ខេត្តតាកែវ ៖ វេលាម៉ោង ១១ នាទីថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៩ លោក កេត ម៉ៅ អភិបាលស្រុកនិងជាប្រធានកិត្តយស អនុសាខាកាកបាទក្រហមស្រុក លោក ញ៉េប លីប្រធានក្រុម ប្រឹក្សាស្រុក ។
រួមដំណើរដោយលោកអភិបាលរងស្រុក សមាជិក ក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យអង្គភាពចំណុះរដ្ឋបាល ស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំជើងគួនបានអញ្ជើញនាំយក អំណោយអនុសាខាកាកបាទក្រហមស្រុក និងចូលរួមបុណ្យ រំលែកមរណៈទុក្ខក្រុមគ្រួសារលោកស្រី ជួន សុខុមដែលមាន ជីវភាពទីទ័លក្រហើយបានទទួលមរណៈ ភាពនៅយប់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៩ ដោយរោគាពាធក្នុងជន្មាយុ ៥៧ឆ្នាំ នៅភូមិតាខូយ ឃុំជើងគួន ។
នាឱកាសនោះផងដែរ លោក អភិបាលស្រុកបាននាំយកអំណោយរួមមានអង្គរ ២៥គីឡូ ក្រាម ទឹកក្រូច ២កេស ទឹកសុទ្ធ ២កេស ថវិកា ២០០,០០ ០រៀល ក្នុងនោះថវិកាផ្ទាល់ខ្លួនលោក ១០០,០០០ រៀល ហើយក្នុងនាមអភិបាលស្រុកលោកសូមចូលរួមសោកស្តាយ និងរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពផងដែរ ៕