ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

បទ​ល្មើសបំផ្លាញ​ព្រៃឈើក្នុង​ស្រុកសេ​សានខេត្តស្ទឹងត្រែង​កើតឡើង​ពេញបន្ទុកសមត្តពាក់​ពន្ធ័ស​ម្ងំស្ងៀ​ម

តាម​ប្រភពពី​ជនជាតិដើម​ភាគតិច​រស់ នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន  បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​រោង​ សិប្បកម្ម​កែច្នៃ​ ឈើ​ខុសច្បាប់​មិនតិច ជាង​២០​កន្លែង​កំពុងដំណើរការ​ យ៉ាងរ​លូន ព្រោះ​មន្ត្រី​ជំនាញ​និ ង​សមត្ថកិច្ច​ពា ក់ព័ន្ធ​គិត តែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ក៏បាន​លើកឡើង​ដែរ​ថា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង បានចាត់ទុក​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ ហេតុនេះហើយ​ទើប​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​។ ជាងនេះទៅទៀត​រោង​សិប្បកម្ម​ខ្លះ​ត្រូវបាន​គេ​បើក​ធ្វើ​អាជីវកម្ម​នៅក្នុង​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ តែម្តង​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ទៅ​ក្បែរ​រោង​សិប្បកម្ម​ទាំង​នោះទេ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ ព្រោះ​រោង​សិប្បកម្ម​ច្រើន​កន្លែង​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន កំពុងតែ​ធ្វើ​ឲ្យ​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​សេ​សាន ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ក្នុង​មូលដ្ឋាន​ពួកគាត់ ជាពិសេស​នៅក្បែរ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ មាន​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ជាច្រើន​កន្លែង​កំពុងដំណើរការ​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​បង្កើត​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មិនតិចជាង​២០​កន្លែង​ក្នុង​ឃុំ​ស្រែគរ គឺមាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អាជ្ញាធរ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេសា​ន ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះឡើយ ព្រោះ​រោង​សិប្បកម្ម​ជាច្រើន​កន្លែង​កំពុង​ធ្វើ​សកម្មភាព​កែច្នៃ​ឈើ​ជា​គ្រោងទ្វារ​បង្អួច តុទូ និង​គ្រឿង​សង្ហា​រឹម​ផ្សេងៗ​ដឹក​ចេញ​យ៉ាង​រលូន​។

​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​មានការ​ផ្លាស់ប្ដូរ​តំណែង​មេឃុំ​រួចមក គឺ​មេឃុំ​ថ្មី បាន​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ ក្រុម​ជនល្មើស បង្កើត​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជាច្រើន​កន្លែង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ទាំងនោះ​ប្រមូល​ទិញ​ឈើ​ប្រណីត ឈើ​ប្រភេទ​លេខ​១ ឈើ​ប្រភេទ​លេខ​២ ដែល​ពលរដ្ឋ​និង​ក្រុម​ជនល្មើស​កាប់​ដឹក​ចេញពី​ព្រៃ​អភិរក្ស ព្រៃ​ការពារ និង​ព្រៃ​សហគមន៍​ជាច្រើន​កន្លែង​ក្នុងស្រុក​សេសា​ន​។ ចំណែក​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ម្ចាស់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ទាំងនោះ​យ៉ាង​ក្រអឺតក្រទម​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888