ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសម្អាតមីនឆ្នាំ២០១៩

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសម្អាតមីនឆ្នាំ២០១៩

ចំណុចប្រសាសន៍សំខាន់ៗរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញសម្អាតមីនឆ្នាំ២០១៩ របស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជេីងគោក ខេត្តតាកែវ, ថ្ងៃសុក្រ ទី២៣ សីហា ២០១៩

១-សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែល កងម្លាំងវិស្វកម្ម កងទ័ពជើងគោក សម្រេចបានក្នុងរយៈកាលកន្លងមកនេះ ទាំងលើការងារបម្រើប្រយុទ្ធ និងការកសាងស្តាររាល់ហេដ្ឋារចនាសម្ព័ន្ធជាតិ ជាពិសេសការស្ថាបនាបណ្តាញផ្លូវគមនាគមន៍ និងការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបម្រើឱ្យការងារអភិវឌ្ឍន៍ទាំងនេះ។ សមិទ្ធផលការងារខាងលើនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងនាមកងយោធពលខេមរភូមិន្ទ ជាមួយនឹងប្រតិបត្តិករផ្សេងទៀត នៅក្នុងកិច្ចសហការបោសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

២-បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោកដែលកំពុងប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបោសម្អាតមីនឆ្នាំ២០១៩ ជំនាន់ទី១៣៧ ពិតជាបានជាឆ្លើយតបទៅនឹងសំណូមពរភារកិច្ចជំនាញចំពោះមុខរបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ព្រមទាំងបណ្តាកងឯកភាពពាក់ព័ន្ធ នៅក្នុងការងារបោសសម្អាតមីន ដោយក្នុងនោះសិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍ ដែលចាំបាច់បម្រើឱ្យការងារនេះ។ ទន្ទឹមគ្នាជាមួយនឹងការអប់រំចិត្តសាស្ត្រដល់យោធិនគ្រប់រូបឱ្យមានមនសិកាវិជ្ជាជីវៈ គោរពច្បាប់វិន័យកងទ័ព យល់ដឹងសភាពការណ៍ថ្មីៗ ជាពិសេសការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិដោយស្មោះត្រង់ដាច់ខាតជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាការធានាការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល អគ្គបញ្ជាការដ្ឋាន បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ។

៣-ការងារដែលកងកម្លាំងវិស្វកម្មបានបំពេញគឺសំខាន់ណាស់បម្រើដល់វិស័យស៊ីវិល និងវិស័យកងទ័ពដើម្បីប្រយោជន៍ជាតិទាំងមូល។ ដូច្នេះទាមទារឱ្យមានជំនាញច្បាស់លាស់ ម៉ត់ចត់ មានសមត្ថភាព និងមានការហ្វឹកហ្វឺនជាប់ជាប្រចាំ។ លើសពីនេះប្រសិទ្ធភាពសម្ភារៈគឺសំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាព។ ដូច្នេះសូមធ្វើការសហការបណ្ដុះបណ្ដាល និងបំពាក់សម្ភារៈតាមជំហ៊ាន។

៤-រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះនិវត្តន៍ជន អតីតយុទ្ធជនដែលជាកងកម្លាំងប្រដាប់អាវុធ រួមមាននគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ពនិងកងកម្លាំងបោសសំអាតមីន(CMAC)ផងដែរ។ លើសពីនេះដើម្បីកំណែទម្រង់និងប្រសិទ្ធភាព រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់នៅក្នុងការបំពេញទ័ពជំនាញ និងមន្រ្តីនៅតាមស្ថាប័នផ្សេងទៀតដែលចាំបាច់បំផុត និងប្រើប្រាស់ឲ្យអស់លទ្ធភាព នឹងធ្វើការឲ្យចំជំនាញដើម្បីដើម្បីប្រសិទ្ធភាពការងារ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888