ខេត្តកណ្តាល ៖ កើតហេតុថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២២ ខែសីហា គ.ស២០១៩ វេលាម៉ោង ១ និង ០០នាទី នៅចំណុច៖ ក្រោមស្ពានព្រែកក្តាមភូមិទួលងោកឃុំកំពង់លួងស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យ ចំនួន ០២នាក់៖(ឃាត់ខ្ខ្លួន០១ គេចខ្លួន០១នាក់។
១.ឈ្មោះ ឃីម វណ្ណះ ហៅ ណាក់ ភេទ ស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅក្រោមស្ពានព្រែកក្តាម មានទីលំនៅ ភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ មានសារធាតុញៀនក្នុងទឹកនោម (ឃាត់ខ្លួន)៕
២ .ឈ្មោះ ជុំ ធានី ហៅ ឃ្នី ភេទប្រុស អាយុ ២៩ ឆ្នាំ ជាមុខសញាមិនរាងចាល មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល (គេចខ្លួន)៕
វត្ថុតាងចាប់យក៖
១.សារធាតុញៀន មេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន០៣កញ្ចប់ ( កញ្ចប់មធ្យម០២ កញ្ចប់តូច០១) ទម្ងន់ ៣,៩៦ក្រាម។
២.ទូរសព្ទ័ ចំនួន០២គ្រឿង(ម៉ាក អាយហ្វូនហ្វាយ០១គ្រឿង និង ណូគាចុចពិល០១គ្រឿង
៣. ប្រាក់រៀលចំនួន២១០៥០០(ម្ភៃមួយម៉ឺន ប្រាំរយរៀលគត់)៕
៤. ថង់សម្រាប់ច្រកវិចខ្ចប់សារធាតុញៀនមួយចំនួន ។
៥. កូនតុក្តា០១ សម្រាប់លាក់ថ្នាំញៀន។
៦. កូនកាបូប០១ សម្រាប់ទុកថ្នាំញៀន។
មានកម្លាំងភ្នាក់ងារបានរាយការណ៏មកផ្នែកជំនាញថាមុខសញាឈ្មោះ ជុំ ធានី ហៅឃ្នី និងសង្សាឈ្មោះ ឃីម វណ្ណះ លក់ថ្នាំញៀននៅក្រោមស្ពានព្រែកក្តាមរាល់ថ្ងៃរាល់យប់ បន្ទាប់មកផ្នែកប្រឆាំងគ្រឿងញៀន សហការណ៏ជាមួយកម្លាំងប៉ុស្តិ៏រដ្ឋបាលកំពង់លួងចុះល្បាតឃ្លាំមើលចំណុចកើតហេតុ ឃើញជនសង្សយ័ឈ្មោះឃីម វណ្ណះ ហៅណាក់កំពង់លក់ថ្នាំញៀនក្រោមរូបភាពលក់ភេសជ្ជៈពេលយប់ក្រោមស្ពាន ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងក៏បានបង្ក្រាបចាប់ឃាត់ខ្លួននិងចាប់យកវត្ថុតាងបានដូចខាងលើ ចំណែកឯជនសង្សយ័ឈ្មោះជុំ ធានី ហៅឃ្នី បានរត់គេចខ្លួនចូលទឹកបឹងក្រោមស្ពាន។ នៅចំពោះមុខសមកិច្ចជនសង្ស័យបានសារភាពថា៖
នៅពេលកើតហេតុខ្លួន និងឈ្មោះ ជុំ ធានី ហៅឃ្នី ពិតជាបានធ្វើសកម្មភាពជួញដូរថ្នាំញៀនមែនហើយថ្នាំញៀនដែលយកមកលក់រាល់ថ្ងៃនេះឈ្មោះ ជុំ ធានី ហៅឃ្នីជាសង្សាឡើងទៅទិញមកពីភ្នំពេញដោយទិញមកម្តង ចំនួនជាងមួយលានរៀល ហើយក៏មានកូនចៅគាត់ជនជាតិឥស្លាម ឈ្មោះព្រះ ជាអ្នកជួយលក់ថ្នាំអោយដែរ។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ បន្តចាត់ការតាមនីតិវិធី ។