ខេត្តតាកែវ ៖ នាព្រឹកថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ លោក កេត ម៉ៅ អភិបាលស្រុកបាន អញ្ជើញជាអធិបតីភាពក្នុងពិធីយុវជន និងបរិស្ថានដែលរៀបចំឡើងដោយក្រុមយុវជនឆន្ទៈ មនសិកា ភ្នំជីសូរ(យុវជនភ្នំជីសូរ)ក្រោមប្រធានបទ” ដាំដើមឈើចិត្ត តែមួយ និងរើសសំរាមជុំមិត្ត ក្នុងបរិវេណសាលាបឋមសិក្សា ភ្នំជីសូរ។
ពិធីនេះមានការចូលរួមពីលោកនាយផ្នែកខណ្ឌរដ្ឋបាលព្រៃឈើស្រុកបាទី និងមន្រ្តី សមាជិកក្រុមប្រឹក្សាឃុំរវៀង លោកប្រធានគំរោងអង្គការ project change inter national សមាជិកក្រុមយុវជនឆន្ទះ មនសិកាភ្នំជីសូរ លោក នាយក នាយករង លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ លោកមេភូមិ សិស្សានុសិស្ស ជាច្រើននាក់។
នាឱកាសនោះផងដែរលោក អភិបាលស្រុកបានកោតសរសើរ នឹងលើកទឹកចិត្តប្អូនៗ ជាយុវជនដែលមានឆន្ទៈល្អក្នុងចូលរួមចំណែកធ្វើកិច្ចសង្គមដើម្បីជាគំរូដល់យុវជនដ៏ទៃទៀត និង លោកបានឧបត្ថម្ភថវិកា ១០០ ដុល្លាដល់ ក្រុមយុវជនក្នុងការរៀបចំកម្មវិធីនេះព្រម ទាំងផ្តល់ជូនថវិកា ២០០, ០០០រៀល ដល់ប្អូនស្រីដែល ជាសមាជិកក្រុមយុវជនដែលមានស្នាដៃល្អក្នុងការគូរគំនូរពីទិដ្ឋភាពភ្នំជីសូរនៅពេលខាងមុខ។
ចុងបញ្ចប់នៃកម្មវិធីលោកអភិបាលបានចូលរួមដាំដើមឈើ ថតរូបទុកជាអនុស្សាវរីយ៍ ជាមួយប្អូនៗសមាជិកយុវជន និងអ្នកចូលរួមផងដែរ។