ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​​​ ជិន គឹមស្រេ​ង​ប្រធាន​សា​ខាពន្ធដារ​​ខេត្តកំពង់ស្ពឺ​​និង​លោ​ក ​ងួន ពៅពេ​ជ្រ​កំពុងតែល្បីខាង​អំ​ពើពុករលួយ

ប្រភពពីមន្ត្រី​តូចតាច​នៅក្នុង​មន្ទីរ​ សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ  បាន​ឲ្យ​ដឹងថា​លោក ជិន គឹម​ស្រេង  ប្រធាន​សាខា​ពន្ធដារ​ ខេត្តកំពង់ស្ពឺ  និង​លោក ងួន ពៅ​ពេជ្រ ជា​អនុប្រធាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ជាក់ស្ដែង​ប្រជាពលរដ្ឋ​បង់ពន្ធ​ក្នុង​ឯកសារ​ខ្លះ​ដល់​ទៅ​រាប់ពាន់​ដុល្លារ ប៉ុន្តែ​នៅក្នុង​វិក្កយបត្រ​ដែល​ពួកគាត់​

បានទទួល​គេ​ដាក់​ត្រឹម​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​លុយ​នៅសល់​ពី​នោះ​ពួកគេ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ​។ កន្លងមក​ប្រជាពលរដ្ឋ​និង​ក្រុម​ឈ្មួញ​ដែល​បង់ពន្ធ​លើ​ការផ្ទេរកម្មសិទ្ធិ​ដីធ្លី ឬ​ទិញ​លក់​ដីធ្លី​មានការ​ហួសចិត្ត​យ៉ាងខ្លាំង​ចំពោះ​អំពើពុករលួយ​របស់លោក ជិន គឹម​ស្រេង និង​លោក ងួន ពៅ​ពេជ្រ ព្រមទាំង​បក្ខពួក​ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​តវ៉ា​ឡើយ​ព្រោះ​ខ្លាច​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​ក្រុមមន្ត្រី​ពុករលួយ​។ ប៉ុន្តែ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ជិន គឹម​ស្រេង និង​លោក ងួន ពៅ​ពេជ្រ ព្រមទាំង​បក្ខពួក​ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ដូច្នេះ​លោក គង់ វិបុល ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​បណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ពួកគេ​បន្តទៀត​នោះទេ​

 ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ចូល​បង់ពន្ធ​លើ​អចលនវត្ថុ ក្នុង​មន្ទីរ​សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ បាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក ជិន គឹម​ស្រេង ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ និង​លោក ងួន ពៅ​ពេជ្រ អនុប្រធាន​សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ ជា​បន្តបន្ទាប់​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ជិន គឹម​ស្រេង ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ និង​លោក ងួន ពៅ​ពេជ្រ ជាបន្ទាន់​។ ទន្ទឹមនឹងនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ជិន គឹម​ស្រេង និង​បក្ខពួក​ជាបន្ទាន់​។

​ប្រជាពលរដ្ឋ​ដែល​ចូលទៅ​បង់ពន្ធ​អចលនវត្ថុ ក្នុង មន្ទីរ​សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា​លោក ជិន គឹម​ស្រេង បាន​ឃុបឃិត​ឲ្យ​លោក ងួន ពៅ​ពេជ្រ ជា​អនុប្រធាន​ទទួលបន្ទុក​លើ​ការបង់ពន្ធ​អចលនវត្ថុ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ងួន ពៅ​ពេជ្រ អនុប្រធាន​សាខា​ពន្ធដារ​ខេត្តកំពង់ស្ពឺ ទទួលបន្ទុក​លើ​ការបង់ពន្ធ​អចលនវត្ថុ នៅ​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​របស់ខ្លួន ព្រោះ​មានការ​បើកដៃ​ពី​សំណាក់​លោក ជិន គឹម​ស្រេង ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ឯកសារ​បង់ពន្ធ​អចលនវត្ថុ មួយចំនួន​គេ​តម្រូវ​ឲ្យ​ពួកគាត់​បង់ពន្ធ​រាប់ពាន់​ដុល្លារ ប៉ុន្តែ​នៅក្នុង​វិក្កយបត្រ​គេ​ដាក់​ត្រឹម​៥០​ម៉ឺន​ទៅ​៦០​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ ឯកសារ​ខ្លះទៀត​ប្រជាពលរដ្ឋ​បង់ពន្ធ​រាប់លាន​រៀល​ប៉ុន្តែ​នៅក្នុង​វិក្កយបត្រ​គេ​ដាក់​ត្រឹម​១០​ភាគរយ​នៃ​លុយ​ដែល​ប្រជាពលរដ្ឋ​បាន​បង់ពន្ធ​ប៉ុណ្ណោះ ក្រៅពីនេះ​គេ​កេងប្រវ័ញ្ច​យក​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888