ភ្នំពេញ ៖ ដឹកឈើស្របច្បប់លោតឆ័ត្រចូលច្រកព្រុំដែនទន្លេចាម ត្រូវកម្លាំងអ.ហ.ផ.ទ ក្របួចជាប់ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ១៣ មិនា២០១៩។ លោកឧកញ៉ាតុប វីរដា ជាថៅកែជំនួញឈើ ស្របច្បាប់ នៅស្រុកកោះញែកខេត្តមណ្ឌលគិរី ត្រូវអស់ល័ក្ខ ឈើចំនួន២ឡានវេអង ដឹកយកទៅច្បារអំពៅរាជធានីភ្នំពេញ ត្រូវបានអ.ហ.ផ.ទ សហការជាមួយមន្ត្រីជំនាញ ចាប់បន្ទាប់ពីកាច់ក្បាលចូលខុសគោលដៅ ទៅប្រទេសវៀតណាម ។ យោងតាមច្បាប់ប៉េសេមានឈ្មោះឧកញ៉ា តុប វីរដា ជាម្ចាស់ក្រុមហ៊ុន និងជាថៅកែឈើ ។ ករណីលោតឆ័ត្រ នេះគឺកើតមានឡើងជាច្រើនដងហើយ ហើយក៏មិនមានអ្នកបង្ក្រាបដែរ ជាពិសេស គយ តែមកដង គឹត្រូវត្រួតពិនិត្យទំនិញឆ្លងដែនខុសច្បាប់ ហើយត្រូវចាប់បង់ពន្ធជូនរដ្ឋ ។ ទោះបីមានការបង្ក្រាបយ៉ាងណាក៏ដោយ ឧកញ៉ា តុប វីរដា នៅតែញញឹម ព្រោះមិនបញ្ហា អ្វីធំដុំសម្រាប់លោកនោះទេ ៕
0
ដឹកឈើស្របច្បប់លោតឆ័ត្រចូលច្រកព្រុំដែនទន្លេចាម ត្រូវកម្លាំងអ.ហ.ផ.ទ ក្របួចជាប់ នៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ
Filed in: ព័ត៌មានជាតិ