ឥឡូវនេះ លោក គឹម រស្មី បើកភ្លើងខៀវ អោយ ហ៊ូវ ជីវ៉ៃ និង ណុង ណាក់ (ហៅអាណាក់ក្បាលធំ)ដឹកឈើចេញកក្រើកខេត្តរតនគិរី ទៀតហើយ ក្រោមការធ្វើមិនដឹងមិនឭ យ៉ាងស្រណុកសុខស្រួលបំផុតរបស់គណអភិបាលខេត្តជនជាតិ ថង សាវុន ។
ជុំវិញបញ្ហាភាពអសកម្ម នឹងអសមត្ថភាពទាំងប៉ីទាំងទ្រ របស់គណអភិបាលខេត្តរតនគិរី ថង សាវុន និង គឹម រស្មី ជានាយអាវុធហត្ថ ព្រមទាំងជំនាញពាក់ព័ន្ធបង្ក្រាបបទល្មើសក្នុងខេត្តរតនគិរី ទាំងមូលនេះ វាជាករណីរួមដៃគ្នាឃុបឃឹតមួយប្រព្រឹត្តអំពើពុករលួយជាខ្សែបណ្ដោយទូទាំងខេត្ត ដែលឧបក្រឡាហោម ស ខេង លោកប្រត្តិកម្មយ៉ាងខ្លាំងៗទៅ នឹងវិនាសកម្មបទល្មើសព្រៃឈើ នៃភាគឥសាន្ត ក៏ដូចជាទូទាំងប្រទេសកន្លងមក ជុំវិញបញ្ហាភាពអសកម្ម នឹងអសមត្ថភាពទាំងប៉ីទាំងទ្រ របស់គណអភិបាលខេត្តរតនគិរី ថង សាវុន គឹម រស្មី ជានាយអាវុធហត្ថ និងជំនាញពាក់ព័ន្ធបង្ក្រាបបទល្មើសក្នុងខេត្តរតនគិរី ទាំងមូលនេះ ។ ដូច្នេះបញ្ហានេះ វាគឺជាករណីរួមដៃគ្នាមួយឃុបឃឹតគ្នាប្រព្រឹត្តអំពើពុករលួយជាខ្សែបណ្ដោយទូទាំងខេត្តតែម្ដងដែលមហាផ្ទៃ ថ្ថាប័នកំពូលច្បាប់ នឹងអង្គភាពប្រឆាំងអំពើពុករលួយមិនត្រូវអត់ឧិនជនពាក់ព័ន្ធបានរួចខ្លួនជាដាច់ខាត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្រាប់អង្គភាពរបស់យើង មិនថាតែប្រជាពលរដ្ឋ សកម្មជនព្រៃឈើ NGO ឫអង្កការការពារព្រៃឈើនោះទេ ! អ្នកទាំងអស់គ្នាសុទ្ធតែមានចំណែកចូលរួមអបអរសាទរជាមួយ នឹងលោកឧបមហាផ្ទៃ ក្រឡាហោម ស ខេង ទាំអស់គ្នាហ្នឹង ! យ៉ាងណាម៉ិញជាការសំណូមពរ បើលោកឧបក្រឡាហោម ចង់អោយករណីប្រត្តិកម្មមានប្រសិទ្ធិភាព១%នោះ គួរតែអនុវត្តន៏ដាក់វិធានច្បាប់អោយបានភ្ជាប់ភ្ជួនផង ។
ជាក់ស្ដែងករណីប្រព្រឹត្តអំពើពុករលួយជាខ្សែបណ្ដោយរបស់មន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តរតនគិរី ទាំងមូល មិនថាជាតំណាងរាស្ត្រ ជាជំនាញបង្ក្រាប នោះទេ ! និយាយជារួមសុទ្ធតែមានជាប់ពាក់ព័ន្ធ នឹងបទល្មើសទទួលសូកប៉ាន់ពាក់ព័ន្ធនឹងបទល្មើសប្រឆាំងអំពើពុករលួយទាំងអស់ មិនថាជាជំនាញតុលាការ ឫជំនាញបរិស្ថាននោះទេ ! គឺសុទ្ធតែមានមុខជាប់ពាក់ព័ន្ធប្រព្រឹត្តអំពើពុករលួយចោរកម្មលួចជាតិជាមួយក្រុមឈ្មួញបទល្មើសព្រៃឈើទាំងអស់ ។ ព្រោះថា ៖ មេឈ្មួញ ហ៊ូវ ជីវ៉ៃ ណុង ណាក់ (ឫអាណាក់ក្បាលធំ)និងបរិវារ បក្ខពួកមិនត្រឹបតែតែជាចោរមេឈ្មួញលួចកាប់បំផ្លាញព្រៃឈើយ៉ាងវិនាសកម្មរង្គៀលប៉ុណ្ណោះទេ ! ថែមទាំងជាមេចោរ មេក្លោងលួចគៃបំបាត់ពន្ធរដ្ឋលើញើសឈាមរដ្ឋជាយូរឆ្នាំមកហើយទៀតផង ដែលគ្រប់ភាគីជនជាតិខ្មែរត្រូវតែដឹង មិនចាំបាច់ថាទាល់តែមានការគូស ឫចង្អុលបង្ហាញពីក្រុមជំនាញព្រៃឈើបានដឹងថា ៖ អាពួកមេឈ្មួញនោះព្រមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធគឺសុទ្ធតែជាឧក្រឹដ្ឋបង្ករវិនាសកម្មបំផ្លាញព្រៃឈើយ៉ាងមហន្ដរាយ និងជាចោរលួចស៊ីញើសឈាមជាតិនោះទេ ! ។
ពាក់ព័ន្ធនឹងអំពើពុករលួយជាខ្សែបណ្ដោយនេះផងដែរ មានការស្នើឡើងអោយប្រធានគណកម្មាការដឹកនាំបង្ក្រាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ នាយឧត្តមសេនីយ៏អគ្គមេបញ្ជាការអាវុធហត្ថផ្ទៃប្រទេស គួរតែពិនិត្យឡើងវិញ ពីភាពអសកម្មទាំងនេះ ចំពោះក្រុមមន្ត្រី និងជំនាញក្រោមឧិវាទ សួរថា ៖ តើមានជាប់ពាក៉ព័ន្ធនិងជំនួញបទល្មើសព្រៃឈើរបស់ពួកឈ្មួញ អាវ៉ៃ និង អាណាក់ ព្រមទាំងបក្ខពួកឫទេ ? ដូចជាលោក ឧត្តមសេនីយ៏ គឹម រស្មី ជននេះគឺជានាយអាវុធហត្ថថ្នាក់ខេត្តឈនមុខ ដែលគួរតែកោះអញ្ជើញមុខគាត់មកសាកសួរនាំមុនគេ ព្រោះតែគាត់ជាអនុប្រធានគណកម្មាការបង្ក្រាប និងជាអ្នកចាប់ចងបង្ក្រាបផ្ទាលផង មិនត្រឹមតែមិនបង្ក្រាបទេ កន្លងមក និងឥឡូវបច្ចុប្បន្ន បែរជាត្រូវគេរកឃើញថាគាត់មានការពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយក្រុមឈ្មួញក្នុងបទល្មើសវិនាសកម្មព្រៃឈើយ៉ាងរង្គៀលក្នុងខេត្តរតនគិរី ទៀតផង ។
គួររំលឹកថា ៖ ថ្មីៗកន្លងទៅនេះ ឧបក្រឡាហោម ស ខេង បានធ្វើការព្រមានធ្ងន់ៗទាក់ទងនឹងការកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាលនៅក្នុងខេត្តភាគឦសាន តែផ្ទុយទៅវិញលោក ថង សាវុន អភិបាលខេត្តរតនគិរី ទំនងញៀនញ៉ាមនឹងការប្រព្រឹត្តពុករលួយបានបណ្តោយឲ្យមេឈ្មួញល្បីឈ្មោះប្រចាំខេត្តនេះ បន្តកាប់បំផ្លាញព្រៃសហគមន៍ជនជាតិភាគតិចជាប់នឹងព្រំដែនស្ទើវិនាស អន្តរាយ ដោយគ្មានរអែងថ្នាក់ដឹកនាំជាតិឡើយ។
