ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ ឱម យ៉ិន​ទៀងប្រធាន​អង្គភាពប្រ​ឆាំងអំពើពុក​រលួយគួរបើ​កការស៊ើបអ​ង្កេតឲ្យបា​ន​ស៊ីជម្រៅ​រឿងអា​ស្រូវពុករលួយ​លោក ណុប ​សំអាន​ មេគ​យ​ច្រកទំ​នប់រ​លក

លោក​ ឱម យ៉ិន​ទៀងប្រធាន​អង្គភាពប្រ​ឆាំងអំពើពុក​រលួយគួរបើ​កការស៊ើបអ​ង្កេតឲ្យបា​ន​ស៊ីជម្រៅ​រឿងអា​ស្រូវពុករលួយ​លោក ណុប ​សំអាន​ មេគ​យ​ច្រកទំ​នប់រ​លក

លោក​ ឱម​ យ៉ិនទៀង ​ប្រធានអង្គភាព​ប្រឆាំងអំ​ពើពុករលួ​យគួរគួរបើកការ​ស៊ើបអង្កេតឲ​ស៊ីជម្រៅ​ លោក ណុប​ សំអាន​មេគយច្រ​កទំនប់រ​លកប្រ​ព្រឹត្តអំពើពុ​ករលួ​យ

ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​បង្ហើប​ឲ្យ ​ដឹងថា ក្រុម​ឈ្មួញ​នាំ ចូល​ទំនិញ​ស្រប ច្បាប់​ តាម​ច្រក​ទំនប់រលក កំពុង​រង​ ការគាបសង្កត់​ពី​លោក  ណុប សំអាន ប្រធានការិយាល័យ​គយ​ ច្រក​ទំនប់ រលក និង​ ពី​សំណាក់​លោក កែវ អង្កាម មន្ត្រី​គយ​ចល័ត​ប្រចាំ​ច្រក​នេះ​កាន់តែខ្លាំង​ជាង​មុន​។ ប៉ុន្តែ​លោក ណុប សំអាន និង​លោក កែវ អង្កាម បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់ និង​ប្រេងសាំង​គេចពន្ធ​តាម​ច្រក​ទំនប់រលកយ៉ាង​ពេញបន្ទុក​ ​។ ការដែល​លោក ណុប សំអាន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​សម្របសម្រួល​ពី​មេ​គយ​ធំៗ​នៅក្នុង​ខេត្ត​ព្រះសីហនុផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។ ក្រុម​ឈ្មួញ​ដែល​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ទំនប់រលក មានដូចជា​ឈ្មួញ​ឈ្មោះ ធី ឈ្មួញ​ឈ្មោះ យាយ​វី ឈ្មួញ​ឈ្មោះ ចែ​រ៉ា ឈ្មួញ​ឈ្មោះ ណុប ឈ្មួញ​ឈ្មោះ កូ ឈ្មួញ​ឈ្មោះ សុខុម និង​ឈ្មួញ​ឈ្មោះ ហួត ជាដើម​។

ប្រភពពី​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​រកស៊ី​នាំចូល​ទំនិញ​តាម​ច្រក​ទំនប់រលក ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា​មួយរយៈ​ចុងក្រោយ​នេះ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក និង​លោក កែវ អង្កាម មន្ត្រី​គយ​ចល័ត​ប្រចាំ​ច្រក​នេះ​ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ​។ ចំណែក​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ណុប សំអាន និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ឡើយ​។

មន្ត្រី​គយ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ស្និទ្ធ​នឹង​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ផែ​ទំនប់រលក បាន​ឲ្យ​ដឹងថា​លោក ណុប សំអាន អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​។ ក្នុងនោះ​ករណី​លោក ណុប សំអាន រាប់​ក្បាល​រថយន្ត​ដឹកទំនិញ​ចេញពី​ផែ​ទំនប់រលក យកលុយ​ដាក់​ហោប៉ៅ​របស់ខ្លួន គឺជា​អំពើពុករលួយ​យ៉ាងច្បាស់​ក្រឡែត​ព្រោះ​ឈ្មួញ​បាន​បង់ពន្ធ​ទំនិញ​នាំចូល​រួចទៅហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ណុប សំអាន ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​កំពង់ផែ​ទំនប់រលក ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក និង​លោក កែវ អង្កាម មន្ត្រី​គយ​ចល័ត​ច្រក​ទំនប់រលក ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​។ ជាក់ស្ដែង​ក្រៅពី​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ គឺ​លោក ណុប សំអាន ប្រើ​អំណាច​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តូចតាច​ស្រេច​តែ​អំពើ​ចិត្ត។

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888