ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក សាំង ណន​មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥​ប៉ុស្ដិ៍​ជជុះ​ភូមិ​កូនដំរី​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ​ឆៅៗ​តាមរបៀប​ពុករលួយ​ចាំ​មើល​លោក ឱម យ៉ិនទៀង​មាន​វិធានការ​ដែរឺទេ​?

​ក្រុម​ឈ្មួញ​និង​អាជីវករ ដែល​រង​ការគាបសង្កត់​ពី​លោក សាំង ណន និង​បក្ខពួក​បាន​អំពាវនាវ​ឲ្យ លោក ឱម យ៉ិន ទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ បើក​ការស៊ើបអង្កេត ទៅលើ​រឿងអាស្រូវ​ពុករលួយរ បស់​លោក សាំង ណន និង​បក្ខពួក​ជាបន្ទាន់​ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។ ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត និង​ច្រក​ផ្សេងៗ​ទៀត​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ ចូល​ខេត្តបន្ទាយមានជ័យ បាន​លើកឡើង​ថា លោក ឱម យ៉ិនទៀង ធ្លាប់​ប្ដេជ្ញា​លុប​បំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​ប្រកបដោយ​ប្រសិទ្ធភាព ដូច្នេះ​លោក ឱម យ៉ិនទៀង មិន​គួរ​ទុកឲ្យ​លោក សាំង ណន ធ្វើ អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។ ទន្ទឹមនឹងនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិន​គួរ​បណ្ដោយ​ឲ្យ​មន្ត្រី​គយ​ពុករលួយ​ដូចជា​លោក សាំង ណន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​នោះ​ទេ ព្រោះ​ធ្វើឲ្យប៉ះពាល់​ដល់​វិធាន​ការកែទម្រ​ង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​។​

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក សាំង ណន មេ​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥ ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ផងដែរ​។ ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ទេ​នោះ​គឺ​លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។​

​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចូល​ខេត្តបន្ទាយមានជ័យ បានឲ្យដឹង​ថា​លោក សាំង ណន និង​បក្ខពួក​បាន​គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ពួក​គាត់​តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​ពួកគាត់​មិន​ទទួលបាន​វិក្កយបត្រ​ឬ​ប័ណ្ណ​បង់លុយ​នោះឡើយ​។ ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ​បានឲ្យដឹង​ទៀត​ថា ទោះ​បី​ពួក​គាត់​ដឹកជញ្ជូន​ទំនិញ​ដែល​បង់ពន្ធ​រួចរាល់​នៅ​ច្រក​ព្រំដែន​យ៉ាងណាក៏ដោយ ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​សម្រាប់​លោក សាំង ណន និង​បក្ខពួក​នោះទេ​។ ប្រការ​នេះ​កំពុងតែ​ធ្វើឲ្យ​ក្រុម​ឈ្មួញ​និង​អាជីវករ​ត្រូវ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក សាំង ណន គាប​យក​លុយ​កាន់តែ​ច្រើនឡើងៗ ហើយ​គ្មាន​នរណា​ហ៊ាន​តវ៉ា​នោះទេ​។ ជាងនេះទៅទៀត​គឺ​លោក សាំង ណន តែង​ប្រើប្រាស់​ឈ្មោះ​លោក ឆែ សុធា ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​ទៀតផង​។​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំង ណន បាន​បង្ហើប​ឲ្យដឹងថា សព្វថ្ងៃនេះ​លោក សាំង ណន មាន​ខ្នងបង្អែក​យ៉ាង​រឹងមាំ​ទើប​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន ជា​ពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ច្រក​ប៉ោយប៉ែត និង​ច្រក​ផ្សេងៗ​ទៀត​ចូល​ទៅ​ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ យ៉ាង​ពេញបន្ទុក​។ ផ្ទុយ​ទៅ​វិញ​លោក សាំង ណន ប្រើ​អំណាច​គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តូចតាច​កាន់តែ​ច្រើនឡើងៗ ហើយ​ប្រើ​ឈ្មោះ​មេ​គយ​ខេត្ត​បន្ទាយមានជ័យ ធ្វើ​ជា​បង្អែក​ការពារ​ខ្លួន​គ្រប់ពេលវេលា​។ ដូច្នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​គួរ​មើលរំលង​បញ្ហា​ខាងលើ​នេះ​ទេ ព្រោះ​មេ​គយ​ធំៗ​ក្នុង​ខេត្ត​បន្ទាយមានជ័យ គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​និមិត្ត ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ឡើងៗ ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888