ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ប្រជាពលរដ្ឋ​ រិះគន់ថ្នាក់​ដឹកនាំសាលា​ស្រុកបូទុម​សាគរនិងមន្ត្រី​បរិស្ថានស្រុក​គ្នានចំ​ណាត់​ការកាប់បំផ្លាញ​ព្រៃលិចទឹកព្រៃ​កោង​កា​ង​

ប្រជាពលរដ្ឋ​ រិះគន់ថ្នាក់​ដឹកនាំសាលា​ស្រុកបូទុម​សាគរនិងមន្ត្រី​បរិស្ថានស្រុក​គ្នានចំ​ណាត់​ការកាប់បំផ្លាញ​ព្រៃលិចទឹកព្រៃ​កោង​កា​ង​

ខេត្ត​កោះកុង ៖ ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ គឺ​១ ភូមិ​តា​មាឃ ២​ភូមិ​ប្រទាល ៣​ភូមិ​តា​អុក នៅ​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះ កុង បាន​រិះគន់​ចំពោះ​លោក ទូ សាវុធ អភិបាលស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង និង​មន្ត្រី​បរិស្ថាន​ស្រុក ថា មិន មាន​ចំណាត់ការ​តា ម​ផ្លូវច្បាប់​ទៅលើ​អ្ន ក​លួច​ទន្ទ្រាន​កាប់​ព្រៃ​លិច​ទឹក ព្រៃកោងកាង​។ ដី​ដែល​ជន​ខិល ខូច​កាប់​ព្រៃ​លិច​ទឹក មាន​២​កន្លែ ង ១​នៅ​ចំណុច​ផ្លូវ​ទូក ២​ចំណុច ព្រែកជីក ស្ថិតនៅក្នុង​ភូមិ​តា​មាឃ ឃុំ​អណ្ដូង ទឹក ស្រុក បូ​ទុម​សាគរ ខេត្ត​កោះកុង​។​

​ប្រជាពលរដ្ឋ សូម​មិន​បញ្ចេញ​ឈ្មោះ​រស់ នៅក្នុង​ភូមិ​តា​មាឃ ដែល​ដឹង​រឿង​កា ប់​ព្រៃនេះ បាន​និយាយ​ប្រាប់​ថា ដី​ដែល គេ​កាប់​រាន​មា ន​ឈ្មោះ​មន្ត្រី រាជការ​នៅក្នុង​ស្រុក​ជាច្រើ ន​នាក់​បើកដៃ​អោយ​កាប់ និង​អ្នកមាន​លុយ​នៅក្នុ ង​ភូមិ​តា​មាឃ​តែម្តង ចេញមុខ​ជួល​អោយ ប្រជាពលរដ្ឋ​កាប់​ព្រៃ ក្នុង​១​ថ្ងៃ​តម្លៃ​៦០០០ ០​រៀល​។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​តា​មាឃ និង​លោក​មេភូមិ​តា​មាឃ បាន​រាយការណ៍​ទៅ​លោក ឃៀង យិង មេឃុំ​អណ្តូងទឹក តែ​ការ រាយការណ៍​នោះ មិន​មាន​ប្រសិទ្ធភាព​ទេ រាយការណ៍​ហើយ សកម្មភាព​កាប់​ព្រៃ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។​ប្រជាពលរដ្ឋ​បន្តថា មិនដែល​ឃើញ​លោក​មេឃុំ លោក​ចៅហ្វាយស្រុក អើត​ក្បាល​មក​មើល​គេ​កាប់​ព្រៃ​នោះទេ អាជ្ញាធរ​ប្រហែលជា​មាន​ភាគហ៊ុន​ក្នុង​ហ្នឹង​ដែរ​មើលទៅ​។ ប្រជាពលរដ្ឋ​និយាយថា ពួកគាត់​អ្នកក្រីក្រ​មិន​ហ៊ាន​ទៅ​កាប់​ព្រៃ​នេះ​ទេ​។ ចំណែក​អ្នកមាន​លុយ​មាន​ខ្សែ​ខ្នង​ធំ​នៅ​ពី​ក្រោយ​ទើប​ហ៊ាន​កាប់​ព្រៃ​នេះ​។​

