ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

កម្ពុជា​-វៀតណាម​-ឡាវ​ បេីកកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តីត្រីភាគី   ទ្វេភាគីលើកទី១៨ ស្តីពីកិច្ចសហ​ប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន

កម្ពុជា​-វៀតណាម​-ឡាវ​ បេីកកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តីត្រីភាគី   ទ្វេភាគីលើកទី១៨ ស្តីពីកិច្ចសហ​ប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន

រដ្ឋធានីហាណូយ​ ៖ ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០១៩  ឯកឧត្តមនាយឧត្តម​សេនីយ៍ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ​​ប្រ​ឆាំងគ្រឿងញៀន​ អមដំណើរដោយ ឯកឧត្តម​នាយ​ឧត្តម​​សេនីយ៍មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធ​​ប្រឆាំង​គ្រឿង​​​ញៀន​  បានដឹកនាំប្រតិភូកម្ពុជា​ ដែលមានសមាសភាពជា​មន្រ្តី​ជាន់​ខ្ពស់ ជាតំណាង​ក្រសួងសុខាភិបាល ក្រសួង​សង្គមកិ​ច្ច អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ អគ្គស្នង​ការដ្ឋាននគរ​បាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ទីរប្រឆាំង​គ្រឿង​ញៀន អភិបាលរងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-វៀត​ណា​ម​ និងស្នងការរង​នគរបាលខេត្តជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-វៀតណាម​ សរុបចំនួនជាង៣០នាក់​ ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំថ្នាក់រដ្ឋមន្រ្តី ត្រីភាគីទ្វេភាគីលើកទី១៨​កម្ពុជា​-ឡាវ-វៀតណាមស្តីពីកិច្ចសហ​ប្រតិបត្តិត្រួតពិនិត្យគ្រឿងញៀនត្រូវ​បាន​រៀបចំ​ឡើង​នៅ​រដ្ឋធានីហាណូយប្រទេសវៀតណាម ។​

កិច្ចប្រជុំ​ធ្វេីជាទៀងទាត់ផ្លាស់ប្តូរវេនធ្វេីម្ចាស់ផ្ទះ​ ហេីយកិច្ចប្រជុំលេីកទី១៨​នេះបានធ្វើការពិនិត្យ ពិភាក្សា លើបញ្ហាជារួមមួយចំ​នួ​នដូចជា៖
១.សភាពការណ៍គ្រឿងញៀននិង ស្ថានភាពបទល្មើស​គ្រឿង​ញៀនក្នុងប្រទេសទាំងបីពិសេសនៅតាមតំបន់ព្រំដែន​
២.លទ្ធផល នៃកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកលើជំនាញសំខាន់ៗរួមមាន៖
-អប់រំផ្សព្វផ្សាយ
-អនុវត្តច្បាប់
-ការព្យាបាលស្តារនីតិសម្បទា
-ការស៊េីបអង្កេត​រួមគ្នា និងការចែករំលែកផ្លាស់ប្តូរព័ត៌មានឱ្យគ្នាទៅវិញទៅមក
៣.កិច្ចសហការបង្រ្កាបបទល្មើសគ្រឿងញៀន​តាមបណ្តាយព្រំដែនក្នុងពេលកន្លងមក
៤.ការផ្ទៀងផ្ទាត់ និងពិនិត្យព័ត៌មាន, ការបង្កើតករណី​ស៊ើប​អង្កេត​​គ្រឿង​ញៀនដោយផ្អែកលើបញ្ជីឯកសារ​, ការកត់ត្រា​មុខស ញ្ញាសង្ស័យដែលបានផ្តល់ដោយប្រទេសសមាជិក​
៥.អនុសាសន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុង​ពេល​អនា​គត ។

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888