ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ

លោកម៉ូវ ជា អភិបាលរង ស្រុក ជីក្រែង បានដឹកនាំកម្លាំង ចូលរួមពន្លត់ភ្លើង ឆេះព្រៃ ក្នុងអាងស្តុកទឹកសហ គមន៍៧ ភូមិក្នុងឃុំអន្លង់សំណរ

សៀមរាប = លោក ម៉ូវ ជា អភិបាលរង ស្រុក ជា ក្រែងនៅថ្ងៃ ពុធ ទី ២៩ ខែ ឧសភា ឆ្នាំ ២០២៤បានចូលរួម និងដឹកនាំកម្លាំង ចុះ ទៅទប់ស្កាត់ និងពន្លត់ភ្លើងផោន ឆេះព្រៃ នៅចំណុចអាងស្តុកទឹកសហគមន៍៧ភូមិ។ ស្ថិតនៅក្នុងភូមិ ព្រៃ អង្គរថ្មី ឃុំអន្លង់ សំណរ ស្រុក ជីក្រែង ខេត្ត សៀមរាប។

បើយោងតាម សម្តី មេ ឃុំ អន្លង់ សំណរ លោក កង ជឿន បានប្រាប់ អ្នកសារព័ត៌មានតាមទូរស័ព្ទថា ករណីភ្លើងឆេះ ព្រៃខាងលើ នេះ កើត ឡើងតាំង ពី ល្ងាច ថ្ងៃ អាទិត្យ ទី២៦ ប៉ុន្តែ ពុំមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកសាលាឃុំ ឡើយនៅល្ងាចនោះ។ លុះ ដល់ថ្ងៃ ទី ២៧ ទើបលោក ទទួលដំណឹងថា មានបញ្ហាភ្លើងឆេះព្រៃកើតឡើង។ លោកមេឃុំ បានបញ្ជាក់ទៀតថា កាលពីទី២៧ មានកម្លាំងចូលរួមពន្លត់ តិចតួចប្រហែលជាង១០នាក់តែប៉ុន្នោះ។ លុះ ដល់ ថ្ងៃ ទី២៨ និង២៩ ដោយមានកម្លាំងបន្ថែមទៀត ពីប្រជាពលរដ្ឋ មន្ត្រីសាលាឃុំ អន្លង់ សំណរ, សហគមន៍នេសាទអន្លង់សំណរ, មន្ត្រី បរិស្ថានស្នាក់ការ អន្លង់ សំណរ, សហគមន៍ គ្រប់គ្រងទឹក៧ភូមិ , មន្ត្រី ការិយាល័យ កសិកម្ម ធនធានធម្មជាតិនិង បរិស្ថានស្រុក នាយ សង្កាត់ រដ្ឋបាលជលផលអន្លង់ សំណរ,ប៉ូលិស ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ អន្លង់ សំណរ, មេ ភូមិ អនុ ភូមិ ប្រជាការពារភូមិ•••• ។ល។ សរុបជាង៤០ នាក់។ ឧបករណ៍ សម្រាប់ទប់ស្កាត់ និងពន្លត់មាន

១/ ម៉ាស៊ីនបូម ទឹក = ១ គ្រឿង នឹងរកបន្ថែមទៀត។

២/ ម៉ាស៊ីនបាញ់ស្មៅ=៥គ្រឿ នឹងរកបន្ថែមទៀត

៣/ ត្រាក់ ទ័រ=៦គ្រឿង សម្រាប់ឈូសឆាយព្រៃផ្ដាច់កុំឱ្យ ភ្លើងឆេះរាលដាលបន្ថែមទៀត។

៤/ឡានទឹកពន្លត់អគ្គីភ័យ=១ គ្រឿង។

ជាចុងក្រោយ លោក កង ជឿនថា ក្នុងនាម លោក ជា មេ ឃុំ អន្លង់ សំណរ លោក សូមណូមពរ ដល់ ប្រជាពលរដ្ឋ ត្រូវចេះជួយថែរក្សាព្រៃឈើដែលសេសសល់ សូមកុំដុតបំំផ្លាញដោយចេតនាឬអចេតនា ព្រោះវាគឺជាធនធានធម្មជាតិ ជាជម្រកជីវៈចម្រុះផងដែរ។ លោក ក៏ សូម បួងសួងដល់វត្ថុសក្តិសិទ្ធិ អារុក្ខអារក្សអ្នកតារក្សាព្រឹក្សាលតាវល្លិ៍ព្រៃភ្នំក្រំថ្មសូមឱ្យមានទឹកភ្លៀងធ្លាក់មកជួយ ពន្លត់ភ្លើង ដែលកំពុងឆាបឆេះនេះឱ្យរលត់ទៅ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888