ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក នួន គឹម​ហេង​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ​និង​បក្ខពួក​អាង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​ពុករលួយ​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង រថយន្ត​ខែល​ជ័យ បានបញ្ជាក់​ថា ទោះបី​ឈ្មួញ ខ្លះ ដឹក ជញ្ជូន​ទំនិញ​លើស​ទម្ងន់​តាម រថយន្ត​សណ្ដោយ​កន្ទុយ​វែងៗ ក៏​លោក នួន គឹម​ហេង ព្រម ទាំង​បក្ខពួក​មិ ន​ចាត់វិ ធាន​ការ​តាម​ច្បាប់​ឡើយ​។ ផ្ទុយ​ទៅ​វិញ​លោក នួន គឹម​ហេង បានកំណត់​ឲ្យ​ឈ្មួញ​ទាំងនោះ​បង់​លុយ​ក្នុង​មួយ​រថយន្ត​ចាប់ពី​២០​ម៉ឺន​រៀល​ឡើងទៅ​ដោយ​មិន​ចាំបាច់​ចូល​ថ្លឹង បើ​ទោះបី​រថយន្ត​ទាំងនោះ​អាច​បង្ក​ឲ្យ​ខូច​ផ្លូវ ខូច​ស្ពាន យ៉ាងណាក៏ដោយ​។ ប្រភព​បានឲ្យដឹង​ទៀតថា ចាប់ពី​ម៉ោង​១០​យប់​រហូតដល់​ម៉ោង​៤​ទៀប​ភ្លឺ គឺ​មាន​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​និង​កសិផល​ផ្សេងៗ ក៏ដូចជា​ដឹកឈើ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ ពី​១០០​ទៅ​១៥០​គ្រឿង​ហើយ​បើ​រថយន្ត​១​គ្រឿង​ត្រូវ​បង់លុយ​២០​ម៉ឺន​រៀល គឺ​លោក នួន គឹម​ហេង ប្រមូល​លុយ​បាន​មិន​តិច​ឡើយ​?​។ មាន​ការសង្ស័យ​ថា​ចំណូល​ទាំងនោះ​ត្រូវបាន​ចែករំលែក​ទៅ​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ចាម និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​ក្រសួង​សាធារណការ​ផងដែរ ទើប​លោក នួន គឹម​ហេង ព្រមទាំង​បក្ខពួក​អាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។​

ប្រភព​ពី​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម មួយចំនួន​បានឲ្យដឹងថា ការដែល​លោក នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ ក្នុង​ស្រុក​កំពង់សៀម ប្រព្រឹត្ត​អំពើ​ពុករលួយ​តាមរបៀប​ជិះសេះ​លែងដៃ​គឺ​មាន​ការឃុបឃិត​ពី​សំណាក់​លោក សុខ ស្រ៊ុន ដែល​ជា​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម ផងដែរ​។ ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ ស្រ៊ុន ទេ​នោះ​គឺ​លោក នួន គឹម​ហេង និង​បក្ខពួក​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ ហើយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ ប្រាកដជា​ចាត់​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមិនខាន​។ ប៉ុន្តែ​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​លោក នួន គឹម​ហេង និង​បក្ខពួក​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅក្នុង​ស្រុក​កំពង់សៀម ឲ្យក្លាយ​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ ។​

​បញ្ជាក់​ថា​រឿង​អាស្រូវ​ពុករលួយ​របស់លោក នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​(​ខែល​ជ័យ​) និង​អនុប្រធាន​គឺ​លោក សេង សុង ត្រូវបាន​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម បើក​កាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​។ ក៏​ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ បែរ​ជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​អំពើពុករលួយ​របស់​លោក នួន គឹម​ហេង និង​បក្ខពួក ហើយ​បណ្ដោយ​ឲ្យ​ពួកគេ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ថែម​ទៀត​។ មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ចាម មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក នួន គឹម​ហេង និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ គឺ​ដោយសារ​មាន​ការឃុបឃិត​ពី​សំណាក់​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​កំពង់ចាម ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។​

​បើ​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ អាជីវករ ដែល​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧១ ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បានឲ្យដឹង​ថា​លោក នួន គឹម​ហេង ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ បាន​គាប​យកលុយ​ពី​ពួកគេ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ក្រុម​អាជីវករ​និង​ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ដំឡូង​មី គ្រាប់ស្វាយចន្ទី កៅស៊ូ និង​ឈើ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខែល​ជ័យ ក៏​បានឲ្យ​ដឹង​ដែរ​ថា​លោក នួន គឹម​ហេង និង​បក្ខពួក​មិន​ដែល​អនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស​ឡើយ ហើយ​តម្រូវ​ឲ្យ​ពួក​គេ​បង់​លុយ​តាម​ការកំណត់​តែម្តង​។ បើ​ទោះបី​ពួកគេ​ដឹកជញ្ជូន​កសិផល​និង​ទំនិញ​ផ្សេងៗ​មិន​លើស​ទម្ងន់​ក៏​ត្រូវតែ​បង់​លុយ​ឲ្យ​ក្រុមមន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយ៍​ខែល​ជ័យ ចៀស​មិន​ផុត​ឡើយ​បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ផ្សេងៗ​ជាមិនខាន ៕

 

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888