កណ្ដាល ៖ ក្នុងរយៈពេលចូលឆ្នាំចិនប៉ុន្មានថ្ងៃនេះ លោករស់ចន្ថាអធិការស្រុកស្អាងនិងលោ លន ចន្ថា អធិការរងស្រុកស្អាង ត្រូវមហាជនរិះគន់ចំៗថា លោករស់ចន្ថាអធិការស្រុកស្អាង និងលោកលនចន្ថាអធិការរងស្រុកស្អាងបានទទួលលាបសក្ការៈពីក្រុមញៀនល្បែងបញ្ចូលមាន់ ជាច្រើនកន្លែងនៅក្នុងស្រុកស្អាងដូចជានៅក្នុងឃុំកោះសាច់ជលាដែលមានឈ្មោះលោកឈាងជាអ្នកបើកល្បែងមាន់ជល់។ និងក្នុងឃុំខ្ពបមានឈ្មោះលោក មៀឌ និងលោក ម៉េង ហាក់ ត្រូវជាបងថ្លៃរបស់លោកមេប៉ុស្តិ៍ខ្ពប ឈ្មោះលោក ក្ដី ជាអ្នកបើកល្បែងមាន់ជល់ការបើកឱ្យមានល្បែងស៊ីសងមាន់ជល់នៅក្នុងមូលដ្ឋាននេះក៏ដោយសារតែលោករស់ចន្ថាអធិការស្រុកស្អាង និងលោក លន ចន្ថាអធិការរងស្រុកស្អាងជាអ្នកទទួលលាបសក្ការៈពីក្រុមញៀនល្បែងទាំងនោះហើយល្បែងស៊ីសងបញ្ចូលមាន់នេះមានជាច្រើនកន្លែងទៀតដូចជានៅក្នុងឃុំព្រែកអំបិលផ្លូវចូលទៅទួលស្លែង និងឃុំទឹកវិលចន្លោះស្ពាន លេខ22 និងស្ពាន 23 និងឃុំស្វាយប្រទាល។
ហេតុនេះហើយបានប្រជាពលរដ្ឋស្នើសុំឲ្យអង្គភាពសារព័ត៌មានយើងជួយផ្សព្វផ្សាយពី ព័ត៌មាននេះទៅដល់លោកស្នងការដ្ឋាននគរបាលខេត្តកណ្ដាលលោកឧត្តមសេនីយ៍ ឈឿន សុខចិត្តបានជ្រាបអំពីការឃុបឃិតគ្នាទទួលសំណូកពីក្រុមញៀនល្បែងមាន់ជល់ ទាំងនោះផងទានហើយក៏ស្នើសុំទៅដល់ លោកអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌមេត្តាជួយមានចំណាត់ការចំពោះលោកអធិការស្រុកស្អាងនិងលោកអធិការរងស្រុកស្អាងផង ពុំដូច្នោះទេប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលមានល្បែងស៊ីសងទាំងនោះត្រូវបែកបាក់ប្រពន្ធកូននិងត្រូវ លក់ទ្រព្យសម្បត្តិដើម្បីយកមកលេងល្បែងមាន់ជល់ដែលនៅក្បែរផ្ទះរបស់ពួកគាត់ដោយសារល្បែងទាំងនេះធ្វើឲ្យបែកបាក់ក្រុមគ្រួសារនិងខាតបង់ទ្រព្យសម្បត្តិដោយសារតែការឃុបឃិតរបស់លោកអធិការស្រុកស្អាងនិងលោកអធិការរងស្រុកស្អាង។