ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​

លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​

តាម​ប្រភព​ពី​មន្ដ្រី​ក្រោម​ឱវាទ និង​ក្រុម​ឈ្មួញ​ដែល​មិន​ពេញចិត្ត នឹង​ទង្វើ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា​ប្រធានការិយាល័យ គយ ច្រក ទ្វារ​អន្តរជាតិ​ត្រពាំង ផ្លុង​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​បាននាំគ្នា បើក​កកាយ​ជា​បន្ដបន្ទាប់​ពី​សកម្មភាព​បទ ល្មើស ផ្សេង ៗ ក្នុង​អង្គភាព​ដែល​លោក​បាន​ប្រើប្រាស់ គ្រប់​វិធី​ក្នុង​ការប្រមូល​លុយ​ពុករលួយ​គ្រប់​រូបភាព​ដូច ជា​ការកំណត់​ឲ្យ ឈ្មួញ ប ង់​ព ន្ធចូល​រដ្ឋ​មិន​គ្រប់ បន្លំ​មុខទំនិញ​ពី​ទំនិញ​បង់ពន្ធ​ខ្ពស់​មក បង់ពន្ធ​ទាប​ដើម្បី​គៃបន្លំ​បំបាត់ ចំណូល ពន្ធ​រដ្ឋ និង​អនុញ្ញាត ឲ្យ មាន កា រ​នាំ​ទំនិញគេចពន្ធ​ចូល​ជា ដើម​។ គឺ​លោក​អ៊ួន​សុវណ្ណារ៉ា​កំពុង​ជិះ​លែងដៃ​យ៉ាង​រំ ភើ​យ​ដោយសារតែ លោក​មាន ខ្នងបង្អែក​រឹងមាំ នៅក្នុង​ស្ថាប័ន​នេះ ។

​ប្រភព​បានឲ្យដឹង​ទៀតថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន​តំណែង ជា​ប្រធាន​កា រិ​យាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង រួច​មក​គឺ​ឈ្មួញ​នាំ​ចូល​ទំនិញ​តាម​ច្រក នេះ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹម តែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ​។ ហើយ​ឈ្មួញ​ធំៗ​ខ្លះ​បង់ពន្ធ​តាមរបៀប​ម៉ៅការ​។​

​លើស​នេះ​ទៅ​ទៀត​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត​ជា មួយ​ឈ្មួញ​ធំៗ​មួយចំនួន​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ផល ប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន ដូច​ជា​ឈ្មួញ​នាំចូល​គ្រឿង​អេឡិចត្រូនិក ឬ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់​បែរ​ជា​គេ​ដាក់​ក្នុង​ឯកសា​រថា ជា​ក្រដាសអនាម័យ​ឬ​ទំនិញ​ចាប់ហួយ​ទៅវិញ​។​

​អំពើពុករលួយ​របស់ លោក អ៊ួ​ន សុវណ្ណារ៉ា បែប​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋ ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ស ន្ធឹ​ក​សន្ធាប់​ក្នុង​មួយ​ខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​អំពើពុករលួយ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង តទៅ​ទៀត​ឡើយ​ហើយ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។​ប្រភព​បន្ដថា រឿង អាស្រូវ​ពុករលួយ​តាម​ច្រើន​រូបភាព របស់លោក អ៊ួ​ន សុវណ្ណារ៉ា ក្នុង​ការប្រមូល​លុយ​ធ្វើ​មាន ធ្វើ​បាន​ផ្ទាល់ខ្លួន ត្រូវបាន​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​លើក​បើក​កកាយ​ជា​បន្ត​បន្ទា ប់​ដើម្បី​ឲ្យ​ក្រសួ ង​និង​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​។

​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​មេ​គយ​ក្នុ ង​ខេត្ត​ត្បូងឃ្មុំ ក៏​ដូច​ជា​មេ គយ​ធំៗ​នៅក្នុង​អគ្គនាយក ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា មិន​ចាត់វិធានការ​ទប់ស្កាត់​អំពើ​ពុ ក​រលួយ​យ៉ាង​ពេញបន្ទុក​របស់លោក អ៊ួ​ន សុវណ្ណារ៉ា នៅ ឡើយ​ទេ​។ ប្រការ​នេះ​ហើយ​ដែល​ធ្វើឲ្យ​លោក អ៊ួ​ន សុវណ្ណារ៉ា បាន​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែ​ខ្លាំងក្លា​ជាងពេ ល​នៅ​ធ្វើជា​ប្រធាន​ការិយាល័យ​គ យ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ទៅទៀត​។​គួរ​រំលឹកថា​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបានតែងតាំង ជា​ប្រធាន​ការិយាល័យ​គយ​ប្រចាំ​ច្រ ក​ទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុង កាលពី​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅ នេះ​។

