ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ ឱម ​យ៉ិនទៀង​ប្រធាន​អង្គភាពប្រ​ឆាំងអំពើពុក​រលួយគួរស៊ើ​បអង្កេតឲស៊ី​ជម្រៅរឿ​ងអា​ស្រូវពុករលួ​យរបស់​លោក​ នឹម ផល្លីមេ​គយខណ្ឌ​​ចំការមន​និងបក្ខពួក​ឲមាន​ប្រ​សិទ្ធភាព

លោក​ ឱម ​យ៉ិនទៀង​ប្រធាន​អង្គភាពប្រ​ឆាំងអំពើពុក​រលួយគួរស៊ើ​បអង្កេតឲស៊ី​ជម្រៅរឿ​ងអា​ស្រូវពុករលួ​យរបស់​លោក​ នឹម ផល្លីមេ​គយខណ្ឌ​​ចំការមន​និងបក្ខពួក​ឲមាន​ប្រ​សិទ្ធភាព

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ អង្គភាព​សាខាគយ​រាជធានី​ភ្នំពេញ  មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា  ការដែល​លោក នឹម  ផល្លី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត  គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់ ​មេ​គយ​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ  ផងដែរ​។ ដោយ សារ​អាង​មាន​ខ្នងបង្អែក ​រឹងមាំ​ទើប​លោក នឹម ផល្លី និង​បក្ខពួក​ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​គាប​ យកលុយ​ពី​ឈ្មួញ​ និង​ពី​ក្រុមអាជីវករ​ដែល​ដឹកជញ្ជូន ​ទំនិញ​ចូលមក​ស្តុក​ទុក​ក្នុង​ទឹកដី​ខណ្ឌចំការមន  ដោយ​គ្មាន​ញញើត​ អ្វី​ទាំង អស់ ​។ បើទោះបី​ឈ្មួញ​និង​ក្រុមអាជីវករ​ ទាំងនោះ​នាំចូល​ទំនិញ​បង់​ ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រក ព្រំដែន​យ៉ាងណាក៏ ដោយ  ក៏​ចៀស​មិន​ផុតពី​ត្រូវ​លោក នឹម ផល្លី  រាប់​ក្បាល​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ យកលុយ​តាមរបៀប ​ពុករលួយ​នោះ ឡើយ​។ ជាងនេះទៅទៀត​លោក នឹម ផល្លី តែង​ប្រើប្រាស់​ឈ្មោះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​និង​យកឈ្មោះ​ប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ មក​បិទបាំង​ទង្វើ​របស់ខ្លួន។

​រឿងអាស្រូវ​ពុករលួយ​តាមច្រើន​រូបភាព​របស់​លោក នឹម ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បែរជា​សម្ងំ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក នឹម ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន កាន់តែ​បានចិត្ត​ហើយ​ចាត់តាំង​មនុស្ស​ជំនិត​របស់ខ្លួន​ជាច្រើន​នាក់​ឲ្យ​ចុះ​រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​យកលុយ​និង​ចុះ​គាប​យកលុយ​ពី​ឈ្មួញ ក៏ដូចជា​ក្រុមអាជីវករ​តាម​ឃ្លាំង​ស្តុក​ទំនិញ​យ៉ាង​គឃ្លើន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​លោក នឹម ផល្លី មេ​គយ​ខណ្ឌចំការមន ជាបន្ទាន់​។

​ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក នឹម ផល្លី មេ​គយ​ខណ្ឌចំការមន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក នឹម ផល្លី បាន​ចាត់តាំង​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់ខ្លួន​៥​ទៅ​៦​នាក់​ឲ្យ​ដើរ​ធ្វើ​សកម្មភាព​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ចូលក្នុង​ទឹកដី​ខណ្ឌចំការមន យ៉ាង​ក្រអឺតក្រទម​។ សម្រាប់​រថយន្ត​ដឹកទំនិញ​មួយគ្រឿង គឺ​ឈ្មួញ​ត្រូវ​បង់លុយ​ចាប់ពី​១០០​ទៅ​១៥០​ដុល្លារ​ឲ្យ​ទៅ​ក្រុមមន្ត្រី​គយ​ក្រោម​ឱវាទ​របស់លោក នឹម ផល្លី ទើប​ឈ្មួញ​អាច​លើក​ទំនិញស្តុក​ទុក​ក្នុង​ឃ្លាំង​ដោយ​គ្មាន​ការរំខាន​។ ដោយសារ​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​អត់ធ្មត់​តទៅទៀត​លែង​បាន ទើប​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក នឹម ផល្លី ប្រធានការិយាល័យ​គយ​ខណ្ឌចំការមន ដើម្បី​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ជាពិសេស​ក្រុម​ឈ្មួញ​និង​អាជីវករ​បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​របស់លោក នឹម ផល្លី មេ​គយ​ខណ្ឌចំការមន ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​ជិះសេះលែងដៃ។

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888