នាពេលកន្លងមក លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ថាត្រូវតែលុបបំបាត់ឲ្យអស់នៅល្បែងស៊ីសងទាំងអស់ក្នុង ១៤ ខណ្ឌ ប៉ុន្តែបទបញ្ជារបស់លោកហាក់បីដូចជាសាបដូចទឹកទន្លេ ខណៈដែលទីតាំងហ្គេមបាញ់ត្រីហាក់បីដូចជានៅតែបន្តសកម្មភាពបានដដែល ។
កាលពីពេលថ្មីនេះ មានបណ្តាញសារព័ត៌មានជាច្រើនបានចុះផ្សាយទីតាំងហ្គេមបាញ់ត្រីជាច្រើនកន្លែង ដែលគេស្គាល់នៅតាមបណ្ដាញផ្លូវ ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងតាមបណ្តោយផ្លូវ១៧៤ កំពុងបំរើសេវាល្បែងស៊ីសងដល់អតិថិជនដែលជាក្រុមអ្នកញៀនល្បែងមកពីគ្រប់មជ្ឈដ្ឋាន ដោយពុំឃើញមានចំណាត់ការមួយពីសំណាក់អាជ្ញាធរនោះឡើយ។
ក្រោយការចុះផ្សាយរបស់ក្រុមការងារសារព័ត៌មាន អំពីទីតាំងហ្គេមបាញ់ត្រីដែលមានម្ចាស់ឈ្មោះ យាយ គង់ កាលពីពេលថ្មីៗនេះ មានបុគ្គលមួយរូបបានប្រើប្រាស់លេខទូរស័ព្ទ 010 266 667 ទាក់ទងមកសុំអន្តរាគមន៍ចំពោះទីតាំងហ្គេមខាងលើ ។
ពាក់ព័ន្ធនឹងការសុំអន្តរាគមន៍គេ គេបានដាក់ចម្ងល់ថា តើម្ចាស់លេខ 010 266 667 មានទំនាក់ទំនងអ្វីទៅនឹងទៅតាំងហ្គេមបាញ់ត្រី ដែលមានម្ចាស់ឈ្មោះ យាយ គង់ ?។