ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក យី ថុល​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក​និង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យេ​ជា​ប្រពន្ធ័​

​លោក យី ថុល​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក​និង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុករ​លួ​យេ​ជា​ប្រពន្ធ័​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យី ថុល បានឲ្យដឹងថា ពេល​មក​ធ្វើជា​មេ​គយ​ច្រក​ព្រែក ចាក​ភ្លាមនោះ គឺ​លោក យី ថុល បាន បញ្ជា​ឲ្យ​លោក រស់ សាត ដែលជា អនុប្រធាន​ស្នាក់ការ ព្រមទាំង បក្ខពួក​២​នាក់​ទៀត​ពិនិត្យ មើល​ឡើង​វិញ​ចំ ពោះ​កា រ​នាំចូល​នាំចេញ​ទំនិញ​គ្រប់​ប្រភេទ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក​។ ក្រោយពេល​ទទួល​បញ្ជា​នេះ​លោក រស់ សាត និង​បក្ខពួក​បាន​រឹតបន្តឹង​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំ​ចូល​នាំចេញ​ទំនិញ​តាម​ច្រក​ព្រែក​ចាក​យ៉ាង​កំរោល​តែម្តង ហើយ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​បន្ត​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រការ​នេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ហើយ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក យី ថុល ព្រមទាំង​បក្ខពួក​ខ្លះៗ​ផង​។​

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្ត​កំពត បានឲ្យដឹងថា គ្រាន់តែ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក មិនទាន់​បាន​មួយ​ខែ​ផង​ស្រាប់តែ​លោក យី ថុល ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា គ្រាន់តែ​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ភ្លាម គឺ​លោក យី ថុល បាន​ចាត់តាំង​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ឲ្យ​គា​បយក​លុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​នាំចេញ​ទំនិញ​តាម​ច្រក​ព្រែក​ចាក យ៉ាង​គឃ្លើន​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ការដែល​លោក យី ថុល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក ហេង សំបូរ ដែល​ជា​មេ​គយ​ខេត្ត​កំពត ផងដែរ​។​

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កំពត មួយចំនួន​បានឲ្យដឹង​ថា​លោក យី ថុល ល្បីល្បាញ​តាំងពី​នៅ​ធ្វើជា​មេ​គយ​ច្រក​៤០០ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ហើយ​នៅពេល​ប្ដូរ​មក​ធ្វើជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ជំនួស​លោក ញ៉ែម សេង គឺ​លោក យី ថុល ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​ថែម​ទៀត​។ ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​កំពត បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក គឺ​បង់ពន្ធ​ត្រឹមតែ​៣០​ភាគរយ​ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​លោក យី ថុល ឃុបឃិត​បែងចែក​ផល​ប្រយោជន៍​លើ​តុ​ក្រោម​តុ​ជាមួយ​ឈ្មួញ​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យមើល​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​គ្រាន់តែ​មក​កាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក មិនទាន់​មួយខែ​ស្រួលបួល​ផង​បែរ​ជា​លោក យី ថុល និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព ៕

Filed in: ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888