​ចាប់តាំងពី​ពេលនោះ​ម កលោក អ៊ួ​ន សុវណ្ណារ៉ា បាន​ឃុបឃិត បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច ពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្ត ហើយ​ថែមទាំង​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ​គៃបំបាត់​ចំណូល​ពន្ធ​រដ្ឋ​ស្រេច​តែ​អំពើ ចិត្ត​។ ទន្ទឹមនឹងនេះ​លោក អ៊ួ​ន សុវណ្ណារ៉ា និង​បក្ខពួក​មួយចំនួន​បាន​ឃុបឃិត ឲ្យ​ឈ្មួញ​បង់លុយ​លើ​តុ ក្រោម​តុ ស្រេច​តែ​អំពើ​ចិត្ត ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុ ក​រលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់ លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន បើក​កកាយ​ជា​បន្ត​បន្ទា ប់​។​ពាក់ព័ន្ធ​ព ត៌មាន​ខាងលើ​នេះ​សារ​ពត៌មា ន​យើង​បាន​ទាក់ទង​ទៅ​លោក អ៊ួ​ន សុវណ្ណារ៉ា ដែរ​តែ មិ ន​អាចទាក់ទង​បាន​។​

​សូមបញ្ជាក់​ថា​ពាក់ព័ន្ធ​និង​ជុំវិញ​ករ ណី​ខាងលើ​នេះ​កន្លងមក​សម្តេច​នាយក​រដ្ឋ​ម ន្ត្រី​ហ៊ុន​សែន​បានចេ ញ​បទបញ្ជា​លេខ​០១​ប​.​ប​ចុះ​ថ្ងៃទី​០៩​ខែតុលា​ឆ្នាំ​២០១៦​កន្លង មក​នេះ​ដោយ​ចុះហត្ថលេខា ដោយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផ្ទាល់ ដើ ម្បី​ប ញ្ចៀ​ស​ការប៉ះពាល់​ដល់​ចំ ណូ​លពន្ធ​របស់​រដ្ឋ​និង​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​ដែល​ជា​តម្លាភាព​លើ​ការប្រមូល ពន្ធ​របស់​រដ្ឋ​? បែរ​ជា​កំពុង​កើតមាន​នៅ​ភាព​អសកម្ម យ៉ាង​ពេញបន្ទុក​នាពេល​បច្ចុប្បន្ន នៅ​ច្រក​ត្រ​ពាំ ង​ផ្លុង​ដែល​គ្រ ប់​គ្រ ង​ដោយ​លោក អ៊ួ​ន សុវណ្ណារ៉ា ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ត្រ​ពាំ​ផ្លុង​បាន​និង​កំពុងតែ​ធ្វើ​សកម្មភាព​ផ្គើន​ទៅ នឹង​បទបញ្ជា របស់​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុនសែ​ន​យ៉ាង​ពេញបន្ទុក​ផងដែរ​។​បើ​យោង​តាម​លិខិត បទបញ្ជា​លេខ​០១​ប​.​ប សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ចេញ​បញ្ជា ដល់​កងកម្លាំង​គ្រប់​ប្រភេទ និង​អាជ្ញាធរ​ដែនដី ឱ្យ​ចូលរួម ប្រតិបត្តិការ បង្ក្រាប​បទល្មើស ឲ្យ​ខាង​តែ​បា ន​ជាទីបំផុត​ក្នុងការ បើក​ប្រតិបត្តិការ​បង្ក្រាប​ដែល នឹង​ចែកចេញជា ពីរ​ប្រភេទ​គឺ​ប្រភេទ​ទី​០១​លំដាប់​ថ្នាក់​ជាតិ​ដោយ​អន្តរក្រសួង​ឯ​ប្រភេទ​ទី​០២​លំដាប់ថ្នាក់​មធ្យម ត្រឹម​ថ្នាក់ ខេត្ត​។​ជាងនេះទៅទៀត​កាលពីពេល​កន្លង​ទៅនេះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ តែងតាំង​សមាសភាព បង្ក្រាប​និង​ទប់ស្កាត់ អំពើ​រត់ពន្ធ​ខុសច្បាប់ ដោយមាន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ជា​ប្រធាន អគ្គនាយក​គយ​និង​រដ្ឋការ ជា​អនុប្រធាន​អចិន្ត្រៃយ៍​ហើយ ប្រធាន​សាខាគយ នៅតាម​ខេត្ត ក៏​មាន​តួនាទី​ជា អនុប្រធាន​អចិន្ត្រៃយ៍ នៅតាម​មូលដ្ឋាន​នី​មួយៗ សំដៅ​ធ្វើ​ការងារ ឲ្យមាន​ប្រសិទ្ធភាព ក្នុង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​។ ប៉ុន្តែ​ក្រុម​អ្នកតាមដាន កំណែទម្រង់​គយ បាន​លើកឡើង​ថា វិធា ន​ការ​នេះ មិនសូវ​មាន​ប្រសិទ្ធភា ព​នោះទេ​? ប្រ​សិ ន​បើ​គ្មាន ការ ផ្លាស់ប្តូរ​តំណែង មន្ត្រី​គយ​មួយចំនួន ទៀត​នៅក្នុង​ប្រទេស ដែល​គ្មា ន​ឆន្ទៈ ក្នុង​ការអនុវត្តន៍ កំ ណែ​ទម្រង់​ស៊ីជម្រៅ នា​ពេល​កន្លងមក​នោះ​?​។​