តាមសេចក្តីរាយការណ៍ពីប្រជាសហគមន៍បានឲ្យដឹងថា ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើពីក្រុមឈ្មួញមានអំណាចបានធ្វើឡើង នៅចំណុចភូមិមាលូ ភូមិភិ ឃុំញ៉ាង ស្រុកអណ្តូងមាស និងភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
បើយោងតាមសេចក្តីរាយការណ៍បន្តទៀតថា ៖ មេឈ្មួញឈើល្បីឈ្មោះ ណុង វណ្ណះ និងឈ្មោះ ហូ ជីវ៉ៃ ដែលជាមន្ត្រីអាវុធហត្ថផងនោះ ដែលទំនងមានការបើកដៃពីសំណាក់លោក ថង សាវុន ជាគណអភិបាលខេត្ត និងលោក គឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្ត ផង ថាឈ្មួញបានចំណាយលុយបង់ជាខែ បង់ជាក្បាលឡានក្នុងឡានមួយ ០១ជើង ជាង៣០០០ ដុល្លារក្នុងមួយរថយន្តប្រកុងទៅឲ្យស្ថានប័នជំនាញពាក់ព័ន្ធ ក្នុងខេត្តចំនួន ១៩ ស្ថាប័ន ដែលដេកអង្គុយចាំរាប់ក្បាលឡានយកលុយ ជាប្រចាំ ជាថ្នូរនិងការមិនរាយការអោយថ្នាក់លើដឹង និងធ្វើជាមិនដឹងមិនឭ ឫមិនបង្ក្រាបមុខជំនួញឈើខុសច្បាប់ដឹកទៅលក់នៅព្រំដែនយួនជាប្រចាំរបស់មេឈ្មួញធំ អាវ៉ៃ អាណាក់ (ហៅអាណាក់ក្បាលធំ)ជាយូរឆ្នាំមកនេះ។
សេចក្ដីរាយការដដែលបានបន្តទៀតថា ៖ កន្លងមកមេឈ្មួញឈើដ៏មានអំណាចទាំងពីរនាក់ខាងលើបានឲ្យមេការរបស់ខ្លួនម្នាក់ឈ្មោះ ស៊ី នឿន ជាអ្នកមើលការខុសត្រូវលើកម្មករកាប់ឈើដែលជាជនជាតិយួន ។ ហើយដែលចូលមកប្រដាប់ដោយម៉ាស៊ីនត្រង់ស៊ីន័ររាប់រយគ្រឿង និងគ្រឿងចក្រជិត ១០០ គ្រឿងផងដែរ បានធ្វើការឈូសឆាយ និងកាប់បំផ្លាញព្រៃសហគមន៍ទាំងបីភូមិខាងលើ ទាំងថ្ងៃទាំងយប់យ៉ាងវិនាសកម្មបំផុតដោយគ្មានការទប់ស្កាត់ពីសំណាក់ជំនាញទាល់តែសោះ ។ ហើយឈើមូលប្រភេទ ស្រឡៅ ផ្ចឹក សុក្រំ គគីរ ត្រូវគេកាប់ និងដឹកចេញទៅលក់នៅព្រំដែនយួន តាមផ្លូវភូមិភិ ចំណុចបង្គោលព្រំដែនលេខ ២៥ តាមប៉ុស្តិ៍ហ្វាតាំ ក្នុងមួយថ្ងៃៗមិនតិចជាង៥០រថយន្តប្រកុងឡើយ ។
បញ្ហានេះដែរ ជនជាតិដើមភាគតិចចារ៉ាយ ដែលរស់រាននិងអាជីវកម្មចល័តបានឲ្យដឹងថា ៖ ព្រៃសហគមន៍ភូមិប៉ាដល់ គឺសំបូរទៅដោយដើមឈើធំៗ មានតម្លៃរាប់រយហិកតា ដែលជនជាតិដើមភាគតិចចារ៉ាយ គោរពបូជាបំផុត ណឹងជាច្រើនជំនាន់មកហើយនោះ កំពុងទទួលរងការអាររំលំយកឈើមានតម្លៃធ្វើអាជីវកម្ម ដោយគ្មានការអនុវត្តច្បាប់។
