ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ជនជាតិ​វៀតណាម​សម្រុក​ឆ្លងដែន​មក​ស្រុក​ខ្មែរ​ចូល​លេង​ល្បែង​ជល់​មាន់ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​កាស៊ីណូ​(​ថ្ម​ពេជ្រ​)​ព្រំដែន​អន្តរជាតិ​ក្អម​សំណរ !

ជនជាតិ​វៀតណាម​សម្រុក​ឆ្លងដែន​មក​ស្រុក​ខ្មែរ​ចូល​លេង​ល្បែង​ជល់​មាន់ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​កាស៊ីណូ​(​ថ្ម​ពេជ្រ​)​ព្រំដែន​អន្តរជាតិ​ក្អម​សំណរ !

កណ្តាល ៖ ចាប់តាំងពី​ចូលឆ្នាំ​ចិន​.​វៀតណាម​រហូត​មក​ទល់​ពេលនេះ ជនជាតិ​វៀតណាម​ទាំងប្រុស​ទាំងស្រី​សម្រុក​ឆ្លងដែន​មក​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា​វៀតណាម​ក្អម​សំណរ​យ៉ាង​គគ្រឹក គ​គ្រេង ពោល​គឺ​មក​ចូល​លេង​ល្បែង​មាន់​ជល់ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​កាស៊ីណូ​(​ថ្ម​ពេជ្រ​)​ស្ថិតក្នុង​ភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្តាល​ក្នុងនោះក៌​មាន​ជនជាតិ​ខ្មែរ​ជា​ច្រើន​បាន​ចូលរួម​លេង​ភ្នាល់​ដាក់​លុយ​រាប់រយ​រាប់ពាន់​ដុល្លារ ។ ចំណែក​អាជ្ញាធរ​និង​សមត្ថកិច្ច​អសមត្ថភាព​នៅ​ស្ងៀមស្ងាត់​មិន​រំខាន​ដល់​ការ​ចូល​លេង ល្បែង​ក្នុង​កាស៊ីណូ​(​ថ្ម​ពេជ្រ​)​ឡើយ ។ ទាំងនេះ​ស​បញ្ជាក់ថា អស់លោក​សមត្ថកិច្ច​នៅ​ទីនោះ​មាន​ទទួលផល​លាភសក្ការៈ​ពី​ម្ចាស់​កាស៊ីណូ ដែរឬទេ “​ឬក៏​ជា​ឆ្នាំងបាយ​” របស់​អាជ្ញាធរ​និង​សមត្ថកិច្ច និង​មន្ត្រី​ប្រចាំការ​នៃ​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ ដែរ​ឬ​?

ជា​ការពិត​ណាស់​ប្រសិនបើ​សមត្ថកិច្ច​នៅ​ទីនោះ​បាន​សើម​មាត់​សើ​មក​ពី​ម្ចាស់​កាស៊ីណូ​យ៉ាង​ក្រាស់គ្រែល​ហើយ ទើប​បើកដៃ​អោយ​ជនជាតិ​វៀតណាម​ឆ្លងដែន​ចូល​តាម​ផ្លូវទឹក​និង​ផ្លូវគោក​មក​លេង​ល្បែងស៊ីសង​ក្នុង​ទឹកដី​ខ្មែរ​ម៉ា​សេរី មិន​ខ្វល់​ពី​ការត្រួតពិនិត្យ​លើ​លិខិតឆ្លងដែន​អោយបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ឬ​យ៉ាងណា​នោះទេ​។

​យោងតាម​ប្រភព​ក្រុម​ញៀន​ល្បែង បាន​លួច​ប្រាប់​អ្នក​សារព៌តមាន​អោយដឹង​ថា កាស៊ីណូ​មួយ​កន្លែង​មាន​ស្លាក​យីហោ​(​ថ្ម​ពេជ្រ​)​នេះ​គ្រប់គ្រង​ដោយ​បុគ្គល​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ ឆាយ បាន​បើក​លេង​ល្បែងស៊ីសង​សង្វៀន​ជល់​មាន់ នឹង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ជាច្រើន​មុខ​ទៀត​។ ហើយ​កន្លែង​នេះ​ដុះ​ស្លែ​យូរ មកហើយ ដោយ​អនុញាត​អោយ​ជនជាតិ​ខ្មែរ​ចូល​លេង​ភ្នាល់​ដាក់​លុយ​ជាមួយ​ជនជាតិ​វៀតណាម​រាប់រយ រាប់ពាន់​ដុល្លារ​ក្នុង​មួយគូរៗ ។​

