ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​

ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​

ខេត្តស្វាយរៀង ៖ ថ្មីៗនេះបណ្តាញព័ត៌មានជាច្រើនបានផ្សព្វផ្សាយពីទង្វើមិនប្រក្រតីទៅស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃនដោយយោងពីឯកសារបែកធ្លាយពីនគរបាល​ជាង២០រូបនិង​ប្រជា​ពលរដ្ឋចោទលោកស្នងការរូបនោះថាបានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​របៀង ៩កន្លែង​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ខាង​កើត​មួយ​នេះ។ ពួក​គេ​អះអាង​ថា ស្នងការ​រូប​នេះ​បាន​បញ្ជូន​សាច់​ញាតិ​ឲ្យ​ទៅ​គ្រប់គ្រង​ច្រក​របៀង​គ្រប់​ច្រក ដើម្បី​ចាំ​ទទួល​លុយ​ពី​ឈ្មួញ​ជន​បរទេស​នាំ​ទំនិញ​ខូច​គុណភាព​ចូល​ដោយ​សេរី

គ្មាន​ការ​ត្រូត​ពិនិត្យ​ពី​មន្ត្រី​ជំនាញ។ពលរដ្ឋនិង​នគរបាល​ខេត្ត​ស្វាយរៀងក៏បានអំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស៊ើប​អង្កេត​ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន ដែល​ពួក​គេ​ចោទ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ទទួល​សំណូក​តាម​ច្រក​របៀង​ព្រំដែន​កម្ពុជា-វៀតណាម។ អំពើ​ពុក​រលួយ​ដែល​ស្នងការ​រូប​នេះ​រង​ការ​ចោទ​នោះ រួម​មាន​ការ​យក​លុយ​ពី​អ្នក​ដឹក​ទំនិញ ក្នុង​មួយ​រថយន្ត​ចាប់ពី ២៥ម៉ឺន​រៀល ដល់ ៦០ម៉ឺន​រៀល និង​មាន​ទំនិញ​ខ្លះ​ទៀត​ចាប់​ពី ១០០ដុល្លារ ដល់ ១៥០ដុល្លារ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ចូល​មក​កម្ពុជា។នគរបាល​ម្នាក់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះបានប្រាប់បណ្តាញព័ត៌មាននិងអះអាង​ថា ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន បាន​ប្រើ​អំណាច​គាប​សង្កត់​មន្ត្រី​ស្លូត​ត្រង់ និង​បញ្ជូន​សាច់​ញាតិ​ឲ្យ​ទៅ​គ្រប់គ្រង​ប៉ុស្តិ៍​របៀង​គ្រប់​ច្រក ដើម្បី​យក​លុយ​ពី​ឈ្មួញ​នាំ​ទំនិញ​ចូល​កម្ពុជា គ្មាន​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស។ លោក​អះអាង​ថា ទំនិញ​ដែល​ឈ្មួញ​ជន​ជាតិ​វៀតណាម​នាំ​ចូល ដូចជា បន្លែ ផ្លែឈើ ត្រី​សាច់ និង​សាច់​ជ្រូក​ជាដើម​។ ពួក​គេ​ត្រូវ​បង់​ប្រាក់​ឲ្យ​មន្ត្រី​នគរបាល​តាម​ច្រក​របៀង​ទាំង​នោះ ពុំ​មែន​បង់​ពន្ធ​ចូល​រដ្ឋ​នោះ​ទេ។លោក​បន្ថែម​ថា ច្រក​សំខាន់ៗ ដូច​ជា ច្រក​សំរោង​ក្នុង​ស្រុក​ចន្ទ្រា ក្នុង​មួយ​យប់ៗ ស្នងការ​រួប​នេះ​អាច​ប្រមូល​លុយ​បាន​មិន​ក្រោម ១ម៉ឺន​ដុល្លារ​នោះ​ទេ និង​ច្រក​បុសមន​របស់​ស្រុក​រំដូល ក្នុង​មួយ​យប់​មិន​ក្រោម ១ម៉ឺន​ដុល្លារ​ដែរ ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​មក​កម្ពុជា​ដោយ​សេរី។លិខិត​ដែល​មាន​ហត្ថលេខា​របស់​មន្ត្រី​នគរបាល​ខេត្ត​ស្វាយរៀង​ជាង ២០រូប ដែលបែកធ្លាយ​បញ្ជាក់​ថា នគរបាល​ខេត្ត​នេះ​ភាគ​ច្រើន អស់​ជំនឿ​លើ​ការ​ដឹក​នាំ​របស់​ស្នងការ​នគរបាល​លោក កឹង ឃន ដែល​ពួក​គេ​ចោទ​ថា តែង​ប្រើ​អំណាច​ធ្វើ​បាប​មន្ត្រី​ស្មោះ​ត្រង់ បក្ខពួក​និយម និង​បញ្ជូន​កូន​ចៅ​សាច់​ញាតិ​គ្រប់គ្រង​ច្រក​ព្រំដែន ឬ​ហៅ​ថា កន្លែង​ខ្លាញ់​គ្រប់​ទី​កន្លែង។ ពួក​គេ​ស្នើសុំ​ថ្នាក់​ដឹក​នាំ មេត្តា​ចុះ​ស្រាវជ្រាវ​ជាក់​ស្ដែង និង​ផ្លាស់​ប្ដូរ​ស្នងការ​រូប​នេះ​ចេញ​ពី​តំណែង។ ពួក​គេ​អះអាង​ថា ស្នងការ​រូប​នេះ បាន​បញ្ជូន​ប្អូន​បង្កើត​ជា​មេ​វរៈ​ការពារ​ព្រំដែន ប្អូនធម៌ ជា​មេ​ប៉ុស្តិ៍​ព្រំដែន​ទួល​ស្ដី ក្នុង​ស្រុក​ចន្ទ្រា និង​ប្អូន​បង្កើត​ម្នាក់​ទៀត ជា​មេ​ប៉ុស្តិ៍​បុសមន ក្នុង​ស្រុក​រំដួល និង​ក្មួយ​ប្រុស​បង្កើត​ម្នាក់​ទៀត ជា​អធិការ​ស្រុក​រំដួល។ លើស​ពី​នេះ​ស្នងការ​រូប​នេះ​បាន​បើក​ប៉ុស្តិ៍​ភាស៊ី​មួយ​ចំនួន​ទៀត តាម​ច្រក​ព្រំដែន​ក្រុង​បាវិត ដូចជា នៅ​ច្រក​កំពង់​ស្ពាន និង​ច្រក​កីម៉ែ បំណង​អនុញ្ញាត​ឲ្យ​ឈ្មួញ​បង់​លុយ ជា​ថ្នូរ​នាំ​ទំនិញ​ចូល​កម្ពុជា។ស្នងការ​ខេត្ត​ស្វាយរៀង លោក កឹង ឃន សារពត៌មានយើងបានទាក់ទងទៅនឹងការចោទប្រកាន់នេះដែរតែលោកមិនឆ្លើយតប​។ពលរដ្ឋរស់​នៅ​ជិត​ព្រំដែន​កម្ពុជា​វៀតណាម នៃ​ស្រុក​ចន្ទ្រា ពួកគេ​តែង​ប្រទះ​ឃើញ ពាណិជ្ជករ​ជន​ជាតិ​វៀតណាម​ដឹក​ទំនិញ ដូច​ជា ត្រី​សាច់ បន្លែ ផ្លែឈើ ជ្រូក និង ទំនិញ​ផ្សេងៗ ទៀត​ជា​ច្រើន មក​លក់​នៅ​កម្ពុជា ដោយ​អាជ្ញាធរ​ជំនាញ​មិន​បាន​ពិនិត្យ​គុណភាព​ទំនិញ​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​ការ​នាំ​ទំនិញ​ចូល​កម្ពុជា​ភាគ​ច្រើន​ធ្វើ​ឡើង​នៅ​ពេល​យប់។ បាតុភាព​នេះ​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ឃើញ​មាន​ស្ថាប័ន​ជាតិ​ណា​មួយ ស៊ើប​អង្កេត ដែល​ជា​ដើម​ចម បង្ក​ឲ្យ​ប៉ះពាល់​មុខ​របរ សុខភាព និង​អាយុ​ជីវិត​ពលរដ្ឋនោះទេ។ព្រោះ​គេ​ច្រើន​តែ​ចេញ​ចូល​នៅ​ពេល​យប់ អំពាវនាវ​ឲ្យ ដែន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​សូម​មាន​វិធានការ​ទប់​ស្កាត់​បញ្ហា ទំនិញ​ដែល​ខូច​គុណភាព មាន​ជាតិ​គីមី​ច្រើន​មេត្តា​ជួយ ត្រួត​ពិនិត្យ​ផង ដើម្បី​សុខភាព​ពលរដ្ឋ​ទូទៅ។
