ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក អ៊ុំ វណ្ណ​សុភគ៌ជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កោះ​ញែក​ជិត​រលាយ​ហើយ​

លោក អ៊ុំ វណ្ណ​សុភគ៌ជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​កោះ​ញែក​ជិត​រលាយ​ហើយ​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យ ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុម ហ៊ុន​លឹម​រ៉ូយ៉ាល់ មិន អាច​បន្ត​សកម្មភាព​កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី ស្រុក​កោះ​ញែក តាម​រថយន្ត​ធំៗ យ៉ាង​គ​គ្រឹ កគ គ្រេង​ដូច​សព្វថ្ងៃនេះ​ទេ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន គួរ​ចាត់វិធានការ ទប់ស្កាត់​បទល្មើស​បំផ្លាញ ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក ជាបន្ទាន់ ព្រោះ​ប្រភព​ខ្លះ​បានឲ្យដឹងថា មន្ត្រី​បរិស្ថាន​ប្រ ចាំ​តំបន់​ដែន ជ​ម្រ ក​សត្វព្រៃ​ភ្នំ​ព្រេច និង​ប្រចាំ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​លើកឡើង​ថា លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ជា​អ្នកសម្របសម្រួល​ឲ្យ​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក កែវ សុភគ៌ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន គឺ​ដោយសា​រអាង​មាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួង​បរិស្ថាន ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​របស់​ខ្លួន​ផងដែរ ទើប​អ្វីៗ​អាច​ដំណើរការ​យ៉ាង​រលូន​។​

​លឹម រ៉ូយ៉ាល់ កំពុង​បន្ត​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច តំបន់​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពក យ៉ាង​ពេញបន្ទុក​ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​ដូច​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក អ៊ុំ វណ្ណ​សុភគ៌ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ក្នុង​ខណៈ​ដែល​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ជាពិសេស​លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី ក៏​មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បំពាន​កាប់​ឈើ​ក្រៅ​ទីតាំង​ដី​សម្បទាន​របស់​ខ្លួន​ហើយ​អារច្រៀក​ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​យ៉ាង​រាលដាល​នោះទេ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ឈើ​ដែល​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ដឹកជញ្ជូន​ធ្វើ​អាជីវកម្ម​សព្វថ្ងៃនេះ គឺ​ស្រប​ច្បាប់​មាន​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ ហើយ​ឈើ​ខុស​ច្បាប់​មាន​ដល់​ទៅ​៧០​ភាគរយ​។ ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ អាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ធំៗ​នៅក្នុង​ខេត្ត​មណ្ឌលគិរី ហើយ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​មហន្តរាយ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក​។ ដោយហេតុ​ថា ការដែល​លោក ស្វាយ សំ​អ៊ាង ដាក់បទបញ្ជា​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គឺជា​រឿង​ឥតន័យ​ព្រោះ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ នៅ​តែ​បំពាន​កាប់​ឈើ​ក្រៅ​ទីតាំង​ដី​សម្បទាន​របស់​ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ឡើយ​។​

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888