ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា បច្ចុប្បន្នទំនិញប្រភេទចំណីអាហារ ខូចគុណភាព និងមាន សារធាតុគីមីដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់មាន់គ្រឿងក្នុងមាន់ គ្រឿងក្នុងជ្រូក គ្រឿងក្នុងគោ ក៏ដូចជាប្រ ហិត ច្រើនប្រភេទត្រូវឈ្មួញនាំចូ លតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជារៀងរាល់ថ្ងៃ។ ប្រភពបានឲ្យ ដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក សាន វិជ្ជាសារ៉ាវុធ ទេនោះគឺមន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនហ៊ានសម្រួលឲ្យឈ្មួញនាំចូលប្រភេទទំនិញដូចខាងលើរាប់សិបតោនក្នុងមួយថ្ងៃៗបែបនេះទេ។ ដូច្នេះលោក ប៉ាន់ សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចជាលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល មិនគួរបណ្ដោយឲ្យលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ មទៅទៀតឡើយ។
ប្រភពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញមួយចំនួននៅតែអាចនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងពេញបន្ទុក ហើយក្នុងនោះមានទាំងទំនិញហួសកាលកំណត់ប្រើប្រាស់ទៀតផង។ ការដែលឈ្មួញអាចនាំចូលទំនិញទាំងនោះតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក សាន វិជ្ជាសារ៉ាវុធ ផងដែរហើយការដែលលោក សាន វិជ្ជាសារ៉ាវុធ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្ម។ ប្រសិនបើគ្មានខ្នងបង្អែករឹងមាំទេនោះ គឺលោក សាន វិជ្ជាសារ៉ាវុធ មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនដូចសព្វថ្ងៃនេះឡើយ ហើយឈ្មួញក៏មិនអាចនាំចូលចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីមកបំផ្លាញសុខភាពពលរដ្ឋខ្មែរតាមអំពើចិត្តដូចសព្វថ្ងៃនេះឡើយ។
មួយរយៈកន្លងទៅនេះរឿងអាស្រូវពុករលួយរបស់លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីរាប់សិបតោនក្នុងមួយថ្ងៃៗ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឃើញលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ចាត់វិធានការទប់ស្កាត់អំពើពុករលួយនិងទង្វើមិនប្រក្រតីច្រើនបែបច្រើនយ៉ាងរបស់លោក សាន វិជ្ជាសារ៉ាវុធ នៅឡើយទេ។ ប្រការនេះហើយទើបលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ នៅតែបន្តប្រើតួនាទី ប្រើអំណាចរបស់ខ្លួន ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីមកបំផ្លាញសុខភាពប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗ។
មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មួយរយៈកន្លងទៅនេះលោក សាន វិជ្ជាសារ៉ាវុធ បានដឹកនាំមន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យគុណភាពទំនិញតាមទីផ្សារក្នុងខេត្តបន្ទាយមានជ័យ ជាបន្តបន្ទាប់ហើយរឹបអូសទំនិញខូចគុណភាពនិងចំណីអាហារដែលមានលាយសារធាតុគីមីយកទៅកម្ទេចចោលផងដែរ។ ប៉ុន្តែសកម្មភាពរបស់លោក សាន វិជ្ជាសារ៉ាវុធ ក្នុងការត្រួតពិនិត្យគុណភាពទំនិញលើទីផ្សារគ្រាន់តែជាវិធីបិទបាំងអំពើពុករលួយរបស់ខ្លួនក្នុងការឃុបឃិតឲ្យឈ្មួញនាំចូលទំនិញប្រភេទចំណីអាហារខូចគុណភាពនិងមានលាយសារធាតុគីមីរាប់សិបតោនក្នុងមួយថ្ងៃៗ។ មជ្ឈដ្ឋានខ្លះបានកត់សម្គាល់ថា ពេលពលរដ្ឋនាំចូលសាច់មាន់ ស្លាបមាន់ ជង្គង់មាន់ និងប្រហិតបន្តិចបន្តួចគឺមន្ត្រីកាំកុងត្រូលខេត្តបន្ទាយមានជ័យ តែងតែចាប់រឹបអូសយកទៅកម្ទេចចោលដើម្បីបង្ហាញស្នាដៃ ។ ផ្ទុយទៅវិញមន្ត្រីកាំកុងត្រូលទាំងនោះឃុបឃិតឲ្យឈ្មួញនាំចូលសាច់មាន់ ស្លាបមាន់ ជើងមាន់ ជង្គង់មាន់ គ្រឿងក្នុងមាន់ គ្រឿងក្នុងគោ គ្រឿងក្នុងជ្រូក និងប្រហិតច្រើនប្រភេទរាប់សិបតោនក្នុងមួយថ្ងៃៗដើម្បីជាថ្នូរនឹងផលប្រយោជន៍។