ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ឱម​ យ៉ិនទៀង​ ប្រធានអង្គភាពប្រ​ឆាំងអំពើពុ​ករលួយគួរ​បើកការស៊ើប​អង្កេតរឿ​ងអា​ស្រូវពុករលួយ​​ច្រើនរូបភាព​របស់លោក​ សាំ ពិសិដ្ឋ​និងបក្ខពួ​ក​ឲ្យបាន​ស៊ីជ​ម្រៅ

មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បង្ហើប​ឲ្យ​ ដឹងថា បច្ចុប្បន្ន​លោក  សាំ ពិសិដ្ឋ ប្រើ​គ្រប់​វិធី​ ដើម្បី​ប្រមូល ​លុយ​តាមរបៀប​ពុករលួយ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់  ហើយ​រាល់​គម្រោង​ស្ថាបនា​ផ្លូវ  ជួសជុល​ផ្លូវ ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ  ធ្វើ​លូ និង​គម្រោ ង​ជាច្រើន​ទៀត​គឺជា​ប្រភព​ចំណូល​ របស់លោក សាំ ពិសិដ្ឋ និង​បក្ខពួក​។  រឿងអាស្រូវ​ពុករលួយ ​ច្រើនបែប​ច្រើនយ៉ាង​ ត្រូវបាន​លាត ត្រដាង ​ជា​បន្តបន្ទាប់ ហើយ​ការដែល​លោក សាំ ពិសិដ្ឋ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជា​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​បិទបាំង​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ តាមរយៈ​នៃ​ការ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សាំ ពិសិដ្ឋ ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង ប្រហែលជា​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទទួលបាន​ផលប្រយោជន៍​មួយផ្នែកធំ​ផងដែរ ទើប​លោក ស៊ុន ចាន់ថុល បណ្ដោយ​ឲ្យ​លោក សាំ ពិសិដ្ឋ និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​លាតត្រដាង​ជា​បន្តបន្ទាប់​នូវ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ព្រមទាំង​បក្ខពួក​ហើយ​ជំរុញ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សាំ ពិសិដ្ឋ និង​បក្ខពួក​ជាបន្ទាន់​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្ដោយ​ឲ្យ​លោក សាំ ពិសិដ្ឋ ព្រមទាំង​មន្ត្រី​ជិតស្និទ្ធ​មួយចំនួន​បន្ត​ប្រើ​តួនាទី ប្រើ​អំណាច ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​របស់លោក សាំ ពិសិដ្ឋ និង​បក្ខពួក​ឲ្យ​បាន​ស៊ីជម្រៅ ហើយ​ចាត់ការ​ឲ្យ​សម​នឹង​ទង្វើ​ដែល​ពួកគេ​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយឆ្នាំៗ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំ ពិសិដ្ឋ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​រាល់​គម្រោង​និង​រាល់​ការសម្រេចចិត្ត​ទាំងឡាយ គឺ​ស្ថិតនៅលើ​បបូរមាត់​របស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សាំ ពិសិដ្ឋ និង​ប្រធានការិយាល័យ​ផែនការ​គណនេយ្យ គឺ​លោក ម៉ុម សុ​ខាន ព្រមទាំង​បក្ខពួក​ឈ្មោះ ហេង ងួន និង​បរិវារ​មួយចំនួនទៀត​ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​លើ​គម្រោង​ជាច្រើន​ក្នុង​មួយឆ្នាំៗ​រាប់លាន​ដុល្លារ?​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​ទុក​ឲ្យ​លោក សាំ ពិសិដ្ឋ ព្រមទាំង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃនេះតទៅទៀតទេ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888