ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម

លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម

ប្រភពមនុស្សដែល​ស្និទ្ធ​នឹង ​លោក ខឹម ចិ​ត្រា បាន​បង្ហើប​ឲ្យ​ដឹងថា  ប្រហែល​លោក ខឹម ចិ​ត្រា  ចំណាយ​ដើមទុន​យ៉ាង ច្រើន​ ដើម្បី​ទទួលបាន​តំណែង​ ជា​មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  ទើប​ខំប្រឹង​ប្រព្រឹត្ត​អំ ពើពុករលួយដើម្បី ស្រង់ដើមមកវិញ។ ជាក់ស្ដែង​ទទួលបាន​តំណែង​ ជា​មេ​នគរបាល​អន្តោប្រវេសន៍​ ច្រកទ្វារ​អន្ត រជាតិ​ប៉ោយប៉ែត  មិនទាន់បាន​មួយខែ​ផង​ស្រាប់តែ​លោក  ខឹម ចិ​ត្រា ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុ ករលួយ ហើយ​អគ្គនា យកដ្ឋាន​អន្តោប្រវេសន៍ ក៏បាន​កោះហៅ​មន្ត្រី​ទទួលខុសត្រូវ​នៅ​ច្រក​ប៉ោយប៉ែត មក​សាកសួរ​ផងដែរ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ខឹម ចិ​ត្រា ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​។

មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក​វរសេនីយ៍ទោ ខឹម ចិ​ត្រា មកកាន់​តំណែង​ជា​នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រក​ប៉ោយប៉ែត មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង ក៏​ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយក​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ខឹម ចិ​ត្រា ជាបន្ទាន់​។

បញ្ហា​ខាងលើនេះ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ បាន​កោះហៅ​មន្ត្រី​ទទួលខុសត្រូវ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មក​សាកសួរ​ក្រោយពេល​មាន​ព័ត៌មាន​អំពី​ករណី​គាប​យកលុយ​ក្រៅផ្លូវការ​ជា​ថ្នូរ​នឹង​ការបំពេញ​ឯកសារ​លើ​លិខិតឆ្លងដែន​និង​ប័ណ្ណឆ្លងដែន​ចេញចូល​ប្រទេស​សៀម​។ តាម​ការបញ្ជាក់​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កំពុង​ចាត់វិធានការ​ស្រាវជ្រាវ​ចំពោះ​ករណីនេះ​យ៉ាង​យកចិត្តទុកដាក់​។ មានការ​បញ្ជាក់​ច្បាស់​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នឹង​ជម្រាបជូន​សាធារណៈជន​ឲ្យ​បានច្បាស់លាស់​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​នាពេល​ឆាប់ៗ​ខាងមុខ​។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ លោក ខឹម ចិ​ត្រា ត្រូវបានតែងតាំង​ជា​នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម សំអាត ដែល​ត្រូវបាន​ផ្លាស់ប្ដូរ​ចេញ​។ គ្រាន់តែ​ចូលកាន់​តំណែង​មិនទាន់​រយៈពេល​មួយខែ​ផង ស្រាប់តែ​លោក ខឹម ចិ​ត្រា និង​បក្ខពួក​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​។

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888