ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អាងខ្នងឪមេPMខេត្តក្រចេះ កូនស័ក្ក៤ដែរ បានវាយដំ គំរាមនិងភ្ជង់កាំភ្លើងជនរងគ្រោះ២នាក់ ពេលនេះតុលាការបញ្ជាឲ្យចូលខ្លួនហើយ ចាំមើលជនសង្ស័យ

អាងខ្នងឪមេPMខេត្តក្រចេះ កូនស័ក្ក៤ដែរ បានវាយដំ គំរាមនិងភ្ជង់កាំភ្លើងជនរងគ្រោះ២នាក់ ពេលនេះតុលាការបញ្ជាឲ្យចូលខ្លួនហើយ ចាំមើលជនសង្ស័យ

កំពង់ចាម៖ ចាំមើល ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងមានចំណាត់ការយ៉ាងណាដែរចំពោះ កូនចៅរបស់ខ្លួន ជាមន្ត្រីកងរាជអាវុធហត្ថ ឈ្មោះ សាន្ដ សុខុម ដែលគេស្គាល់ថា ជាកូនប្រុសរបស់ លោក សាន្តប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ

ឈ្មោះ សាន សុខុម ត្រូវបានគេទម្លាយវីដេអូ នៃការវាយ និងដកកាំភ្លើងភ្ជង់គូរ ជម្លោះនៅក្នុងហាងអ៉ីនធើណេតមួយកន្លែង នៅទីរួមខេត្តកំពង់ចាម កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នាំឲ្យកក្រើកពេញបណ្តាញសង្គម Facebook ដល់ថ្ងៃ២៣ មីនានេះ ទើបជនរងគ្រោះហ៊ានចេញមុខប្តឹង។

ម្ចាស់ Account Facebook ក៏បានអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ជួយចាត់ការរឿងនេះដូច្នេះថា «ខ្ញុំបាទសូមគោរព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងឯកឧត្តម គួច ចំរើន អភិបាលខេត្ត កំពង់ចាម ។ នេះជាវិដេអូដែលកូនប្រុសមេប៉េអឹមខេត្ត ក្រចេះ ឈ្មោះ សាន សុខុម (អ.ហ សក្ក័៤) បានដកកាំភ្លើងភ្ជង់គំរាម និងបានវ៉ៃមិត្តភក្តិរបស់ខ្ញុំនៅកន្លែងអ៊ីនធឺណែតមួយនៅក្នុងទីរួមខេត្ត កំពង់ចាម អាស្រ័យដូចដែរបានរៀបរាប់ខាងលើ សូមឯកឧត្តម ប្រើកន្តាប់ដៃដែកបំបែកអាវុធហត្ថម្នាក់នេះផង។ បញ្ជាក់អានេះអាងឪវាធ្វើធំ ដើរវ៉ៃគេច្រើនណាស់»។

មន្រ្តីអាវុធហត្ថម្នាក់នៅខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា លោក សាន សុខុម ពិតជាកូនប្រុសមេបញ្ជាការអាវុធហត្ថខេត្តពិតមែន តែសម្រាប់តួនាទីវិញហាក់មិនទាន់ច្បាស់ទេ ព្រោះតែបានទៅរស់នៅជាមួយប្រពន្ធនៅខេតកំពង់ចាម និងយូរៗ ម្តងមកខេត្តក្រចេះ។

ជុំវិញការបង្ហាះវិដេអូនេះ លោក សាន សុខុម ដែលត្រូវគេចោទប្រកាន់នោះ បានទូរស័ព្ទប្រាប់អង្គភាពព័ត៌មាន ដោយបដិសេធថា មិនមានរឿងយ៉ាងដូច្នោះឡើយ តែនៅពេលសួរថា តើមិនមែនជាការពិតយ៉ាងដូចម្តេច បើឃើញស្រាប់នៅក្នុងសកម្មភាពវីដេអូនោះ? លោក សាន សុខុម ក៏ផ្តាច់ទំនាក់ទំនងតែម្តង។

សូមបញ្ជាក់ថា ក្រោយការអំពាវនាវរបស់អភិបាលខេត្តកំពង់ចាមឲ្យជនរងគ្រោះដាក់ពាក្យបណ្តឹង ទើប នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ មានជនរងគ្រោះ ២នាក់ គឺឈ្មោះ វ៉ាន់ ចាន់អទិច្ចបញ្ញា និង ឈ្មោះ យ៉េ ចិន្តា បានមកដាក់ពាក្យបណ្តឹងនៅស្នងការនគបាលខេត្តកំពង់ចាម ទើប ថ្ងៃទី២៤ ខែមីនា នេះ លោក ហាក់ ហ៊ាន់ តំណាងអយ្យការតុលាការខេត្តកំពង់ចាម ចេញដីកាបញ្ជាអោយ​លោក សាន្ត​ សុខុម​ ចូលខ្លួន​មកអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ពី​បទ​ហិង្សា​ដោយចេតនា​មានស្ថានទម្ងន់ទោសដោយគំរាមកំហែងនឹងអាវុធ​។

ប្រភពពីអ្នកជិតខាងលោក សានសុខុម ថា លោកបានរត់គេចមិននៅផ្ទះទៀតទេ ប្រហែលរត់ទៅពួននៅខេត្តក្រចេះទឹកដីដ៏មានអំណាចរបស់ឪហើយ។ មហាជនរង់ចាំមើលថា តើ កូនប្រុសមេប៉េអឹមខេត្តក្រចេះរូបនេះ នឹងគេចរួចសំណាញ់ច្បាប់ដែរឬយ៉ាងណា????

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888