ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មេឈ្មួញ​ឈ្មោះ​ ចែស្រីម្ចាស់​ឃ្លាំងស្តុ​កឈើដ៏ធំ​នៅក្នុងខណ្ឌ​សែនសុខ​សមត្ថកិ​ច្ចពាក់​ពន្ធ័មិនហ៊ា​នប៉ះ​ពាល់

មេឈ្មួញ​ឈ្មោះ​ ចែស្រីម្ចាស់​ឃ្លាំងស្តុ​កឈើដ៏ធំ​នៅក្នុងខណ្ឌ​សែនសុខ​សមត្ថកិ​ច្ចពាក់​ពន្ធ័មិនហ៊ា​នប៉ះ​ពាល់

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ​ស្រី បាន​បង្ហើប​ឲ្យ​ដឹងថា បើទោះបី​ឈ្មួញ​ម្នាក់នេះ​អះអាងថា ឈើ​របស់ខ្លួន​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ក៏ដោយ ប៉ុន្តែ​ជួន​ការ​លិខិតអនុញ្ញាត​មួយ​សន្លឹក​គេ​អាច​ដឹកជញ្ជូន​ឈើ​បានជា​ច្រើន​ជើង ព្រោះ​ឈ្មួញ​មាន​ខ្នងបង្អែក​រឹងមាំ​។ ជុំវិញ​បញ្ហា​នេះ​មជ្ឈដ្ឋាន​នានា​សង្ឃឹមថា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ចាត់វិធានការ​ត្រួតពិនិត្យ​ក្នុងពេល​ឆាប់ៗ​នេះ បើទោះបី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់​ក៏ដោយ​។ បើតាម​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា ខ្នងបង្អែក​របស់​ឈ្មួញ​ឈ្មោះ ចែ​ស្រី មិនធម្មតា​ទេ​ព្រោះ​យូរ​ឆ្នាំ​មកហើយ​ដែល​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មួញ​ម្នាក់នេះ​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ មិន​ដែលមាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទៅ​ក្បែរ​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​ឈ្មោះ ចែ​ស្រី ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​នានា​មក​ស្តុក​ក្នុង​ឃ្លាំង​ដ៏​ធំ​មួយ​នេះ ហើយ​លើកដាក់​រថយន្ត​កុងតឺន័រ​ដឹកជញ្ជូន​ចេញ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​មួយ​របស់​ឈ្មួញ​ឈ្មោះ ចែ​ស្រី ហើយ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចុះមក​ពិនិត្យ​ទាល់តែសោះ បើទោះបី​ក្នុង​ឃ្លាំង​នោះ​មាន​ស្តុក​ឈើ​រាប់រយ​ម៉ែត្រគូប​ក៏ដោយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​បាន​ដឹកឈើ​តាម​រថយន្ត​ធំៗ​មក​លើក​ចុះ​នៅក្នុង​ឃ្លាំង​របស់​ឈ្មួញ​ឈ្មោះ ចែ​ស្រី ហើយ​នៅពេល​ទៀបភ្លឺ​មាន​រថយន្ត​កុងតឺន័រ​ដឹកឈើ​ចេញពី​ឃ្លាំង​នោះ​យ៉ាង​រលូន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក កែវ អូ​ម៉ា​លិ​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម ពិន​ត្យ​ឡើងវិញ​ជាបន្ទាន់​អំពី​បញ្ហា​នេះ​។

​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ​ឈ្មួញ​ឈ្មោះ ចែ​ស្រី បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ឈើ​របស់ខ្លួន​គឺជា​ឈើ​ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​និង​ជា​ឈើ​ដែល​ដេញថ្លៃ​បាន​ពី​រដ្ឋបាល​ព្រៃឈើ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​។ ក៏ប៉ុន្តែ​ឈ្មួញ​ឈ្មោះ ចែ​ស្រី មិនបាន​បង្ហាញ​ច្បាប់​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​បានឃើញ​នោះទេ គឺ​មានការ​លាក់បាំង​ជុំវិញ​បញ្ហា​នេះ​ព្រោះ​នរណា​ក៏​ដឹង​ដែរ​ថា​ឈ្មួញ​ឈ្មោះ ចែ​ស្រី មាន​ខ្នងបង្អែក​រឹងមាំ​ជា​យូរ​មកហើយ​។ ជាក់ស្ដែង​ឈ្មួញ​ឈ្មោះ ចែ​ស្រី មាន​ឃ្លាំង​ស្តុក​ឈើ​ដ៏​ធំ​នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក៏ប៉ុន្តែ​មិនដែល​ឃើញ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ចុះទៅ​ត្រួតពិនិត្យ​ដល់​ឃ្លាំង​ស្តុក​ឈើ​របស់​ឈ្មួញ​ម្នាក់​នោះ​ទាល់តែសោះ​។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888