ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ

អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើ ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗចំនួន៨២គ្រួសារ មានគ្នាប្រមាណជាង២០០នាក់ ដែលធ្វើសកម្មភាពបោះតង់ និងសង់រោងនៅលើដីរដ្ឋដោយខុសច្បាប់ ដើម្បីធ្វើរបនេសាទនៅអាងទឹកទំបន់រក្សា ក្នុងភូមិដូនមា ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ

ព្រះវិហារ៖ ពលរដ្ឋមានគ្នាប៉ុន្មានជា៨២គ្រួសារ និងមានមនុស្សជាង២០០នាក់កំពុង សង់រោង និងបោះតង់រស់នៅ ដោយខុសច្បាប់នៅលើដីរបស់រដ្ឋ ដើម្បីមកធ្វើនេសាទនៅអាងទំនប់រក្សាក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ពាក់ព័ន្ធនឹងករណីនេះផងដែរ អាជ្ញាធរមូលដ្ឋានស្រុករៀង បានបញ្ជាក់ថា ពលរដ្ឋដែលមក សង់រោង និងបោះតង់ត្រូវបានអាជ្ញាធរមូលដ្ឋានចុះស្ថិតិរួចរាល់ហើយ ។

ហើយអាជ្ញាធរថា ករណីនេះអាជ្ញាធរមិនព្រងើយកន្តើយនោះទេ ប្រសិនបើពលរដ្ឋនៅតែរឹងទទឹង នោះអាជ្ញាធរនឹងចាត់ការទៅតាមផ្លូវច្បាប់។ លោក ណុប វុធ្ធី អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះថា អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យពួកគាត់រុះរើចេញ ហើយប្រសិនបើពួកគាត់ពិតជាមានបំណងចង់នៅរកត្រី តទៅទៀត គឺត្រូវតែទៅសុំ ឬរកជួលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះស្នាក់នៅ មិនត្រូវរស់នៅលើដីរដ្ឋនោះទេ។ លោក ណុប វុធ្ធី បន្តថា ក្នុងករណីមានប្រជាពលរដ្ឋនៅរឹងទទឹងមិនព្រមរុះរើចេញ នោះអាជ្ញាធរខេត្តព្រះវិហារ នឹងចុះអនុវត្តវិធានការច្បាប់ ដោយមិនអនុញ្ញាតឲ្យរស់នៅតាមបែបអាណាធិបតេយ្យនោះឡើយ។

គួរម្លឹកថា  កន្លងទៅមានពលរដ្ឋមកពីតាមបណ្ដាខេត្តមួយចំនួនតែងតែមកធ្វើសកម្មភាពកាប់រានព្រៃធ្វើខ្ទមរស់នៅ និងចាប់ដីរបស់រដ្ឋនៅក្នុងខេត្តព្រះវិហារ។ ប៉ុន្តែត្រូវបានអាជ្ញាធរមានវិធានការទៅតាមផ្លូវច្បាប់រួចរាល់។

សូមបញ្ជាក់ថា ទំនប់អាងស្តុកទឹក “រក្សា” ស្ថិតនៅលើដងស្ទឹងសែន ក្នុងព្រំប្រទល់ឃុំពុទ្រា និងឃុំរក្សា ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ។ ទំនប់អាងស្តុកទឹក “រក្សា” នេះ មានប្រវែងសរុប ២.៩៥៦ម៉ែត្រសំរាប់ស្តុបទឹកស្រោចស្រប់ទៅលើដំណាំកសិកម្មនិងជាជំរកត្រីពងផងដែរ៕

ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអន្នមកពីខេត្តទាំង៩ផ្សេងៗគ្នានៅលើអាងទំនប់រក្សានេះមាន÷

១/ មកពីខេត្តកំពង់ចាម១២គ្រួសារ មនុស្ស៧០នាក់ ប្រុស៤០នាក់២/ ឧដត្តមានជ័យ១៩គ្រួសារមនុស្ស៤០នាក់ប្រុស២៥នាក់ ៣/សៀមរាប១០គ្រួសារមនុស្ស៣០នាក់ប្រុស២០នាក់ ៤/កំពង់ធំ៨គ្រួសារមនុស្ស២៥នាក់ប្រុស១៥នាក់ ៥/បន្ទាយមានជ័យ១គ្រួសារមនុស្ស៣នាក់ប្រុស២នាក់ ៦/ត្បូងឃ្មុំ៨គ្រួសារមនុស្ស៤៩នាក់ប្រុស៣៩នាក់ ៧/ព្រៃវែង២គ្រួសារមនុស្ស១០នាក់ប្រុស៦នាក់ ៨/បាត់ដំបង១គ្រួសារមនុស្ស៨នាក់ប្រុស៥នាក់ ៩/អន្លង់វែង២គ្រួសារមនុស្ស១០នាក់ប្រុស៦នាក់ សរុបគ្រួសារស្មើ៦៨គ្រួសារ មនុស្សរួម២៤៥នាក់ ប្រុស១៥៨នាក់៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888