ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

បែកធ្លាយ​រឿង​លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទី​រធន​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ​រត់​ការ​ទប់​តំណែង បន្ទាប់​ពី​លេច​រឿង​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​?

បែកធ្លាយ​រឿង​លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទី​រធន​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ​រត់​ការ​ទប់​តំណែង បន្ទាប់​ពី​លេច​រឿង​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​?

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​តូចតាច​នៅក្នុង​មន្ទីរ​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត​បន្ទាយមានជ័យ កំពុង​សប្បាយ​វក់​វក់ល្បែង​កាស៊ីណូ​ណាហ្គា​វើល ដោយ​ក្នុង​មួយ​ខែ​មួយខែ​ចាញ់​អស់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក ខណ​:​ប្រភព​លុយ​ត្រូវបាន​ដាក់​ការសង្ស័យថា បានមក​ពី​អំពើ​ពុករលួយ​ពី​កិបកេង​ថវិកាជាតិ លើ​គម្រោង​សាងសង់​នានា​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​?​។​

​ប្រភព​បាន​បន្តទៀតថា លោក យឹម ប៊ុនរ៉ុម កំពុងតែ​ល្បីល្បាញ និង​អំពើ​អបាយមុខ​នាំ​ស្ពោះ​ទៅ​រកសេចក្ដី​វិនាស​នោះ​គឺ​ល្បែងស៊ីសង​នៅ​ក្នុង​កាស៊ីណូ​ណាហ្គា​វើល​ខណ​:​ស្ទើរ​រៀង​រាល់​សប្តាហ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍ សុក្រ និង​ថ្ងៃ​សៅរ៍ លោក​តែង​ប្រើ​ពេល​មក​អង្គុយ​បែរមុខ​ទៅរក​ទូ​ហ្គេម​ដៃដល់​រវល់​របស់គាត់​នោះ​ត្រូវបាន​គេ​ថតរូប​កំពុង​ប្រតិបត្តិការ​ចុច​ហ្គេម​យ៉ាង​មមាញឹក​កាលពីពេល​ថ្មីៗ​នា​ខែ​មករា​ឆ្នាំ 2024 ។ អង្គុយ​លើ​កៅអី​ពណ៌​ក្រហម​យក​ជើង​គង​ទាក់​ខ្លា​ស្លៀកខោ​ជើងវែង​ពាក់​អាវ​ស​ដៃ​វែង​កោរសក់​យក​វ៉ែនតា​ពាក់​លើ​ថ្ងាស​និង​ដៃស្ដាំ​បញ្ជា​ទូ​ហ្គេម​គឺ​លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ​កំពុងតែ​សប្បាយ​វក់​និង​ល្បែងស៊ីសង​នៅ​ក្នុង​កាស៊ីណូ​ណាហ្គា​វើល ។​

​បើ​យោង​តាម​ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​បង្ហើប​ប្រាប់​ឲ្យ​អ្នកសារព័ត៌មាន​ក្នុងស្រុក​មួយ​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី 30 ខែ​មករា​ឆ្នាំ 2024 ថា សូម​កុំ​ច្រឡំ​មនុស្ស​ដែល​យើង​នាំគ្នា​មើល​ពី​ក្រោយ​នោះ គាត់​មិន​មែន​ជា​តួ​ហុងកុង​ទេ គឺជា​លោក យឹម ប៊ុនរ៉ុម ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បន្ទាយមានជ័យ​គាត់​ជា​ជនជាតិ​ខ្មែរ ។ គាត់​បាន​មក​ព្យាករណ៍​នៅ​ក្នុង​កាស៊ីណូ​ណាហ្គា​វើល គិតគូ​ពី​រ​រឿង​សេដ្ឋកិច្ច​។ ដៃ​របស់​គាត់​គឺ​រវល់​ចុច​ទូ​ហ្គេម​ខ្នាត 10 សែន​ដុល្លារ​? ។ គាត់​ចុច​ម៉ា​ប៉ុក​៦០​ដុល្លារ​ប្រឹងប្រែង​ណាស់​គាត់​មិន​បាន​គិតគូរ​អំពី​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ធ្វើស្រែ​ចម្ការ​នោះ​ទេ​? ។ ហើយ​ពេល​គាត់​ចូល​លេង​ល្បែង​ក្នុង កាស៊ីណូ​ណា​កាវើ​លម្ដងៗ​គឺ​កាន់​លុយ​ទៅ​មិនតិច​ជាង 5 ទៅ 6 ម៉ឺន​ដុល្លារ​អាមេរិក​នោះទេ មិនដឹងថា​គាត់​បាន​លុយ​ពី​ណា​មក​ទេ តែ​ធ្វើឲ្យ​គេ​ដាក់​ការសង្ស័យថា បានមក​ពី​អំពើ​ពុករលួយ​លើ​គម្រោង​នានា​ដូចជា​ជួសជុល​ស្ដារ​និង​កសាង​ទំនប់​ប្រឡាយ​ទ្វារ​ទឹក​និង​សំណង់​ផ្សេងៗ​ទៀត​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ដែរ​មន្ទីរ​ធនធានទឹក​ទទួលបាន​គម្រោង​ពី​រដ្ឋ​។​

​ចំណែក​ប្រភព​ពី​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើកឡើងថា​រឿង​នេះ វា​អាច​ហើយ​បើសិនជា​គាត់​មិន​មក​លេង​ល្បែងស៊ីសង​ទេ​ម្ដេច​ពេល​ថត​រូបគាត់​បាន ។ រឿងនេះ​វា​បានដឹង​ដល់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ទៅហើយ ។​

​ទាក់ទង​ករណី​ខាងលើ​សា​ម៉ី​ខ្លួន លោក យឹម​ប៊ុនរ៉ុម បាន​ឆ្លើយ​បដិសេធ​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​ស្រុក​មួយ​តាមរយៈ​សារ​ជា​សំឡេង​នៃ​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា អូន​អរគុណ​ហើយ អត់​មាន​ទេ ច្រឡំ​ហើយ មិនមែន​បង​ទេ ។​

​ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ខេត្ត​បន្ទាយមានជ័យ​ប្រាប់ថា​លោក យឹម ប៊ុនរ៉ុម គឺជា​មនុស្ស​ចូល​ចិត្ត​លេងល្បែង​ហ្នឹង​មែន ។ គាត់​សំបូរ​លុយកាក់​ដោយសារ​សំបូរ​គម្រោង​លទ្ធិ​កម្ម​ដេញថ្លៃ​ចរចា​ចង​មុង​គឺ​ក្នុង​មួយ​ឆ្នាំ​មួយ​ឆ្នាំ​សល់​លុយ​រាប់ម៉ឺន​ដុល្លារ​ច្រើន​? ។​បឋម​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888