​សូមបញ្ជាក់​ថា រាល់​កាស៊ីណូ​នៅ​តាម​ច្រកព្រុំដែន​ច្បាប់​ស្រុក​ខ្មែរ​បាន​អនុញាតិ​អោយ​ជនជាតិ​បរទេស​ចូល​លេង មិន​អនុញាតិ​អោយ​ជនជាតិ​ខ្មែរ​ចូល​លេង​នោះទេ​រាជរដ្ឋាភិបាល​បានកំណត់​បើ​ខ្មែរ​ចូល​លេង គឺ​ខុស​ច្បាស់ ។ ចុះបើ​ជនជាតិខ្មែរ​ចេញចូល​លេងល្បែង​ក្នុង​កាស៊ីណូ (​ថ្ម​ពេជ្រ​)​បាន​ដោយ​សេរី​បែបនេះ​តើ​ស្របច្បាប់​ដែរឬទេ​? បើ​តាម​ចរាចរណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល មិន​ឱ្យ​ខ្មែរ​ចូល​លេង​បើ​ខ្មែរ​ចូល​លេង​គឺ​ខុសច្បាប់ ។ តែ​អស់លោក​សមត្ថកិច្ច​ឈរជើង​នៅ​ទី​នោះ​មិន​មាន​វិធានការ​ទប់ស្កាត់​ឬ​បង្ក្រាប​បាន​ន័យ​ថា​ត្រូវ​រូ​វ​គ្នា​ជាមួយ​បុគ្គល​ដែល​មាន​ឥទ្ធិពល​បើក​ល្បែង​នេះ​អស់​ហើយ​ហេតុនេះហើយ​បានជា​កាស៊ីណូ​(​ថ្ម​ពេជ្រ​)​មួយ​នេះ​ក្លាយ​ជា​ស្របច្បាប់​ហើយ ។ មិន​ញញើត ប្រសាសន៍​សម្ដេច​អគ្គ​សេ​នាម​ហាប​តី​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​មិន ឱ្យ​ខ្មែរ​ចូល​លេង​ឡើយ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ មហាជន​រិះគន់​ទៅ​ថ្នាក់ដឹកនាំ​ចំៗ​ថា នេះ​ជា​អំពើពុករលួយ​របស់​មន្ត្រី​ដែល​មិន​អើពើ​បង្ក្រាប ករណី​នេះ​រំពឹងថា ឯកឧត្តម គង់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​នឹង​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ចុះ​ស្រាវជ្រាវ​និង​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​នៅ​ក្នុង​កាស៊ីណូ​(​ថ្ម​ពេជ្រ​)​ទាំងនោះ​ឲ្យស្រប​តាម​គោលការ​ណែនាំ​និង​ដាក់​ចេញ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ផង​ទាន ។

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ភ្នាក់ងារ​អង្គភាព​សារព័ត៌មាន យើង​បាន​ព្យាយាម​សួរ​ទៅ​លោក​នាយប៉ុស្តិ៍​រដ្ឋបាល​ដែរ តែ​លោក​ប្រាប់ថា អ្នក​បើក​ល្បែង​ក្នុង​កាស៊ីណូ​នេះ​ខ្សែ​គេ​ធំ​ណាស់ សូម្បី​កម្លាំង​បុ​ស្តិ៍​រដ្ឋបាល​មិន​ហ៊ាន​ទៅ​ក្បែរ​គេ​ផង​។

​ចំណែក​លោក អាំ ធូ អធិការនគរបាល​ស្រុក​លើកដែក នៅ​ពេល​អ្នក​សារព៌តមាន​យើង​វ៉យស​ម្លេង​សួរគា​ត់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ផងដែរ គឺ​លោក​អធិការ​គ្រាន់តែ​ចូល​មើល​តែ​មិន​ឆ្លើយតប​ជាមួយ​អ្នក​សារព៌តមាន ហេតុ​នេះ​ទំនង​ម្ចាស់​កាស៊ីណូ​(​ថ្ម​ពេជ្រ )​ខ្សែ​លោកធំ​ហើយ​ទើប​ធ្វើអោយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ស្រុក​លើកដែក​មិន​មាន​លទ្ធភាព​បំភ្លឺ​ឬ​បង្ក្រាប​ល្បែង​កាស៊ីណូ​មួយ​នេះ ឡូយ​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888