ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំជាន់ទី ៣ សាលាខេត្តព្រះវិហារ បានដំណេីរការកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលេីកទី៤ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារព្រមទាំងមានការចូល រួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ។
ឯកឧត្តម អភិបាលរងខេត្តព្រះវិហារ លោកនាយករដ្ឋ បាលខេត្តលោកនាយកទីចាត់ការ ប្រធាន អនុប្រធានអង្គ ភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត តំណាងកងកម្លាំងទាំងបី តំណាងប្រធានសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ប្រធានក្រុមប្រឹក្សាក្រុង ស្រុកទាំង៨ ។
ក្រៅពីពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៣ និងសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ព្រមទាំងការងារត្រៀមរៀបចំពិធីកាន់បិណ្ឌនាពេលខាងមុខនេះ ឯកឧត្តមប្រាក់ សុវណ្ណ អភិបាលខេត្ត ស្នើឲ្យគ្រប់អភិបាល ក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធ យក ចិត្តទុកដាក់ចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ជាពិសេស ត្រូវស្វែងរកទីទួលសុវត្ថិភាពជូនប្រជាពលរដ្ឋ ព្រមទាំងកិច្ចរដ្ឋបាលខេត្តដែលធ្វើនាពេលខាងមុខទៀត ឯកឧត្ដមអភិបាលខេត្តក៍បានក្រើនរំលឹកដល់រដ្ឋបាលខេត្តរដ្ឋបាលស្រុកក្រុងទាំង8ធ្វើយ៉ាងណាត្រូវតែផ្សប់ផ្សាយឲ្យទូលំទូលាយនៅលើវិស័យព៍ត៌មានឲ្យថ្នាក់លើបានជ្រាបថា រដ្ឋបាលថ្នាក់ក្រោមជាតិបានធ្វើអ្វីខ្លះសម្រាប់ប្រជាពលរដ្ឋក៍ដូចការងារសង្គមផងដែរ នៅរាល់សកម្មភាពណាដែលចុះជួយពលរដ្ឋក្នុងការលិចលង់នៅគ្រោះទឹកជំនន់នៅពេលនេះ។