នគរបាល​ខេត្ត​ស្វាយរៀង​មួយ​ចំនួន​ក៏​ធ្លាប់​បាន​ផ្ញើ​សារ​ទៅ​ហ្វេសប៊ុក សម្តេចហ៊ុន សែន ដោយ​សរសេរ​ក្នុង​ប្រអប់​បញ្ចេញ​មតិ ឬ ខំមិន (Comment) របស់​នាយករដ្ឋមន្ត្រី​ថា អំពើ​ពុក​រលួយ​របស់​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ខ្លាំង​ជាង​លោក គឹម រស្មី អតីត​មេបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត​រតនគិរី ១០ដង។ ពួក​គេ​ក៏​បាន​ចោទ​ថា ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង លោក កឹង ឃន មាន​ទ្រព្យ​មហាសាល​មិន​ប្រក្រតី ដូចជា​មាន​វិឡា​ជា​ច្រើន​កន្លែង និង​មាន​ដី​ច្រើន​ប្លង់ មាន​តម្លៃ​រាប់​លាន​ដុល្លារ ហើយ​ពួក​គេ​បាន​ស្នើសុំ​ស្ថាប័ន​មាន​សមត្ថកិច្ច​ឲ្យ​ស៊ើប​អង្កេត និង​អនុវត្ត​ច្បាប់​ជា​ធរមាន។

សូមជម្រាបផងដែរថាបន្ទាប់ពីការបោះឆ្នោតជាតិបានបិទបញ្ចប់ហើយលទ្ធផលបង្ហាញថាគណបក្សប្រជាជនកម្ពុជានឹងបន្តដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៦ទៀតនោះសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាឲ្យមន្រ្តីក្រោមឱវាទកុំបក្ខពួកនិយមនិងប្រព្រឹត្តអំពើពុករលួយនៅអាណត្តិទី៦នេះ។សម្តេចក្រឡហោមសខេងបានមានប្រសាសន៍ថា អាណត្តិទី៦ខាងមុខនេះ គឺមានបញ្ហាប្រឈមជាច្រើន ដែលត្រូវបានដោះស្រាយ។ ដូច្នេះមន្រ្តីតមហាផ្ទៃទាំងអស់ ត្រូវលើកតម្កើង​ និងផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់។
យោងតាមហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ សីហា សម្តេចបានសង្កត់ធ្ងន់ថា មន្រ្តីទាំងអស់ត្រូវធ្វើអំពើល្អ មិនបែងចែក មិនបក្ខពួកនិយម មិនគ្រួសារនិយមប្រឆាំងអំពើពុករលួយមិនប្រើអំណាចដោយរំលោភ។ជាមួយគ្នានេះ​សម្តេចក្រឡាហោម ស ខេង ក៏បានអរគុណផងដែរដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងបំពេញភារកិច្ច ទទួលបានជោគជ័យយ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាជនយើងតាមតួនាទីភារកិច្ចរៀងៗខ្លួនជាពិសេសកិច្ចការទាំងឡាយដែលទាក់ទងដល់ការបម្រើ​ការបោះឆ្នោតជាតិថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ពាក់ព័ន្ធនឹងការលើកឡើងនេះ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្តេជ្ញាចិត្តខិតខំប្រែក្លាយអនុសាសន៍របស់សម្តេចឲ្យទៅជាការពិតនៅក្នុងសកម្មភាពជាក់ស្តែងរបស់នគរបាលជាតិក្នុងអាណត្តិទី៦នៃរាជរដ្ឋាភិបាលខាងមុខនេះ។លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី១៣ សីហានេះ លោកនាយឧត្តមសេនីយ៍បានបញ្ជាក់ថា កងកម្លាំងទាំងអស់តែងចងចាំជានិច្ចនូវអ្វីដែលជាការណែនាំសម្តេចធ្លាប់ទូន្មានដល់មន្ត្រីនគរបាលគ្រប់រូបឲ្យប្រព្រឹត្តអំពើល្អ និងខិតខំបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ជាងនេះទៅទៀតនោះសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ«មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ»នៅព្រឹកថ្ងៃទី០១ខែមីនាឆ្នាំ២០១៩នេះបានព្រមានថាប្រសិនបើមន្រ្តីរាជការនោះប្រព្រឹត្តខុសធ្ងន់ធ្ងរនឹងទទួលការបណ្តេញចេញឬការផ្តន្ទាទោសដោយច្បាប់។ការព្រមានរបស់នាយករដ្ឋមន្រ្តីនាពេលនេះបានធ្វើឡើងខណៈដែលមានមន្រ្តីមួយចំនួនបានប្រព្រឹត្តខុសពីតួនាទីរបស់ខ្លួនហើយប៉ៈពាល់ដល់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ។សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងថាមន្ត្រីរាជការណាក៏ដោយអោយតែធ្វើអំពើផ្តេសផ្តាសត្រូវតែទទួលវិន័យចំពោះអ្វីដែលពួកគេបានធ្វើគឺមិនលើកលែងអោយឡើយ។ប្រមុខរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថាចាប់ពីពេលនេះទៅខ្លាក៏វាយពស់ក៏វាយកណ្តុរក៏វាយកណ្តូបក៏វាយរុយក៏វាយវាយទាំងអស់ឲ្យតែបំផ្លាញដល់ផលប្រយោជន៍ជាតិរំខានដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។«ត្រូវតែវាយហើយខ្ញុំដើរដល់អភិក្រមទី៥ដែលចាំបាច់ត្រូវតែធ្វើហើយម្សិលមិញមានការប្រជុំអ្នកទាំងឡាយនៅក្នុងខេត្តត្បូងឃ្មុំ សុទ្ធតែបានអង្គុយស្តាប់នៅអ្វីដែលខ្ញុំបាននិយាយ ខ្ញុំគ្មានពេលបន្ថែម អប់រំណែនាំបន្ថែមទេ ពីព្រោះខ្ញុំបាននិយាយច្រើនបានប្រើពេលច្រើនហើយ។ដូច្នេះខ្ញុំអត់មានពេលដើម្បីនឹងនិយាយជាមួយអស់លោកអ្នកតទៅទៀតទេទាំងមន្ត្រីរាជការស៊ីវិលទាំងកម្លាំងប្រដាប់អាវុធកុំថាអ្នកឯងពាក់ផ្កាយពាក់លោកខែក៏ខ្ញុំយកចេញដែរខ្ញុំប្រើថាខ្លាក៏វាយពស់ក៏វាយកណ្តុរក៏វាយកណ្លាតក៏វាយរុយក៏វាយវាយទាំងអស់ខ្ញុំចង់ឲ្យល្បឿននៃការអភិវឌ្ឍន៍របស់យើងវាទៅមុខដោយមិនឈប់ឈរ។ហើយដែរប្រជាជនទទួលស្គាល់ថាអ្វីដែលគាត់ប្រឹងបោះឆ្នោតឲ្យគណបក្សប្រជាជនពួកគាត់នឹងទទួលផលបានពិតប្រាកដ ពីការអភិវឌ្ឍន៍របស់យើង ដោយគ្មានការរំខានពីមន្ត្រី ដែលស៊ីប្រាក់ខែរបស់រដ្ឋនោះទេ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888