ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឯកឧត្តមខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថាអ្នកសុំទានក៏ទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃពីរាជរដ្ឋាភិបាល ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនោះដែរ

ឯកឧត្តមខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថាអ្នកសុំទានក៏ទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃពីរាជរដ្ឋាភិបាល ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនោះដែរ

ឯកឧត្តមខៀវ កាញ៉ារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអះអាងថាអ្នកសុំទានក៏ទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃពីរាជរដ្ឋាភិបាល ដូចជាមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនោះដែរ។ថ្លែងក្នុងពិធីអបអរសារទ ខួបលើកទី១០៨ ទិវាអន្ដជាតិនារី ៨មីនា របស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា នាភោជនីយដ្ឋានទន្លេបាសាក់២ ឯកឧត្តមខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថារាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរចំពោះសុខភាពកម្មករ កម្មការិនីនៅតាមរោងចក្រ និងមន្ត្រីរាជការសាធារណៈប៉ុណ្ណោះទេ គឺថែមទាំងគិតគូរដល់ប្រជាជនក្រីក្រក៏ដូចជាអ្នកសុំទានផងដែរដោយពួកគាត់អាចចូលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួនដោយមិនគិតថ្លៃ តាមរយៈបង្ហាញប័ណ្ណសមធម៌ ដូចនឹងប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស ដែលចេញឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ កម្មការិនី តាមបណ្តារោងចក្រសហគ្រាសផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងបង្កើតភ្នាក់ងារ ប.ស.ស ឡើង សម្រាប់ជួយដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករ កម្មការិនី តាមបណ្តារោងចក្រសហគ្រាសទាំងអស់ ឲ្យទទួលបានសេវាថែទាំសុខភាព និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន ដែលសហការជាមួយ ប.ស.ស ដោយមិនអស់ថ្លៃចំណាយផ្ទាល់ខ្លួននោះឡើយដោយរាល់ការចំណាយជាបន្ទុករបស់រាជរដ្ឋាភិបាលទាំងស្រុង។ឯកឧត្តមបានបញ្ជាក់ថា រយៈពេល៤០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងគិតគូរពីមន្រ្តីរាជការ កម្មករនិយោជិត ព្រមទាំងបានបង្កើតឲ្យមាន ភ្នាក់ងារ ប.ស.ស នៅឆ្នាំ២០០៨មក ដើម្បីផ្តល់ភាពងាយស្រួល ដល់មន្រ្តីរាជការ និងកម្មករទៅទទួលសេវាថែទាំសុខភាព និងព្យាបាលជំងឺនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន មួយចំនួនដែលជាដៃគូ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888