ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

យោធា​កងពល​លេខ​៩​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ព្រះរ​កា​ជិត​រលាយ​អស់ហើយ​លោក អ៊ុន​ចាន់​ដា​អភិបាល​ខេត្ត​ព្រះវិហារ​និង​ប្រធាន​មន្ទីរ​ខេត្ត​កសិកម្ម​បែរ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​

យោធា​កងពល​លេខ​៩​កំពុង​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ព្រះរ​កា​ជិត​រលាយ​អស់ហើយ​លោក អ៊ុន​ចាន់​ដា​អភិបាល​ខេត្ត​ព្រះវិហារ​និង​ប្រធាន​មន្ទីរ​ខេត្ត​កសិកម្ម​បែរ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ ព្រៃ​ព្រះ​រកា ក្នុងភូមិ​រុងរឿង​២ ឃុំ​ទឹក​ក្រហម បានឲ្យដឹងថា ម៉ាស៊ីន​អារ ឈើ​ខ្នាត ធំ​មួយ​កន្លែង​ក្នុងភូមិ​រុងរឿង​២ ក្បែរ​តំបន់​ព្រៃ​ព្រះ​រកា កំពុង​ធ្វើ​អាជីវកម្ម​អារ ឈើ​យ៉ាង​ពេញបន្ទុក​ហើយ ឈើ ទាំង នោះ​ត្រូវ​គេ​ដឹក​ចេញពី​ចំណុច​ត្រពាំង​ព្រះ​រកា​។

​ប្រជា​សហគម​ន៍​បានឲ្យដឹងថា មន្ត្រី​យោធា​ក្នុង​កងពល​លេខ​៩ មួយក្រុម​ដែល​ពួកគាត់​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ហើយ​ដើម​ច្បោះ​ជ័រ​ដែលជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​កួយ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ នា​ពេល​ឆាប់ៗ​ខាង​មុខ​ចៀស​មិន​ផុត​ឡើយ​។

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា ភិ​បាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹង​ថា​ព្រៃ​ព្រះ​រកា ដែល​មន​ទំហំ​ជាង ៩៦០០០​ហិកតា កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ហើយ​បច្ចុប្បន្ន​នេះ​មន្ត្រី​យោធា​កងពល​លេខ​៩ មួយក្រុម​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​ព្រោះ​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ និង​លោក អ៊ា សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ កំពុង​សម្ងំ​ស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ក្នុង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្ន​មន្ត្រី​យោធា​ក្នុង​កងពល​លេខ​៩ មួយក្រុម​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ទ្រង់ទ្រាយ​ធំ​ក្នុងព្រៃ​ព្រះ​រកា ហើយ​មន្ត្រី​បរិស្ថាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ប៉ះពាល់​ពួកគេ​នោះទេ​។ សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ឃុំ​ទឹក​ក្រហម បានឲ្យដឹងថា ក្រុម​មន្ត្រី​យោធា​កងពល​លេខ​៩ មួយ​ក្រុម​នោះ​បាន​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​រលូន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដី​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ ក៏ដូចជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ករណី​មន្ត្រី​យោធា​កងពល​លេខ​៩ បំពាន​កាប់​ឈើ​ក្នុងព្រៃ​ព្រះ​រកា ជាបន្ទាន់​។ ជាពិសេស​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យមាន​ប​ទ​ល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា កើតឡើង​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នោះទេ​។​

​ប្រជាពលរដ្ឋ​៤​ភូមិ នៅក្នុង​ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ក៏​ដូច​ជា​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ការពារ​ព្រះ​រកា នៅតែ​បន្ត​កើតឡើង​យ៉ាង​រាលដាល​។

​ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រី​យោធា​មួយ​ក្រុម​ក្នុង​កងពល​លេខ​៩ បានធ្វើ​សកម្មភាព​កាប់​ដើមឈើ​ធំៗ​ក្នុងព្រៃ​ព្រះ​រកា ហើយ​ដឹក​ចេញ​យ៉ាង​រលូន​សូម្បី​តែ​ដើម​ច្បោះ​ជ័រ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏​ត្រូវ​បាន​កាប់រំលំ​ដឹក​ចេញ​ជា​បន្តបន្ទាប់​ដែរ​។ ចំណែក​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ ក៏​ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន ប្រធាន​មន្ទីរ​កសិកម្ម និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ បែរ​ជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ៕

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888