ខេត្តព្រះសីហនុ ៖ អាជ្ញាសាលារបស់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ បានចុះអនុវត្តដីការក្សាការពារ មួយដោយប្រឆាំងនឹងចំណាត់ការរបស់លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៍ ដែលបានជំរាបមកលោកប្រធាន និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ពិនិត្យ និងចាត់ចែងឲ្យស្របទៅតាមនីតិវិធីជាធរមាន។
លោកជំទាវ យូ ចន្ថា ក៍បានអង្វរសូមគោរពលោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុមេត្តាបង្កេីតគណ:កម្មាធិការស្រាវជ្រាវអំពីការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១៤៩៣ស្ថិតនៅក្នុងភូមិ១ សង្កាត់ ៣ ក្រុងព្រះសីហនុយោងទៅលេីចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ចុះថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៩ ជាមុនសិនមុនរុះរេីសំណង់នេះ តែអ្វីៗលោកប្រធានមន្ទីរសុយោដីមិនចាត់ការតាមចំណាររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីឲស្របទៅតាមនិតិវិធីជាធរមានសោះ។
ហេីយកាលពីថ្ងៃទី២០ ខែ សីហា លោក អង្គ វង្ស វឌ្ឍនា បានចេញលិខិតមួយជំរាបមកសាលាដំបូងខេត្តព្រះសីហនុឲពិនិត្យមេីលឡេីងវិញឲស្របតាមនិតិវិធីច្បាប់មុនការអនុវត្តលេីដីកាសម្រេចរក្សាការពារ លេខ ៤៥១ ដ.រ.ក/២០១៩ ចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ របស់សាលាដំបូងខេត្តព្រះ សីហនុ តែអ្វីៗដូចជាមិនបានធ្វេីតាមលិខិតនេះសោះ ហាក់បីដូចជាអាជ្ញាធរខេត្តព្រះសីហនុបានឃុបឃិតជាប្រពន្ធ័ក្នុងការរំលោភបំពានលេីផ្លូវច្បាប់តែម្តង។
ខណះពេលនេះ លោកជំទាវ យូ ចន្ថា ត្រូវបានរងនូវភាពអយុត្តិធម៌ជាទីបំផុតដោយអាជ្ញាធរមកចុះរុះរេីវាយកំទេចសំណង់ផ្ទះរបស់គាត់ដែលសង់តាំងពីឆ្នាំ២០០៥ មកម្លេះ វាជារឿងអយុត្តិធម៍ជាទីបំផុតចំពោះគាត់ ដោយហេតុថា ការចេញដីកាសម្រេចរក្សាការពារត្រង់ចំណុចនេះវាពាក់ព័ន្ធ និងរឿងអង្គសេចក្តី ហេីយការសម្រេចនេះទៀតសោត សាលាដំបូងខេត្តព្រះសីហនុបានចេញដីកាសម្រេចឲ្យអនុវត្តជំនួសដោយចិត្តខ្លួនឯង ដោយមិនមានពាក្យស្នេីសុំ និងមិនធ្វេីការកោះហៅគាត់មកធ្វេីការសាកសួរ ដើម្បីស្របតាមមាត្រា ៥២៧ នៃក្រមនីតិវិធីឡេីយ។
លោកជំទាវ យូ ចន្ថា បានបញ្ជាក់ថា លោកជំទាវ មានឯកសារគ្រប់គ្រាន់ដូចជាលិខិតទិញលក់និងឯកសារទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធជាច្រើនទៀតលេីដីនេះ។ តែបែរជាអាជ្ញាធរខេត្តព្រះសីហនុ បានយកក្បាលដីលេខ១៤៩៣របស់គាត់នេះទៅដាក់ឲ្យ ឈ្មោះ អ៊ាន អេឡែន និងលោក យិន សារ៉ាន់ទៅវិញ។ លើសពីនេះលោកជំទាវ សូមមេត្តាអាជ្ញាធរខេត្តព្រះសីហនុ មេត្តាផ្អាកការអនុវត្តសាលដីកាសម្រេចរក្សាការពាររបស់សាលាដំបូង ខេត្តព្រះសីហនុលេខ ៤៥១ដ.រក/២០១៩ ចុះថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩ រហូតដល់បណ្តឹងអង្គសេចក្តីចប់សព្វគ្រប់សិន។
