ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អាជ្ញាធរស្រុកកំពង់ត្រាច គ្រោងចេញប្លង់កម្មសិទ្ធិបឹងធម្មជាតិ ជូនបុគ្គលមួយគ្រួសារ ប៉ុន្តែត្រូវពលរដ្ឋរាប់រយគ្រួសារនៅតែជំទាស់តវ៉ាដដែល

អាជ្ញាធរស្រុកកំពង់ត្រាច គ្រោងចេញប្លង់កម្មសិទ្ធិបឹងធម្មជាតិ ជូនបុគ្គលមួយគ្រួសារ ប៉ុន្តែត្រូវពលរដ្ឋរាប់រយគ្រួសារនៅតែជំទាស់តវ៉ាដដែល

ខេត្តកំពត ៖ មជ្ឈដ្ឋានទូទៅបានលើកឡើងថា មិនយូរទេ បឹងឈូកស្ថិតក្នុងភូមិបឹងធំ ឃុំអង្គសុរភី នឹងអនុញ្ញាតឲ្យចេញប្លង់រកម្មសិទ្ធិហើយ ព្រោះរដ្ឋបាលស្រុកកំពង់ត្រាចអនុវត្តតាមគោលការណ៍ឈ្នះ ឈ្នះ របស់លោកអភិបាលខេត្តកំពត ។ មហាជនលើកឡើងបែបនេះ ខណៈកិច្ចប្រជុំសំងាត់មួយកាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩កន្លងមក។

មជ្ឈដ្ឋានដដែលបានជំរុញថា បើបុគ្គលមួយគ្រួសារត្រូវរដ្ឋបាលស្រុកដោះស្រាយគោលការណ៍ឈ្នះៗជូនទៅហើយ អញ្ចឹងពលរដ្ឋដែលអាស្រ័យផលនៅលើបឹងឈូក ឬប្រឡាយ និងដីរដ្ឋទាំងប៉ុន្មានគួរតែដោះស្រាយគោលការណ៍ឈ្នះៗជូនពួកគាត់ឲ្យបានគ្រប់គ្នាដែរទៅ ព្រោះពួកគាត់សុទ្ធសឹងជាអ្នករស់នៅក្នុងស្រុកភូមិជាមួយគ្នា.ហើយកាន់កាប់នៅលើដីរដ្ឋនោះ៣០ទៅ៤០ឆ្នាំដូចគ្នា..បើដោះស្រាយតែម្នាក់ គឺមិនអាចស្មើភាពគ្នាឡើយ។

ចំពោះគម្រោងចេញប្លង់បឹងធម្មជាតិរបស់រដ្ឋឲ្យពលរដ្ឋមួយគ្រួសារកាន់កាប់ដោយស្របច្បាប់បែបនេះ គេរំពឹងថាអ្នកអាស្រ័យផលនៅក្នុងបឹងឈូកជាច្រើនគ្រួសារទៀតច្បាស់ជាសុំគោលការណ៍ឈ្នះៗដែរ..អីញ្ចឹងអនាគតភូមិសាស្ត្រផ្ទៃបឹងឈូកខាងលើពិតជាបាត់រូបរាងគ្មានសល់បន្តិចឡើយ ព្រោះបឹងធម្មជាតិដែលបន្សល់ពីដូនតាទាំងប៉ុន្មាន នឹងវិនាសសាបសូន្យដោយការទន្ទ្រានយកពីម្នាក់ទៅម្នាក់។

សូមជម្រាបថា បឹងឈូកដែលអាជ្ញាគ្រោងចេញប្លង់កម្មសិទ្ធិជូន លោកតា សំ អេន គឺជាជ្រលងបង្ហូរទឹកនិងជាបឹងធម្មជាតិសម្រាប់ប្រើប្រាស់រួមគ្នា ដែលមានក្បាលដីជាប់ផ្លូវជាតិជិត១០០ម៉ែត្រ ប៉ុន្តែបន្ទាប់ពីដីនៅចំណុចបឹងឈូកមានតម្លៃមហាសាល បុគ្គលមួយគ្រួសារ ប្តីឈ្មោះ សំ អេន ប្រពន្ធឈ្មោះ​ សេង យិ រស់នៅភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បានពឹងពាក់ឲ្យមន្ត្រីលោភលន់ពីរ បីនាក់គូសប្លង់បង្ហាញទីតាំងដើម្បីស្នើសុំធ្វើប្លង់បឹងឈូកនេះសម្រាប់វាស់ចែកគ្នា។

ក្រោយពីមានការទន្ទ្រានបឹងឈូក ប្រជាពលរដ្ឋដែលរស់នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ជិត២០០គ្រួសារក៏បានជំទាស់តវ៉ា ដោយមិនអនុញ្ញាតឲ្យបុគ្គលមួយគ្រួសារខាងលើបំពានបឹងឈូកនេះយកធ្វើជាសម្បតិ្តឯកជននោះឡើយ ព្រោះចំណុចនេះជាផ្លូវបណ្តោះទឹកជំនន់ ហើយករណីទន្ទ្រាននេះក៏បានស្ងប់ស្ងាត់រយៈពេលជាងមួយឆ្នាំមកហើយ ដោយខណៈនោះរដ្ឋបាលស្រុកក៏បានទប់ស្កាត់យ៉ាងដាច់អហង្កា ដោយមិនព្រមចុះហត្ថលេខាដើម្បីចេញប្លង់កម្មសិទ្ធិជូនបុគ្គលមួយគ្រួសារនោះឡើយ។

ស្រាប់តែនៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ អាជ្ញាធរស្រុកកំពង់ត្រាច បានកោះហៅប្រជាពលរដ្ឋក្នុងភូមិដាសស្គរប្រមាណ០៨នាក់ដើម្បីប្រជុំជូនដំណឹងដល់ប្រជាពលរដ្ឋដើម្បីចេញប្លង់ឲ្យលោកតា សំ អេន ឲ្យបានរួចរាល់ ដោយការប្រជុំនេះមិនអនុញ្ញាឲ្យអ្នកសារព័ត៌មានថតយករូបភាពទៅផ្សព្វផ្សាយឡើយ  ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់រាប់រយគ្រួសារក៏មិនបានដឹងពីការប្រជុំនេះដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច សំណូមពរដល់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត មេត្តាជួយតាមដាន​ វាយតម្លៃរាល់បញ្ហាប្រឈម ផលប៉ះពាល់ និងពិនិត្យរាល់សកម្មភាពការងាររបស់មន្ត្រីថ្នាក់ក្រោមផង តើមន្ត្រីទាំងនោះអនុវត្តបានត្រឹមត្រូវដែរឬទេ ?

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888