ថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ស៊ុន​ ចាន់ថុលរដ្ឋម​ន្ត្រីក្រសួងសាធារ​ណការនិងដឹកជ​ញ្ជូនគួរពិនិត្យ​ឡើងវិញនិង​ទប់​ស្កាត់លោក​ គឹម សុវណ្ណ​ប្រធានមន្ទីរ​សាធារណកា​រខេត្តប​ន្ទាយមានជ័យឃុបឃិតឲ្យមន្ត្រីក្រោមឱវាទ​ប្រព្រឹត្តអំ​ពើពុ​ករ​លួយ

ប្រភព​ពី​ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹងថា សម្រាប់​រថយន្ត​ដឹកទំនិញ​ធំៗ​ទោះបី​ផ្ទុក​ លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់  គឺ​ត្រូវ​បង់ លុយ​ ឲ្យ​ក្រុមមន្ត្រី​ពុករលួយ​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង ​រថយន្ត​ភូមិ​កូនដំរី ក្នុង​រថយន្ត​មួយ គ្រឿង​ចាប់ពី​១០​ម៉ឺន​រៀល​ ទៅ​៣០ ​ម៉ឺន​រៀល​ឬ​៥០​ម៉ឺន​រៀល​តាម​ទំហំ​រថយន្ត​។  ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកទំនិញ​ ធំៗ​បើកបរ​ឆ្លង​កាត់មុ ខ​ស្ថានីយ៍​ជ ញ្ជីង​ថ្លឹង​រថយន្ត​ភូមិ​កូនដំរី រាប់រយ​គ្រឿង​ដូច្នេះ ​ក្រុមមន្ត្រី​ពុករលួយ​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្តបន្ទាយ មានជ័យ  ប្រមូល​លុយ​បាន​មិនតិច​លាន​រៀល​នោះទេ​។ ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ បាន​លើកឡើងថា ស្ទើរតែ​១០០​ភាគរយ​នៃ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​កូនដំរី មិនបាន​ចូល​ថ្លឹង​តាមច្បាប់​កំណត់​នោះឡើយ​។

ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​មេមត់ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​រិះគន់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ចំណុច​ភូមិ​កូនដំរី ថា​កំពុង​ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយ​ ​។ ប្រភពពី​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគេ​ដឹកទំនិញ​លើស​ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ គឺ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ភូមិ​កូនដំរី ដោយ​មិនអាច​ខក​ខាង​បានទេ​។ ម្ចាស់​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​មួយចំនួន​បាន​អះអាងថា ឲ្យ​តែ​ពួកគេ​បង់លុយ​តាម​ការកំណត់​គឺ​មិនបាច់​ចូល​ថ្លឹង​ឡើយ ព្រោះ​ក្រុមមន្ត្រី​ពុករលួយ​ទាំងនោះ​គិតតែ​ពី​រឿង​ប្រមូល​លុយតែម្តង ​។

ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​៥ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ភូមិ​កូនដំរី គឺជា​មនុស្ស​ជំនិត​របស់លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ ហេតុនេះហើយ​ទើប​លោក ប៉ាល់ សុ​មេ​ដា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​កូនដំរី ព្រមទាំង​បក្ខពួក​ហ៊ាន​ប្រែក្លាយ​ជញ្ជីង​ថឹ្ល​ង​រថយន្ត​ទៅជា​ជញ្ជីង​ថ្លឹង​លុយតែម្តង ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រព្រឹត្ត​អំពើពុករលួយពេញបន្ទុក។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888