ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ស្នងការនគរបាលខេត្តតាកែវ ជម្រុញឲ្យនគរបាលនៅជាប់នឹងមូលដ្ឋាន ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីបង្កើនការគ្រប់គ្រងនិងមានទំនាក់ទំនងល្អ

ស្នងការនគរបាលខេត្តតាកែវ ជម្រុញឲ្យនគរបាលនៅជាប់នឹងមូលដ្ឋាន ត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីបង្កើនការគ្រប់គ្រងនិងមានទំនាក់ទំនងល្អ

ខេត្តតាកែវ ៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៏ទោ សុខ សំណាង បានជម្រុញអោយនគរបាលនៅជាប់នឹងមូ​លដ្ឋានត្រូវចុះសួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះដើម្បីបង្កើនការគ្រប់គ្រងនិងមានទំនាក់ទំនងល្អ រវាងសមត្ថកិច្ចនិងពលរដ្ឋ ។

ចាប់ពីពេលនេះតទៅនគរបាលទាំងអស់ត្រូវតែមានទំនាក់ទំនងល្អជាមួយនិងប្រជាពលរដ្ឋ មិនមែនទៅសំដែងរិទ្ធអោយព​លរ ដ្ឋខ្លាចរអានោះទេ ដែលទង្វើនេះបង្ហាញអោយឃើញពីភាពអសកម្ម និងការគ្រប់គ្រងផ្ទាល់របស់នគរបាលនៅមូលដ្ឋានមានការអន់ថយ មិនតែប៉ុណ្ណោះគឺបានធ្វើអោយប្រជាពលរដ្ឋទាំងនោះអស់ជំនឿលើសមត្ថកិច្ចថែមទៀត ដូច្នេះគ្រប់អធិការដ្ឋាន គ្រប់ប៉ុ​ស្តិ៍នគរបាលទាំង ១០០ នៅក្នុងខេត្តត្រូវតែមានសកម្មភាពរស់រវើកលើការទំនាក់ទំនង យល់ដឹងពីសុខទុករបស់ពួកគាត់ ពីការខ្វះខាត អំពីការខ្លាចរអារបស់គាត់ ដែលក្នុងនាមយើងជាសមត្ថកិច្ចត្រូវតែបំពេញលើចំនុចចន្លោះប្រហោងទាំងនេះ ដើម្បីធ្វើ​អោ​យពលរដ្ឋកាន់តែមានជំនឿមកលើសមត្ថកិច្ចនគរបាលរបស់យើង ។

ថ្លែងបែបនេះគឺក្នុងពេលដែលលោកឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវអញ្ជើញចូលរួមបើកកិច្ចប្រជុំបូកសរុបសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមប្រចាំខែសីហានិងលើកទិសដៅអនុវត្តបន្តខែកញ្ញាឆ្នាំ ២០១៩ នៅថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០១៩ នេះដែរ។
ទន្ទឹមនិងមានដាក់ផែនការជម្រុញដល់នគរបាលខាងលើនោះដែរ លោកឧត្តមសេនីយ៍ទោសុខសំណាងស្នងការខេត្តតាកែវក៏បានលើកទឹកចិត្ត និងបង្ហាញអំពីស្នាដៃចំពោះការងារគំរូ របស់មេប៉ុស្តិ៍ដែលបានខិតខំប្រឹងអនុវត្តលើការងារនេះបានល្អប្រសើរ គឺ ត្រូវតែយកចិត្តទុកដាក់ និងបង្កើននូវសមត្ថភាពរបស់ខ្លួន បន្ថែមទៀត ជាមួយនិងការទំនាក់ទំនងល្អជាមួយនិងប្រជាពលរដ្ឋ។
លោកស្នងការបានបន្តថា ចំពោះការប្រជុំលើវេទិការសាធារណៈ នគរបាលគ្រប់រូបត្រូវលើកយកមកបង្ហាញដល់ប្រជាលរដ្ឋអំពី​ផ​ល​ប៉ះពាល់ចំពោះបញ្ហាគ្រឿងញៀន និងការគោរពច្បាប់ចរាចរណ៏ផ្លូវគោក នៅពេលធ្វើតំណើរនៅលើដងផ្លូវ ដើម្បីអោយពួកគា​ត់​បានយល់ដឹងកាន់តែច្បាស់ អំពីសុវត្តិភាពរបស់ខ្លួន ។ក្នុងឱកាសនោះ​ដែរលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគ​រ​បាលខេត្តតាកែវ បានផ្តាំផ្ញេី និង ណែនាំដល់លោក​ លោកស្រីស្នងការរង​ លោកអធិការនគរបាលក្រុង​ ស្រុក លោកនាយប៉ុស្តិ៍នគ​របា​លច្រកទ្វារទ្វេភាគី​ លោកនាយប៉ុស្តិ៍ការពារព្រំដែន​ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ​ សង្កាត់​ ត្រូវបង្កេីនកិច្ចការពារស​ន្តិសុខ​ សណ្តាប់ធ្នាប់​ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ​ និងអនុវត្តឱ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ ដេីម្បីកាត់បន្ថយបទល្មេីសគ្រប់ប្រភេទ​ ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាពេលខាងមុខនេះជាទីបញ្ចប់លោក​ឧ​ត្តមសេនីយ៍ទោសុខសំណាង បានប្រគល់ប័ណ្ណសរសេីរដល់អង្គភាពដែលមានស្នាដៃឆ្នេីមប្រចាំឆ្នាំ២០១៨​ ចំនួន៧៣អង្គភាពផ​ង​ដែរ  ៕

 

  

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888