ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​នេត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​មិន​គួរ​មើលរំលង​លោក ខឹម ចិ​ត្រាមេ​នគរបាល​អន្តោប្រវេស​ន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​បក្ខពួក​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​

លោក​នេត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​មិន​គួរ​មើលរំលង​លោក ខឹម ចិ​ត្រាមេ​នគរបាល​អន្តោប្រវេស​ន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​បក្ខពួក​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ខឹម ចិ​ត្រា បានឲ្យដឹងថា ទំនង​ជា​លោក ខឹម ចិ​ត្រា ចំណាយ​ដើមទុន​យ៉ាងច្រើន ក្នុង​ការទទួលបាន​តំណែង ជា​មេ​នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ទើប លោក ខឹម ចិ​ត្រា ខំប្រឹង​ស្រង់ដើម​យ៉ាង​តក់ក្រហល់​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ខឹម ចិ​ត្រា ជា​បន្ទាន់​ព្រោះ​មន្ត្រីនគរបាល​រូបនេះ​ទទួលបាន​តំណែង​ជា​នាយ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក៏​ចាប់ផ្ដើម​ល្បីល្បាញ​យ៉ាងខ្លាំង​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។​

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា លោក ខឹម ចិ​ត្រា ដែល​ទទួលបាន​តំណែង​ជា​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ជំនួស​លោក ស៊ឹម សំអាត កាលពី​ពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ខ្លាំងក្លា​ជាង​មុន ។ បញ្ហា​នេះ​គឺជា​រឿង​ដែល​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជា​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ខឹម ចិ​ត្រា និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅ​ទៀត​ឡើយ​។ បើ​មិន​ដូច្នេះ​ទេ​លោក ខឹម ចិ​ត្រា ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ប្រាកដ​ជា​បន្ត​ប្រព្រឹត្ត​អំពើពុករលួយ និង​ទង្វើ​មិន​ប្រក្រតី​ផ្សេងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ចេញ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បានឲ្យដឹងថា លោក ខឹម ចិ​ត្រា កំពុង​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យក​លុយ​ពី​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ភ្ញៀវទេសចរ​ចេញ​ចូល​តាម​ច្រក​នេះ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ អំពើពុករលួយ​របស់​លោក ខឹម ចិ​ត្រា និង​បក្ខពួក​ដែល​ឃុបឃិត​ជាមួយ​ភាគី​សៀម គឺ​ទី​១-​ជំរិត​យក​លុយ​ខុស​ច្បាប់​ពី​ពលរដ្ឋ​ខ្មែរ​ក្នុង​ម្នាក់ៗ​៥០​បាត​ឬ​ប្រមាណ​៧០០០​រៀល​នៅ​ពេល​វ៉ៃ​ត្រា​លើ​ប័ណ្ណ​ព្រំដែន​ចេញពី​ប្រទេស​កម្ពុជា​ឆ្លង​ចូល​ប្រទេស​សៀម​។ ទី​២-​ធ្វើ​លិខិត​បញ្ជាក់​មួយ​សន្លឹក​តម្លៃ​២០០​បាត​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ថតរូប​ធ្វើកា​ត​ចូល​ទឹកដី​សៀម​។ ទី​៣-​ធ្វើ​លិខិតបញ្ជាក់​១​សន្លឹក​២០០​បាត​និង​៤០០​បាត​ផ្សេងទៀត​សម្រាប់​ថត​ប័ណ្ណ​ចូល​ប្រទេស​សៀម​ចំពោះ​ប្រជាពលរដ្ឋ​មកពី​បណ្ដា​ខេត្ត​ផ្សេងៗ​ក្រៅ​ពី​ក្រុង​ប៉ោយ​ប៉ែត​។ ចំណុច​ទី​៤​នៃ​អំពើពុករលួយ​របស់​លោក ខឹម ចិ​ត្រា និង​បក្ខពួក​គឺ​ជំរិត​យកលុយ​ក្នុង​មួយ​ខែ​៣០០​បាត​ពី​អ្នករត់​ម៉ូតូឌុប​នៅ​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​។

​ទង្វើ​របស់​លោក ខឹម ចិ​ត្រា មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ដូច​រៀបរាប់​ខាងលើ​នេះ​គឹជា​អំពើពុករលួយ​យ៉ាង​ច្បាស់ក្រឡែត ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ​ទេ​។ ដោយសារ​ថា អំពើពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ខឹម ចិ​ត្រា និង​បក្ខពួក​កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើដំណើរ​ចេញ​ចូល​ទឹកដី​សៀម​តាម​ច្រក​ប៉ោយប៉ែត និង​ភ្ញៀវទេសចរ​ចេញ​ចូល​តាម​ច្រក​នេះ ៕

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888