មិនតែប៉ុណ្ណោះ ជនជាតិដើមរូបនេះបានបន្តថា ៖ មេឈ្មួញរកស៊ីឈើដ៏មានអំណាចបានគំរាមបង្ខំប្រជាសហគមន៍ ឲ្យទទួលយកលុយក្នុងមួយគ្រួសារចាប់ពី ៥០ ម៊ឺនរៀលដល់ ១លានរៀល ជាថ្នូរក្នុងការកាប់យកឈើ ហើយថាបើពួកគាត់មិនយកក៏គេនៅតែកាប់ឈើយកទៅលក់ដដែលជាដដែលបើអាជ្ញាធរមានសមត្ថកិច្ចមិនអើពើផងនោះ។
ហើយជុំវិញបញ្ហនេះដែរ លោកមេឃុំសេសានលោក សេវ ស្វែង ទទួលស្គាល់ ថា ៖ អ្នកភូមិជាង ១រយគ្រួសារ ពិតជាបានទទួលប្រាក់ពីឈ្មួញ ជាថ្នូរអនុញ្ញាតឲ្យគេកាប់ឈើក្នុងព្រៃសហគមន៍ភូមិប៉ាដល់។ យ៉ាងណាអាជ្ញាធរឃុំ មិនគាំទ្រចំពោះការលក់ព្រៃឈើនោះទេ តែមិនអាចហាមឃាត់សហគមន៍បាន ហើយលោកបានផ្តល់ដំណឹងរឿងនេះទៅថ្នាក់លើដែរ។
ជុំវិញករណីនេះមន្ត្រីអាវុធហត្ថខេត្តរតនគិរី មួយរូបសុំមិនបញ្ចេញឈ្មោះបានខ្សិបប្រាប់អង្គភាពយើងអោយដឹងថា ៖ កន្លងមកមានអង្គភាពសារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកធ្វើការចុះផ្សាយពីសកម្ម ភាពរកស៊ីឈើខុសច្បាប់ របស់មេឈ្មួញល្បី ឈ្មោះទាំងពីរនាក់ខាងលើក្តី តែហាក់គ្មានសញ្ញាណណាមួយថា ៖ ចៅហ្វាយខេត្តលោក ថង សាវុន និងលោក គឹម រស្មី យកវិធានការច្បាប់ទៅអនុវត្តន៍លើបុគ្គលទាំងពីររូបនេះអោយមានប្រសិទ្ធិភាពឡើយ ។ ហើយបញ្ហាបែបនេះបានបង្កឲ្យមានការមន្ទិលសង្ស័យថា ៖ ទាំងបទល្មើសព្រៃឈើ ទាំងលួចពន្ធព្រៃឈើ គៃបំបាត់ពន្ធព្រៃឈើ ថា លោក ថង សាវុន និង លោក គឹម រស្មី អាចជាម្ចាស់ភាគហ៊ុនមួយដ៏ធំ ជាមួយមេឈ្មួញ ក្នុងជំនួញបទល្មើសព្រៃឈើយ៉ាងទ្រង់ទ្រាយធំខុសច្បាប់ក្នុងខេត្តរតនគិរី ជាយូរឆ្នាំ មូលហេតុជាក់ស្ដែងនេះ មិនចាំបាច់មានការប្រត្តិកម្មពីសំណាក់ ឧបក្រឡាហោម មហាផ្ទៃនោះទេ បើលោក គឹម រស្មី ជាអនុគណកម្មាការឯកភាពបង្ក្រាបថ្នាក់ខេត្តផ្ទាល់ផង មិនបង្ក្រាបផងនោះ គេសួរថា៖ តើវាមានអាថ៌កំបាំងអ្វី ។
ដូចជាបញ្ហាអាថ៌កំបាំងមួយទៀតដែលកំពង់តែបែកធ្លាយ,ថា ៖ តើត្រូវទម្លាយជាសាធារណបែបណា ឫ អត់ ? ថាលោក គឹម រស្មី ជាក្លើដ៏ស្និទ្ធស្នាល និងនាយស្នងការដ្ឋានកណ្ដាលយុត្តិធម៌របស់គណះកម្មការបង្ក្រាបបទស្មើសធនធានធម្មជាតិថ្នាក់ជាតិ ! ជាមិត្តភ័ក្ដ្រដ៏ជិតដឹត និងលោកស្នងការថ្នាក់ជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ ! អ៊ីចឹងតើ បានជាកំហុសឆ្គងការអសមត្ថភាពរបស់ បុគ្គល គឹម រស្មី មិនត្រូវបានចាប់កំហុសនោះ ៕