ខេត្តតាកែវ៖ប្រជាពលរដ្ឋ រស់នៅភូមិ កំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ កើតទុក្ខមិនសុខចិត្តលើម្ចាស់អាជីវកម្មអគ្គិសនី ប្រចាំនៅផ្សារកំពង់ជ្រៃថា បាននឹងកំពុងតែជិះជាន់កេងប្រវ័ញទៅលើពួកគាត់ប្រជាពលរដ្ឋបានលើកឡើងថា ម្ចាស់អាជីវកម្មខាងលើតែងតែ បូកគីឡូភ្លើងលើស ដែលពួកគាត់ខ្លះប្រើក្នុងមួយខែ អស់តែ២ទៅ៣ម៉ឺនរៀល ក្នុងមួយខែ ហើយខ្លះទៀត គាត់ធ្លាប់ តែប្រើអស់២០ទៅ៣០ម៉ឺនរៀល ក្នុងមួយខែ តែត្រូវបានខាងម្ចាស់អាជីវកម្ម ដែលមានឈ្មោះ កែ គុយហូយ ដែលជាម្ចាស់គ្រប់គ្រងនោះ តែងតែធ្វើការ បូកលុយលើសចំនួនថាមពលប្រើប្រាស់ សឹងតែគ្រប់ខែ ដោយមានប្រជាពលរដ្ឋខ្លះ ប្រើអស់រហូតដល់រាប់សែនរៀល។
ក្រុមប្រជាពលរដ្ឋបានបន្តទៀតថា នៅពេលដែលពួកគារតវ៉ា ទើបម្ចាស់អាជីវកម្មខាងលើ ធ្លាក់មកនៅតាមតំលៃធម្មតា ដោយគាត់ថា ខុសបច្ចេកទេស បូកទឹកលុយខុស តែបើប្រជាពលរដ្ឋណាមិនដឹង ច្បាស់ជាបង់អោយខាង អគ្គិសនីនេះ តាមចំនួនដែលគេ សរសេរមកហើយ។ពលរដ្ឋបានលើកឡើងទៀត ម្ចាស់អគ្គិសនី ខាងលើនេះ គ្មានការយោគយល់ ដល់ពួកគាត់ដែលមានការ ខ្វះខាតម្តងណាទេ នៅពេលដែលពួក គាត់មានការបង់ប្រាក់យ៉ឺតបន្តិច ដឹងតែលោក កែ គុយហូយ មកបិតភ្លើង ហើយនឹងផាកពិន័យ ដល់ពួកគាត់ មិនដែលខានឡើយ។ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ទៀតថាករណីនេះដែរ។
ទាក់ទិននឹកករណីនេះប្រសិនបើមិនមានការត្រូវរ៉ូវពីអាជ្ញាធរស្រុកទ្រាំងទេនោះគឺខាងអគ្គីសនីនេះមិនអាចធ្វើអ្វីៗស្រេចតែចិត្តដូចរាល់ថ្ងៃនេះដែរហើយបញ្ហានេះដែរពួកគាត់ក៏បានជូនដំណឹងនេះទៅដល់លោកមេឃំុនឹងលោកចៅហ្វាយស្រុកដែរតែគេមិនជួយដោះស្រាយអោយឡើយទើបពួកគាត់ចេះតែទ្រាំប្រើទៅព្រោះបើមិនប្រើគឺមិនបានដូច្នេះសូមអោយលោកអ៊ូច ភា អភិបាលខេត្តតាកែវជួលសម្រួលនឹងដោះស្រាយដល់ពួកគាត់ផង។
នៅព្រឹកថ្ងៃ ២២ សីហា ២០១៩ នេះ លោកកែ គុយហួយ ម្ចាស់អគ្គសនីខាងលើបានប្រាប់អង្គភាពយើងថា លោកពិតជាបានផាកពិន័យពីប្រជាពលរដ្ឋដែលប្រើប្រាស់ភ្លើងពី ១ ម៉ឺនរៀលទៅ ២ រៀលពិតមែន ។ ឯបញ្ហាបូកគីឡូភ្លើងលើសក៏មានដូចគ្នាដែរដោយសារកូនចៅរបស់លោកបូកខុស លោក គុយហូយ បានបន្តទៀត អាណាខ្លះអ្នកទៅប្រាប់អ្នកសារព័ត៌មាន ហើយទៅប្តឹងមេឃុំ មិនតែប៉ុណ្ណោះលោក គុយហូយ ប្រើសម្តីឈ្លើយក្រមសីលធម៌ឲ្យសារព័ត៌មានធ្វើរបាយការឲ្យលោកវិញទៀតផង ។
ពលរដ្ឋបាននិយាយទៀតថាចំនែកឯលោកមេឃុំវិញមិនដែលមានដំណោះស្រាយណាមួយសមស្របឲ្យបងប្អូនប្រជាពលរដ្ឋនោះទេ ហើយលោកចៅហ្វាយស្រុកបានឲ្យអង្គភាពយើងដឹងនៅថ្ងៃទី ២២ សីហា តាមរយៈទូរស័ព្ទថា លោកក៏មិនឃើញមានអ្នកមកប្តឹងលោកទេ ហើយក៏គ្មានរបាយការណ៍ពីមេឃុំដែរ លោកបន្តទៀតថា ចាំលោកសួរមេឃុំសិន លោកមិនបានដឹងរឿងនេះទេ។