លោក តុប កក្កដា ត្រូវលោក ឈៀង ចំណាន រស់នៅក្នុងភូមិកំពង់ក្ដីឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ឆ្លើយបំភ្លឺជូនអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងអំពើពុករលួយរឿងចេញលិខិតអនុញ្ញាតធ្វើកម្មសិទ្ធិដីធ្លី ស្ថិតនៅក្នុងចំណុច អូកំពប់គ្រឿង ក្នុងភូមិសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងលិខិតបញ្ជាក់របស់លោកតុបកក្កដាដីនោះមានចំនួន 10 ហត្តា ក៏ប៉ុន្តែរឿងមួយគួរឱ្យលោកឈៀងចំណាន បកស្រាយប្រាប់អ្នកសារព័ត៌មាននោះ គឺរឿងលោក តុប កក្កដា ចុះហត្ថលេខា និងប្រថាប់ត្រាតម្រូវឲ្យលោក ឈៀង ចំណាន បង់ប្រាក់មួយហិកតា 100 ដុល្លារអាមេរិក ថ្នូរនឹងការចេញលិខិតអនុញ្ញាតឱ្យបន្តធ្វើលិខិតកម្មសិទ្ធិស្របច្បាប់ ក៏ប៉ុន្តែលោក ឈៀង ចំណាន បានចរចាដី ក្នុង១០ហិកតានោះ លោកសុំបន្ធូរបន្ថយនៅសល់ចំនួន 500 ដុល្លារអាមេរិក ដើម្បីទទួលបានលិខិតអនុញ្ញាតរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ ចុះហត្ថលេខា ដោយ លោក តុប កក្កដា ។
អ្វីគួរឱ្យចាប់អារម្មណ៍នៅពេលអ្នកសារព័ត៌មានចុះទៅដល់ទីតាំងដីនោះ ឃើញលោក ឈៀង ចំណាន កំពុងតែធ្វើសកម្មភាពកាប់ទន្ទ្រានដីព្រៃលិចទឹក ជាជម្រកត្រីពងកូនស្ថិតនៅតាមបណ្ដោយមាត់អូរកំពប់គ្រឿង ក្នុងភូមិ សល្ងាច ការកាប់ទន្ទ្រាន ដីព្រៃជាជម្រកត្រីពងកូននៅក្នុងដែនអភិរក្ស របស់សហគមន៍មួយ ដែលប្រជាពលរដ្ឋបានរាយការណ៍ជូនអ្នកសារព័ត៌មានយើង ។
ពាក់ព័ន្ធក្នុងការកាត់ទន្ទ្រានដីព្រៃលិចទឹកជាជម្រកត្រីពងកូននេះ អ្នកសារព័ត៌មានយើងតាមប្រជាពលរដ្ឋរាយការណ៍និងផ្ដល់ព័ត៌មានក៏បានឃើញដូចការរាយការណ៍ពិតប្រាកដមែន ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើសុំឲ្យអង្គភាពសារព័ត៌មានយើងជួយផ្ដល់ព័ត៌មាននេះទៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អៀង សុផល្លែត និងលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ មេត្តាជួយដាក់មន្ត្រីចុះពិនិត្យមើលដី នៅចំណុចអូកំពប់គ្រឿងក្នុងភូមិ សល្ងាច ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំនេះផងទាន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រជាពលរដ្ឋនិងក្រុមអ្នកសារព័ត៌មានយើងស្នើសុំទៅអង្គភាពប្រឆាំងអំពើពុករលួយ ជួយដាក់មន្ត្រីក្រោមឱវាទចុះស៊ើបអង្កេតទៅលើបុគ្គលប្រព្រឹត្តអំពើពុករលួយតាមរយៈចេញលិខិតអនុញ្ញាតឱ្យឆ្នូនិងលុយចំនួន 500 ដុល្លារអាមេរិកដើម្បីទទួលបានកម្មសិទ្ធិដីស្របច្បាប់និងកាប់បំផ្លាញព្រៃលិចទឹកជា ជម្រកត្រីពងកូននៅរដូវវស្សា ៕