បើតាមប្រភពព័ត៌មាននៅថ្ងៃទី18 ខែសីហា ឆ្នាំ2021 នេះមិនត្រឹមតែទិញឈើប្រភេទឈើលេខ 2 ទេ រហូតទិញទៅដល់ឈើប្រភេទឈើសុក្រម និងឈើធ្លិកថែមទៀត នៅពេលដែលបានទទួលព័ត៌មានខាងលើនេះក្រុមអ្នកយកព័ត៌មានយើងបានតេទូរស័ព្ទទៅលោកស្រីឡេង ធារ៉ា ដែលជាថៅកែដេប៉ូរឈើច្រកចេញចូលតែមួយ តែគួរអោយសោកស្ដាយអ្នកស្រីលើកទូរស័ព្ទហើយប្រាប់ថាម្ចាស់ទូរស័ព្ទអត់នៅទេ។
ចំណែកលោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារវិញនៅពេលដែលអ្នកសារព័ត៌មានយើងតេទៅសម្ភាសន៍សួរនាំពាក់ព័ន្ធនិងករណីខាងលើលោកបានឆ្លើយយ៉ាងខ្លីថាចាំកូនចៅចុះទៅពិនិត្យមើលក៏បិតទូរស័ព្ទទៅ ចឹងហើយបានជាព្រៃព្រះរការ ព្រៃដែនអភិរក្ស ព្រៃឡង់ ជិតមើលលែងឃើញហើយអោយតែមេឈ្មួញចាប់ដៃគ្នាដើរផ្លូវតែមួយជាមួយជំនាញបំផ្លាញគ្មានសល់ទេ។
បឋម