ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?

ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?

មណ្ឌលគិរី ៖ ប្រភព បាន​ទម្លាយ​ឱ្យដឹងថា​នៅ​ថ្ងៃទី​១៨ ,​ខែ​មករា ,​ឆ្នាំ​២០២១, នេះ​គេ​បានឃើញ រថយន្ត​ប្រភេទ​ធុន​ត្រា​ជាច្រើន​គ្រឿង​មមាញឹក​ដឹកជញ្ជូន​ឈើ អារ​ឡាំង​៤​ជ្រុង ចេញពី ចំណុច ដេ​អេ នឹង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា យ៉ាងសកម្ម ។​

​ដោយ​គ្មាន​ការរំខាន់​ពី​សំណាក់ មេ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត អាជ្ញាធរ​មាន សមត្ថកិច្ច​ពាក់ព័ន្ធ​នោះ​ឡើយ​ឬ ក៏​អស់លោក​ជា​អ្នក​បើក​ភ្លើង​ខៀវ​ទេ​ដឹង បាន​ជា​មិន​មាន​វិធានការ​ចុះបង្ក្រាប បទល្មើស​ព្រៃឈើ ធនធានធម្មជាតិ​សោះ​ទុកអោយ មេ​ឈ្មួញ​ឈ្មោះ​ណា​ង ដឹកឈើ​ឆ្លងដែន យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​អំ​ពេីចិត្ត​។​

​ប្រភព​បាន​បញ្ជាក់ថា រថយន្ត​ធុន​ត្រា​ដឹកឈើ​ជាច្រើន គ្រឿង​ទាំងនោះ​មាន ពាក់​ស្លាក លេខ​ដូចៗ​គ្នា គឺ ២AT.៣៧៥៥ ងាយស្រួល​ចំណាំ​លេខ​របស់​ក្រុម​ឈ្មួញ​ដឹក បទល្មើស​ព្រៃឈើ​
​ហើយ​ឈ្មួញ​នៅតែ មានលទ្ធភាព ដឹកជញ្ជូន​ឈើ​ចេញ រាប់សិប​ម៉ែត្រគូប ក្នុង​១​យប់ៗ តាម​រយៈ​រថយន្ត​ធុន ត្រា ដែល​មាន​លេខ​ឡាន​ដូចគ្នា​ចូល​ទៅ​លក់​ទឹកដី ប្រទេស​វៀតណាម​។​

​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ប្រហែល​ទំនង ជាការ​ត្រូវរ៉ូវ​គ្នា នឹង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន ហើយ​មេ​ី​ល​ទៅ បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។​
​បេីតា​មការ​អះអាង ពី​ពលរដ្ឋ​រស់នៅ​ជិត​ខ្សែបន្ទាត់​ព្រំដែន​ដាក់​ដាំ បញ្ជាក់ទៀតថា រថយន្ត​ធុន​ត្រា ដឹកជញ្ជូន​ឈើប្រណិត​ខាងលើ​ចេញដំណើរ តែ​ពេល​យប់ ព្រោះ​អំណោយផល​ល្អ រថយន្ត​របស់​ក្រុម​ឈ្មួញ ទាំងនោះ​មាន​យ៉ាងតិច​ចំនួន​៤​ទៅ​៥​គ្រឿង​។

​ក្រុម​ឈ្មួញ​តែងតែ ធ្វើ​សកម្មភាព ដឹក​ឆ្លងទៅ​ប្រទេស​វៀតណាម ជា​រៀងរាល់​យប់ មេ​ឈ្មួញ​ឈ្មោះ ណា​ង បាន​សែនព្រេន​ត្រូវរ៉ូវ ជាមួយ​មេ​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ នឹង​សមត្ថកិច្ច​ជំនាញ ពាក់ព័ន្ធ​អស់ហើយ បើ​ពុំ​ដូច្នោះ​ទេ កុំ​សង្ឃឹមថា​ចេញ​រួច​ឱ្យ​សោះ​។​

​មជ្ឈដ្ឋាន​ទូទៅ​ក៏ដូចជា សកម្មជន​ព្រៃឈើ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី សំណូមពរ​ដល់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា មេ​ប៉េអឹម​កងរាជអាវុធហត្ថ​លេ​ី​ផ្ទៃ​ប្រទេស នឹង​ជាគ​ណះ​កម្មា​ធិ​ការ​ថ្នាក់ជាតិ ទប់ស្កាត់​ធនធានធម្មជាតិ​។

​មេត្តា​បញ្ជា​ដល់ មេ​ប៉េអឹម​កង​រាជ​អាវុធ​ខេត្ត​មណ្ឌល​គី​រី ផង​ទាន​.! អោយ​មាន​វិធានការ ចុះ​ត្រួតពិនិត្យ ដល់​ក្រុម​ឈ្មួញ​ឈ្មោះ​ណា​ង ដែល​រក​សុ​ី កាប់បំផ្លិតបំផ្លាញ​ព្រៃឈើ យូរថ្ងៃ​យូរ​ខែ​មក​ហើយ ជា​សម្បត្តិ​ធម្មជាតិ ដែល​ធ្វេី​អោយ​ប៉ះពាល់​ដល់ជំរកសត្វព្រៃ នឹង​មនុស្ស​រស់​នៅ​សព្វថ្ងៃ មិន​អាច​ខ្វះ​បាន ។​

​ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ខេត្ត​មណ្ឌល​គី​រី បាន​រិះគន់​ចំៗ​លើកឡើងថា បច្ចុប្បន្ន បញ្ហា​បទល្មើស​ព្រៃឈី នៅតែ​កើតឡើង​ជា​ហូរហែ ដោយ​ក្រុម​ឈ្មួញ​ទុច្ចរិត បាន​ធ្វើ​ការឃុបឃិត ជាមួយ​សមត្ថកិច្ច​ជំនាញ ពាក់ព័ន្ធ​ដឹក​ឈើប្រណិត ចេញ​យកទៅលក់​នៅ​ប្រទេស​វៀតណាម បាន​យ៉ាង​រលូន​។​

​ជាពិសេស​មេ​ឈ្មួញ ឈើ​ឈ្មោះ​លោ​កណាង ដឹកឈើ​ឆ្លងដែន តាម​ច្រករបៀង​ផ្សេងៗ នឹង​ច្រក​ដាក់​ដាំ​បាន​យ៉ាង​ស្រួល បើទោះជា​រាល់​ការប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ម្តងៗ បាន​ដាក់ចេញ​នូវ​វិធានការ​បង្ក្រាប​ទប់ស្កាត់ យ៉ាងណាក៏ដោយ សកម្មភាព​បទល្មើស​ព្រៃឈើ នៅតែ​មាន​យ៉ាងសកម្ម​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888