លោកជំទាវថា សុំកុំទាន់មករុះរើសំណង់លំនៅដ្ឋានរបស់ខ្ញុំ ព្រោះសំណង់នេះមិនរត់ទៅណាទេ តែសូមឲ្យអនុវត្តន៍តាមចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា ជាមុនសិន។ តែនៅក្នុងកំឡុងពេលដែលលោកស្រីចាក់ដីកាលពីឆ្នា២០០៥ និងសាងសង់ផ្ទះរស់នៅ រហូតមកគ្មាននរណាមកចេញមុខឃាត់ ឬទប់ស្កាត់តវ៉ាអ្វីឡេីយ ទេីបតែពេលនេះលេចមុខមនុស្សមកធ្វេីប័ណ្ណកម្មសិទ្ធលេីដីនេះទៅវិញ។
លោកជំទាវ យូ ចន្ថា បានស្នើឲ្យអាជ្ញាធរខេត្តព្រះសីហនុ មេត្តាបង្កេីតគណ: កម្មាធិការស្រាវជ្រាវអំពីការកសាងប្លង់ដីអនុវត្ត តាមចំណាររបស់ឯកឧត្តម ជា សុផារ៉ា នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ ដែលមានក្បាលដីវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៤៩៣ និងទំហំផ្ទៃក្រឡាចំនួន ៨៣៥ ម៉ែត្រការ៉េ ដែលយកដីរបស់លោកជំទាវទៅឲ្យ ឈ្មោះ នាង អ៊ាន អេឡែន និង លោក យិន សារ៉ាន់ ទៅវិញ។
លោកជំទាវ យូ ចន្ថា បាន អង្វរសូមគោរពលោកប្រធានមន្ទីរដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តព្រះសីហនុមេត្តាបង្កេីតគណ:កម្មាធិការស្រាវជ្រាវអំពីការកសាងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ១៤៩៣ស្ថិតនៅក្នុងភូមិ១ សង្កាត់ ៣ ក្រុងព្រះសីហនុយោងទៅលេីចំណារដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ាចុះថ្ងៃទី១ ខែ សីហា ឆ្នាំ ២០១៩។
ជាចុងក្រោយនេះលោកជំទា យូ ចន្ថា សូមលើកម្រាមដៃដប់សំពះអង្វរសុំសេចក្តីមេត្តាករុណាពី សម្តេច ទាំងទ្វេ សម្តេចតេជោ ហ៊ុនសែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន មេត្តាជួយរកផ្តល់សេចក្តីយុត្តិធម៌ដល់រូបគាត់ផងក្នុងករណីអាជ្ញាធរខេត្តព្រះសីហនុមករុះរើវាយកំទេចសំណង់លំនៅដ្ឋានរបស់គាត់លើដីកម្មសិទ្ធស្របច្បាប់ស្ថិតនៅចំណុចភូមិ១ សង្កត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មិនថាខេត្តក្រុងណានោះទេបញ្ហាទំនាស់ដីធ្លីមានការកើនឡើងយ៉ាងកក្រើកសម្រាប់មួយរយៈពេលចុងក្រោយនេះក្នុងខេត្តព្រះសីហនុគេឃើញមានទំនាស់ដីធ្លីជាច្រើនកន្លែង ហើយចំពោះបញ្ហាទំនាស់ទាំងនេះ ដោយសារតែភាគីម្ខាងៗ សំអាងយកត្រូវរៀងៗខ្លួនទើបបញ្ហាទំនាស់ ចេះតែអូសបន្លាយពេលវេលានិងកើតមានស្ទើរគ្រប់ទីកន្លែង ធ្វើឲ្យមានការយឺតយ៉ាវចំពោះបញ្ហាដោះស្រាយវិវាទទាំងនេះ។