ខេត្តកណ្តាល ៖ ថ្ងៃទី២២ ខែសីហាឆ្នាំ២០១៩វេលាម៉ោង២១នឹង៣០នាទីនៅត្រង់ចំណុច ភូមិព្រែកតាកែវឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។ជនសង្ស័យមាន០៣នាក់៖(ឃាត់ខ្លួន)
១/ ឈ្មោះ អឿន បូរីភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិព្រែកតាកែវឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តក
ណ្តាលមុខរបរមិនពិត(ឃាត់ខ្លួន)។
២/ឈ្មោះ អឿន វណ្ណា ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំជាមួយឝ្នា (ឃាត់ខ្លួន) ។
៣/ឈ្មោះ អ៊ុក ឌឿន ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រមានលំនៅភូមិព្រែកពកឃុំថ្នាលធ្នង់ ស្រុក
រំដួល ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន៖
១-ម្សៅក្រាមសង្ស័យថាជាសារធាតុញៀនចំនួន០១កញ្ចប់តូច។
២-លុយចំនួន ៩៤២០០ រៀល(ប្រាំបួនមុឺន បួនពាន់ពីរយរៀល)
៣-កាប៊ូបដៃដាក់លុយមួយពណ៌សុខកូឡា
៤-ពិលពាក់ក្បាលចំនួន ០១ពណ៌ខៀវ
៥-ដំបងឈឺមូលប៉ុនករដៃក្មេងប្រវ៉ែង០,៩៤ម៉ែត្រ ។
សមត្ថកិច្ចបានឱ្យដឹងថាពេលកើតហេតុវេលាម៉ោងខាងលើកំលាំងនគរបាលប៉ុស្តិ៍សំរោងធំបានសហការណ៍ជាមួយកំលាំងប្រជាការពារធ្វើការល្បាតតាមភូមិសាស្រ្តឃុំសំរោងធំពេលល្បាតមកដល់ចំនុចភូមិព្រែកតាកែវឃុំសំរោងធំក៏ប្រទះឃើញជនសង្ស័យកំពង់ចែកចាយគ្រឿងញៀននៅក្នុងរោងលក់ដូរមួយក្បែរបងវត្តជ័យមង្គល ឃើញដូច្នេះកម្លាំងប៉ុស្តិ៍និងកម្លាំងប្រជាការពារបានហៅជនសង្ស័យអោយឈប់រួចធ្វើការសួរនាំ ឆែកឆេរជនសង្ស័យបានតដៃវាយសមត្ថកិច្ចទៀតពេលនោះស្រាប់តែឃើញឈ្មោះ អ៊ុក ឌឿន ភេទប្រុស ដើរចេញមកដែរភ្លាមនោះក៍ឃើញឈ្មោះ អឿន វណ្ណា ភេទប្រុស(ត្រូវជាបងបង្កើតរបស់ឈ្មោះ អឿន បូរី )បានទាញដំបងយកមកបំរុងវាយសមត្ថកិច្ចទៀតផងឃើញដូចនេះសមត្ថកិច្ចហើយកម្លាំងប្រជាការពារបានឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ និងឆែករកឃើញថ្នាំញៀននៅនិងក្នុងហោប៉ៅខោខាងមុខរបស់ជនសង្ស័យឈ្មោះ អឿនបូរី ចំនួន០១កញ្ចប់តូច ភ្លាមនោះកំលាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់រួមទាំងវត្ថុតាងមកសាកសួនៅប៉ុស្តិ៍ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ អឿន បូរី បានសារភាពថាថ្នាំញៀនចំនួន០១កញ្ចប់តូចនេះពិតជារបស់ខ្លួនប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះឡូញ ហ៊ាន ភេទប្រុសអាយុប្រហែល២២ឆ្នាំ ជនជាតិខ្មែរចំនួន៤០០០០៛(បួនមុឺនរៀល)នៅក្រសាផ្អើលស្ថិតក្នុងភូមិជ័យឧត្តម២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល យកមកលក់បន្តហើយកន្លងមកខ្លួនធ្លាប់ប្រើប្រាស់នឹងជួញដូរថ្នាំញៀនជិតមួយឆ្នាំកន្លងមកហើយ។ក្រោយពីធ្វើការសាកសួររួចកំលាំងនគរ
បាលប៉ុស្តិ៍បានបញ្ជូនជនសង្ស័យនឹងវត្ថុតាងទៅកាន់អធិការដ្ផាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយតាមនីតិវិធី ។