ខេត្តកំពត ៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជេីញចូលរួមក្នុងពិធីសម្ពោធកាត់ឫសីមាព្រះវិហារ និងសមិទ្ធផលនានានៅវត្តពោធិរាជលំពូ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងវត្តពោធិរាជលំពូ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ពិធីនាព្រឹកនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណេីរឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការសាលាខេត្តកំពត យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្ត យុវជនកាយារិទ្ធ យុវជនទាំងបីប្រភេទ យាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៣០០០នាក់។