ខេត្តកណ្តាល ៖ នៅថ្ងៃសុក្រ ០១រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង៣០នាទី នៅ ត្រង់ចំណុច រោងបាយ ឈ្មោះវុធ រ៉ាវិនស្ថិតភូមិ វាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យ ៖ចំនួន០២នាក់ (ឃាត់ខ្លួន)
១ / ឈ្មោះ វុធ រ៉ាវិន ហៅស្មាច់ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ (ជួញដូរ)
២ / ឈ្មោះ ស៊ឹង សុខគា ហៅ ប៉ិត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ។ (ជួញដូរ)
អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិ វាលឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាលវត្ថុតាងចាប់យករួមមាន៖
១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៤កញ្ចប់តូច និងឧបករណ៍សំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។
២ / ទូរស័ព្ទ ចំនួន ០១គ្រឿង ម៉ាក ណូគា ចុចពិល ពណ៍ខ្មៅ ។
សមត្ថកិច្ចបានឱ្យដឹងថានៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យ ឈ្មោះ វុធ រ៉ាវិន ហៅស្មាច់ បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០៤កញ្ចប់តូច ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុច វាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ក្នុង០១កញ្ចប់ធំ តម្លៃ ២០០,០០០៛ ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ ១៥,០០០៛ ។
ចំណែកឈ្មោះ ស៊ឹង សុខគា ហៅ ប៉ិត បានកាន់លក់គ្រឿងញៀន(ម៉ាទឹកកក) អោយខ្លួនរយៈពេល ៣ថ្ងៃ កន្លងមកហើយ ។បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធីច្បាប់ ។