​ជាង​នេះ ទៅទៀត​នោះ​ក្នុងឱកាស​បាយ​សាមគ្គី ជាមួយ​អ្នកកាសែត​សម្តេច ហ៊ុន សែន ទទួលស្គាល់ថា បញ្ហា​អំពើ​ពុករលួយ នៅតែ​បន្ត​កើតមាន ។​ជា​ពិសេស​អំពើ​ពុករលួយ​ប្រព្រឹត្ត​ដោយ​មន្ត្រី នៅ​ច្រកទ្វាព្រំដែន ៖ «​អ៊ីចឹង​ទេ​! ឥឡូវនេះ ត្រូវ​មាន​ការប្រជុំ ហើយ​ធ្វើ​កិច្ចការ​កំណែទម្រង់សេដ្ឋកិច្ច ផ្ទៃក្នុង ឲ្យ​កាន់ តែ​លឿន​។ សុំ​ផ្តាំ​ទៅ​អ្នក​វិនិយោគិន​ទាំងឡាយ អ្នក ធ្វើ​ធុរកិច្ច​ទាំងឡាយ នៅពេល​ខាងមុខ នឹង​មាន​ការដាក់ចេញ​នូវ​វិធានការ​កាត់បន្ថយ ការចំណាយ​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​របស់​អ្នកវិនិយោគ ដើម្បីឲ្យ​អ្នកវិនិយោគ​ទាំងនោះ មាន​ឱកាស​កាន់តែ​ខ្លាំង ក្នុង​ការប្រកួតប្រជែង ទៅលើ​វិស័យ​សេដ្ឋកិច្ច​»​។​សម្តេច ហ៊ុន សែន អះអាងថា កំណែទម្រង់​នេះ គឺ​ផ្ដើម​ពី ច្រកទ្វា​ព្រំដែន​មក​មុន ដោយ​ត្រូវ​ដក​មន្ត្រី​ច្រកទ្វារ​ព្រំដែន​ទាំងអស់ ទុក​តែ​មន្ត្រី​គយ និង​អន្តោប្រវេសន៍​ប៉ុណ្ណោះ​។ ដោយ​សម្តេច​អះអាង​ថា ដើម្បីឲ្យ​អ្នករកស៊ី​កាន់តែ​មាន​ប្រាក់​ចំណេញ​៖ «​នៅ​តាម​មាត់ច្រក​តាម​ព្រំដែន ក្នុង​ការនាំចេញ​នាំចូល អត់​មាន​តម្រូវការ​ឲ្យមាន​ស្ថាប័ន​ណា​ក្រៅពី អន្តោប្រវេសន៍ និង​គយ ឲ្យតែ​ពី​ហ្នឹង​!​ទេ ក្រៅពី​ហ្នឹង​!​ដក​ចេញ​ទាំង​អស់ ទាំង​អា​កាំកុងត្រូល​អីហ្នឹង​! ដក​ចេញ​ឲ្យអស់​។ ស្ថាប័ន​ទាំងនេះ ជា​ឧបសគ្គ ដល់​ការធ្វើ​ពាណិជ្ជកម្ម​»៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888