ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក សា​ប់ យឿន​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្អភាព​ប្រឆាំង​អំពើពុករលួយ​

លោក សា​ប់ យឿន​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្អភាព​ប្រឆាំង​អំពើពុករលួយ​

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សា​ប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ បានឲ្យដឹងថា បច្ចុប្បន្ន​លោក សា​ប់ យឿន កំពុង​សប្បាយ​ប្រមូល​លុយ​តាម​របៀប ពុករលួយ​ពី​ក្រុម​ឈ្មួញ​និង​ក្រុម​អាជីវករ ដែល​ដឹក​ជញ្ជូន​ទំនិញ​ចូល ទៅ ទឹកដី​សៀម​។ ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ មាន​សេចក្ដីរាយការណ៍ ថា​លោក សា​ប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ជ័រទឹក​រាប់សិប​តោន​ចូល​ទឹកដី​សៀម​យ៉ាង​រលូន​។ តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​ចូល​ទឹកដី​សៀម​តាម​ច្រក​ជាំ គឺ​លោក សា​ប់ យឿន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ក្នុង​មួយខែៗ ហើយក៏​មាន​មន្ត្រី​នៅក្នុង​សាលា​ខេត្តឧត្ដរមានជ័យ ទទួល​ផលប្រយោជន៍​ជា​ប្រចាំ​ទៀតផង​។​

​ប្រភព​ពី​មន្ត្រី​សាលា​ខេត្តឧត្ដរមានជ័យ បានឲ្យដឹង​ថា​លោក សា​ប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​សាលា​ខេត្តឧត្ដរមានជ័យ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ជា​ពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​ស្រុក​សៀម​។ ជាង​នេះ​ទៅ​ទៀត​លោក សា​ប់ យឿន ត្រូវបាន​ប្រភព​ខ្លះ​បានឲ្យដឹងថា ជា​អ្នក​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​គយ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ និង​សមត្ថកិច្ច​ក្នុង​ខេត្ត​ឧត្តរមានជ័យ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​ទង្វើ​របស់​លោក សា​ប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ គឺជា​អំពើ​ពុករលួយ​យ៉ាង​ច្បាស់ក្រឡែត​។ ក្នុង​មួយ​ខែៗ​ឈ្មួញ​នាំ​ចូល​ជ័រទឹក​និង​ទំនិញ​គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​ស្រុក​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ រាប់សិប​តោន​ដូច្នេះ​លោក សា​ប់ យឿន អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យក​ទៅ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​។​

​រឿងអាស្រូវ​របស់​លោក សា​ប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ ទាក់ទង​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ជ័រទឹក​ចូលទៅ​ស្រុក​សៀម ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ទន្ទឹមនឹងនេះ​មាន​ការអំពាវនាវ​ឲ្យ​លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​លោក សា​ប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ ជា​បន្ទាន់​ផង​ដែរ​។ ដោយហេតុ​ថា ក្រៅពី​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ័រទឹក​ទៅ​ស្រុក​សៀម គឺ​លោក សា​ប់ យឿន ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ជាំ យ៉ាង​ពេញបន្ទុក​ផងដែរ​។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹងថា លោក សា​ប់ យឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារ​អន្តរជាតិ​ជាំ កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាម​របៀប​ពុក​រលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ ដែល​ចូល​កាន់តំណែង​ជំនួស​លោក ស ថា​វី កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​របស់​លោក សា​ប់ យឿន ជាបន្ទាន់​។ ប្រភព​បានឲ្យដឹង​ទៀតថា ក្នុង​មួយ​ខែៗ​មាន​រថយន្ត​ដឹក​ទឹកកក់​បង្កប់​ជ័រទឹក​ចូល​ទៅក្នុង​ទឹកដី​សៀមរាប់​សិប​តោន ដែល​ជា​ប្រភព​ចំណូល​របស់​លោក សា​ប់ យឿន ព្រមទាំង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ទៀត​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ ស្រុក​អន្លង់វែង​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888