​ប្រជាពលរដ្ឋ​ទាំង​៣​ភូមិ​និយាយ​ថា ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក ទឹក​ដី​នៅ​កន្លែង​នេះ​មិន​ដែល​អ្នក​ណា​មក​កាប់​ព្រៃ​នេះ យក​ដី​ទេ ទើបតែ​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៨​នេះ មាន​គេ​មក​កាប់​យក​ដី​ព្រៃ​លិច​ទឹក​នេះ​។​
​ពលរដ្ឋ​បន្តថា ព្រៃ​លិច​ទឹក ព្រៃកោងកាង ជា​ទីកន្លែង​សំរាប់​ប្រជាពលរដ្ឋ​ក្រីក្រ​រក​ខ្យង រក​ក្ដាម រកត្រី ជា​ប្រចាំ​ថ្ងៃ មិនគួរ អាជ្ញាធរ​បើកភ្នែក​ឈរ​មើល​ទេ​រឿង​ជនខិលខូច​លួច​កាប់​ដីព្រៃ​នេះ ពលរដ្ឋ​ថាបើ​គេ​កាប់​បាន គាត់​ក៏​ទៅ​កាប់​ដែរ​។​

​ចំណែក​លោក​មេឃុំ ឃៀង យិង បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​តាម​ទូរស័ព្ទ​ថា រឿង​គេ​កាប់​ព្រៃ​នេះ គាត់​ដឹង​ដែរ លោក​មេឃុំ​បន្តថា រឿង​ដី​ព្រៃ​លិច​ទឹក​នេះ និង ព្រៃកោងកាង គឺជា​ដី​ដែល​បរិស្ថាន​ជា​អ្នកគ្រប់គ្រង​ទេ ហើយ​គាត់​បាន​រាយការណ៍​ទៅ​ស្រុក​ហើយ​។​

​ពាក់ព័ន្ធ​ក្នុង​ការកាប់​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង នៅ​តំបន់​ខាងលើ​នេះ អ្នកសារព័ត៌មាន​បាន​ទូរស័ព្ទ​សួរ​លោក អ៊ឹង មុន្នី ហៅ តា​វាត ប្រធាន​បរិស្ថាន​ស្រុក​អណ្តូងទឹក លោក​ប្រាប់​ថា រឿង​គេ​កាប់​ព្រៃ​នេះ​លោក​កំពុង​ស្រាវជ្រាវ​រក​មុខ​អ្នកប្រព្ត្រឹត្ត ដាក់​ទៅ​តុលាការ ធ្វើ​តាម​ផ្លូវច្បាប់ ហើយ​ដាក់​កម្លាំង​ការពារ​មិន​អោយ​កាប់​ព្រៃ​នេះ​បន្តទៅទៀត​ទេ​។ លោក​ប្រធាន​បរិស្ថាន​ស្រុក​បាន​បន្តថា សូម​អោយ​អ្នកសារព័ត៌មាន​ជួយ​សហការ​ផង ពី​រឿង​ជនខិលខូច​កាប់ ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នេះ​។​

​ចំណែក​លោក ទូ សាវុធ អភិបាលស្រុក​បូ​ទុម​សាគរ លោក​បាន​និយាយថា លោក​បាន​ដឹង​ហើយ ហើយ​លោក​កំពុង ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​កាប់​ទន្ទ្រាន​យក​ដី​នោះ​។ លោក​អភិបាលស្រុក​បន្តថា រឿង​ដី​នេះ លោក​មិន​ឲ្យ​អ្នកណា​មក​យក​ដី​ព្រៃ​លិច​ទឹក​នេះ​ទេ ហើយ​រក្សា​ទុក​ដី​នេះ​ជា​សម្បត្តិ​របស់​រដ្ឋ​វិញ ចំពោះ​អ្នក​លក់ អ្នកទិញ លោក​មិន​ទទួលខុសត្រូវ​ជា​ដាច់ខាត​។ លោក​អភិបាលស្រុក​បាន​និយាយ​បន្តទៀតថា អ្នក​កាប់​ព្រៃ​លិច​ទឹក អ្នក​លក់​ដី​ព្រៃ ត្រូវតែ​មាន​ទោស​។​

​លោក​អភិបាលស្រុក​និយាយថា សូម​អោយ​អ្នកសារព័ត៌មាន​ជួយ​គ្នា ក្នុង​ការសហការ​ការពា​រធន​ធាន ព្រៃ​ធម្មជាតិ ព្រៃ លិច​ទឹក ព្រៃកោងកាង​របស់​រដ្ឋ​ផង​។

​ការឃុបឃិត​គ្នា​កាប់​ព្រៃ​លិច​ទឹក​និង​ព្រៃកោងកាង ពី​អ្នក​មាន​លុយ​មាន​អំណាច ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បើ​កដៃ ឲ្យ​កាប់​ព្រៃ យក​ដី​របស់​រដ្ឋ​ចែកគ្នា តែងតែ​កើតឡើង​មិនចេះចប់​មិនចេះហើយ នេះ​គឺ​មកពី​អំពើ​ពុករលួយ​នៅ​មូលដ្ឋាន មាន​មន្ត្រី​ក្នុងស្រុក​ឃុបឃិត​គ្នា​អោយ​កាប់​ព្រៃ​ទាំងអស់នេះ ទើប​ជន​ខិលខូច​ហ៊ាន​កាប់​។ បើ​មន្ត្រី​មូលដ្ឋាន​សមគំនិត​គ្នា ហើយ​ខាង​ថ្នាក់ស្រុក ថ្នាក់​ខេត្ត មិន​មាន​របាយការណ៍​ជូន​ដល់​ថ្នាក់លើ​ទេ​នោះ ទំរាំ​តែ​ដឹង​នោះ​គឺ​ជនខិលខូច​កាប់​ព្រៃ អស់រលីង​ទៅហើយ​។​

​សូមអោយ​លោក​ជំទាវ មិថុនា ភូថ​ង អភិបាល​ខេត្ត​កោះកុង ជួយ​រឹត​បន្តឹង​ខាង​ផ្នែក​ច្បាប់​យ៉ាង​តឹងរឹង​បំផុត និង​មេត្តា ចុះ​ដល់​មូលដ្ឋាន​ជា​បន្ទាន់ ហើយ​ហៅ​មន្ត្រីក្រោមឱវាទ​នៅក្នុង​ស្រុក​និមួយៗ​ទាំងអស់ មក​មូលដ្ឋាន​ភូមិ​ឃុំ​ដែល​ជា​ទីកន្លែង កាប់​ព្រៃ​នោះ ដើម្បី​ទប់ស្កាត់ ជាពិសេស​នោះ​គឺ​ផ្នែក​បរិស្ថាន​នៅ​មូលដ្ឋាន​ផ្ទាល់ ត្រូវ​ដាក់​កម្លាំង​សំងាត់​ជាប្រចាំ និង សហការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ក្នុង​ការការពារ​ដីព្រៃ​លិច​ទឹក​ដែល​ជា​សម្បត្តិ​របស់​ជាតិ​។​

​សង្ឃឹមថា​លោក​ជំទាវ អភិបាល​ខេត្ត​កោះកុង ជួយ​ការពារ​និង​ថែរក្សា​សម្បត្តិ​របស់​ជាតិ និង​ជួយ​សង្គម​ជាតិ​របស់​យើង កុំអោយ​បាត់បង់​អស់​នៅ​ធនធានធម្មជាតិ ក្នុងនាម​លោក​ជំទាវ អភិបាលខេត្ត ឡើងកាន់តំណែង​ថ្មី​នេះ​៕
​ប្រភព​ពី​ថ្ងៃនេះ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888