ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

កម្លាំងនគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបទីតាំងជល់មាន់មួយសំបុក នៅស្រុកស្ទឹងត្រង់ ដកហូតម៉ូតូអ្នកចូលលេងជិត៤០គ្រឿង

កម្លាំងនគរបាលខេត្តកំពង់ចាម ចុះបង្ក្រាបទីតាំងជល់មាន់មួយសំបុក នៅស្រុកស្ទឹងត្រង់ ដកហូតម៉ូតូអ្នកចូលលេងជិត៤០គ្រឿង

កំពង់ចាម ៖ កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋានស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងលួចលេងសុីសងខុសច្បាប់ (ជល់មាន់ដាក់លុយ) ចំនួនមួយកន្លែង នៅចំណុចវាលស្រែក្រោយភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។  ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ ជាលទ្ធផល ពេលសមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ ក្រុមអ្នកលេងជល់មាន់ទាំងអស់ បាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់វត្ថុតាងមួយចំនួន។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិនេះកម្លាំងនគរបាលដកហូតបាន ម៉ូតូចំនួន៣៥គ្រឿង, កៅអីជ័រចំនួន១០, មាន់ជល់ (មាន់ងាប់) ចំនួន០២ក្បាល, ស៊ុមក្រុងមាន់ចំនួន១០, កន្រ្តក់ដាក់មាន់ចំនួន០៦, ក្រណាត់ហ៊ុមព័ទ្ធសង្វៀនជល់មាន់ចំនួន០១, ចានអាប៉ោងចំនួន០១, ផ្តិលគ្របអាប៉ោងចំនួន០១ និងប៉ារ៉ាតង់ចាស់ៗចំនួន០៣។

លោកស្នងការបន្ថែមថា តាមការស្រាវជ្រាវ និងព័ត៌មានបឋម ដែលជាម្ចាស់ទីតាំង ជល់មានខាងលើមានឈ្មោះ នីន គឹមសឿន ហៅជង្រុក អាយុ៣៥ឆ្នាំ មានទីលំនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវបន្ត តាមបញ្ជារបស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ​សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888