ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ យី​ ថុល​ មេគយច្រក​ទ្វារអន្តរជាតិ​ព្រែកចាក​ល្បីខាងប្រមូ​លលុយ​ដើម្បីស្រ​ង់ដើ​ម

លោក​ យី​ ថុល​ មេគយច្រក​ទ្វារអន្តរជាតិ​ព្រែកចាក​ល្បីខាងប្រមូ​លលុយ​ដើម្បីស្រ​ង់ដើ​ម

ប្រភពពី​មន្ត្រី​នៅ​ច្រក ទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច  ខេត្តកំពត បាន​ឲ្យ​ដឹងថា លោក  យី ថុល ដែល​មក កាន់ ​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក កាលពីពេល​ថ្មីៗ​នេះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក យី ថុល បាន​យក​បទពិសោធន៍​នៃ​អំពើពុករលួយ​កាល​ធ្វើជា​មេ​គយ​នៅ​ច្រក​៤០០ ស្រុក​សំឡូត ខេត្តបាត់ដំបង មក​អនុវត្តន៍​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត យ៉ាង​គឃ្លើន​បំផុត​។ បើតាម​ការអះអាង​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​រកស៊ី​នាំចូល​ទំនិញ​តិចតួច​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក និង​បក្ខពួក​ឈ្មោះ រស់ សាត ព្រមទាំង​បរិវារ​២​នាក់​ទៀត​កំពុង​គាប​យកលុយ​ពី​ពួកគាត់​យ៉ាង​កំរោល​។ ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​បាន​បញ្ជាក់ថា មុខរបរ​របស់​ពួកគាត់​សព្វថ្ងៃនេះ​ស្ទើរតែ​គ្មាន​សល់​កម្រៃ​សម្រាប់​ទិញ​អង្ករ​ច្រក​ឆ្នាំង ព្រោះ​លោក យី ថុល គាប​យកលុយ​លើ​តុ​ក្រោម​តុ​ច្រើនពេក​។ ដូច្នេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម ជា​មេ​គយ​ធំៗ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក យី ថុល និង​បក្ខពួក​ជាបន្ទាន់​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​របស់លោក យី ថុល ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវបាន​ក្រុម​ឈ្មួញ​និង​អាជីវករ​ដែល​នាំចូល​ទំនិញ​តាម​ច្រក​នេះ​បើក​កកាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក យី ថុល នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​លោក យី ថុល នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។

​ ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្តកំពត មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក យី ថុល កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ផ្ទុយទៅវិញ​លោក យី ថុល បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​ក្នុង​មួយខែៗ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។ សូម្បីតែ​ទឹក​ស៊ុប​ក៏​លោក យី ថុល ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ដោយ​មិន​គិតពី​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ គឺ​គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក យី ថុល មេ​គយ​ច្រក​ព្រែក​ចាក បាន​ឲ្យ​ដឹងថា​លោក យី ថុល អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ ដែលជា​មេ​គយ​ខេត្តកំពត ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ហេង សំបូរ ទេនោះ​គឺ​លោក យី ថុល និង​បក្ខពួក​បរិវារ​មិន​ហ៊ាន​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888