៅ​ថ្ងៃ​ទី 28 ខែ​ធ្នូ​ឆ្នាំ 2023 ក្រុម​អ្នកសារព័ត៌មាន​យើង​បាន​ចុះ ទៅ​ផ្ដិត​យក​រូបភាព ឃើញ​មាន​ត្រាក់ទ័រ​មួយ​គ្រឿង​កំពុងតែ​ធ្វើ​សកម្មភាព​ឈូសឆាយ​ពេល​នោះ​ត្រាក់ទ័រ​មួយ​គ្រឿង​បើក​រត់គេច​ខ្លាច​អ្នកសារព័ត៌មាន​យើង​ផ្តិត​យក​រូបភាព​នៅ​ថ្ងៃ​ទី 26​ខែ​មករា​ឆ្នាំ 2024​ក្រុម​អ្នកសារព័ត៌មាន​យើង​ចុះ​ទៅ​ម្ដងទៀត​និង​ផ្ដិត​យក​រូបភាព​ហើយក៏​រាយការណ៍​ជូន​លោក​មេឃុំ​ល្វែង​ឬ​ស្សី លោក​ក៏​បាន​ឆ្លើយ​តប​មក​វិញ​ថា ដី​នេះ​មិន​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​លោក​ទេ​ព្រោះ​និយាយ​មការ​វា​ស្ថិត​នៅក្នុង​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​ឯ​ណោះ​នៅ​ថ្ងៃទី​8 ខែ​កុម្ភៈ​ឆ្នាំ 2024 ក្រុម​អ្នកសារព័ត៌មាន​យើង​ចុះ​ទៅ​ដល់​ទីតាំង​បាន​ឃើញ​ត្រាក់ទ័រ​ចំនួន 4 គ្រឿង កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ​ម្ដងទៀត ពេលនោះ​ឃើញ​បុរស​ជើង​ខ្លាំង​មួយ​រូប​ដែល​មាន​ឈ្មោះ​ស៊ុយ ឈរ​នៅ​កាង​លើដី​នោះ​តែម្ដង សំណួរ​សួរថា​ហេតុអ្វី​ក៏​លោក ស៊ុយ មាន​លិខិត​ផ្ទេរសិទ្ធិ​ទទួលស្គាល់​ដោយ​អាជ្ញាធរ​ឃុំ​ល្វែង​ឬ​ស្សី លោក​មេឃុំ​ចាស់​គឺ​លោក លួង​ផន និង​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ស្រុក​ជីក្រែង​ទៀតផង​។ និង​មាន​លិខិត​មួយច្បាប់​ទៀត​បញ្ជាក់​ពី​ការបង់ពន្ធ ទទួលស្គាល់​ដោយ លោក​ម៉ៅ​ចៅ​មុន្នី និង​លិខិត​ទទួលស្គាល់​ដោយ​ភូមិបាល​ស្រុក​ជី​ក្រែង លោក​ណោម សារី​ផងដែរ ។​

​នៅ​ថ្ងៃ​ទី 18 ខែ​កុម្ភៈ​ឆ្នាំ 24 ត្រូវ​នឹង​ថ្ងៃអាទិត្យ​ក្រុមការងារ​អ្នកសារព័ត៌មាន​យើង​ចំនួន 4 អង្គភាព​បាន​ចុះ​ទៅ​ដល់​ទីតាំង​ដី​នោះ​ម្ដង​ទៀត​បាន​ឃើញ​បុរស​ខ្លាំង​នៅ​ឈរ​កាង​ដី​ដដែល ហើយ​និង​ត្រាក់ទ័រ​ចំនួន 4 គ្រឿង​ដដែល​។

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​ក្រុមការងារ​អ្នកសារព័ត៌មាន​យើង​មាន​ការសង្ស័យ​ពាក់ព័ន្ធ​លិខិតអនុញ្ញាត​របស់​អាជ្ញាធ​រ​មូលដ្ឋាន​ឃុំ​ល្វែង​ឬ​ស្សី និង​អាជ្ញាធរ​ស្រុក​ជីក្រែង រួមទាំង​អាជ្ញាធរ​ខេត្ត​សៀមរាប​ផង​ដែរ​ជា​ពិសេស​ជំនាញ​ពាក់ព័ន្ធ​។​

​សំណូមពរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំ​អាល​ក្រសួង​ដែនដី​នគររូបនីយកម្ម​និង​សំណង់ មេត្តា​ជួយ​មាន​វិធានកា​ទប់ស្កាត់ ជនខិលខូច​និង​មន្ត្រី​មួយចំនួន និង​ឯកឧត្តម កិត្តិ​នីតិកោសល បណ្ឌិត ឪ​ម យិនទៀង ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រឆាំង​អំពើពុករលួយ ជួយ​មាន​វិធានការ​ទៅលើ​ជនខិលខូច​និង​មន្ត្រី​ពាក់ព័ន្ធ​ផង ទាន ជា​ពិ​សេច សម្ដេច បវរ​ធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ា​ណែ​ត​ជួយ​ដាក់ មន្ត្រី​ជំនាញ​ដើម្បី​ចុះ​សាវ​ជ្រាវ និង​ស៊ើបអង្កេត រាល់​ការ​ចេញ​លិខិតអនុញ្ញាត​លើ​ដី​របស់​រដ្ឋ​មួយ​នេះ​ផង ៕

  

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888