ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មន្ត្រី​យោធាមាន​ឥទ្ធិពលម្នាក់​ឈ្មោះ កែវ សារ៉ា​ន់បានប្រើអំ​ណាចយក​គ្រឿងចក្រ​ចាក់ដី​លុប​បឹងធម្មជា​តិរប​ស់រដ្ឋយកធ្វើជាកម្មសិទ្ធិយ៉ាងគ​ឃ្លើន

មន្ត្រី​យោធាមាន​ឥទ្ធិពលម្នាក់​ឈ្មោះ កែវ សារ៉ា​ន់បានប្រើអំ​ណាចយក​គ្រឿងចក្រ​ចាក់ដី​លុប​បឹងធម្មជា​តិរប​ស់រដ្ឋយកធ្វើជាកម្មសិទ្ធិយ៉ាងគ​ឃ្លើន

ប្រភពពី​មន្ត្រី​យោធា​ក្នុង​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា ការដែល​លោក  កែវ សារ៉ាន់ អាចធ្វើ​សកម្មភាព​ចាក់ ដី​លុប​បឹង ​ធម្មជាតិ​របស់​រដ្ឋ​ក្នុងភូមិ​ចំការ​តែ  សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ  យក​ធ្វើជា​កម្មសិទ្ធិ​គឺ​ដោយ សារ​មានការ​ឃុប ឃិត​ជា​ប្រព័ន្ធ​។ ទោះជា​យ៉ាង ណា​កាលពី​ថ្ងៃទី​០៦ ខែវិច្ឆិកា  ឆ្នាំ​២០១៨ មន្ត្រី​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ  បាន​ចុះ​ឃាត់​គ្រឿងចក្រ​របស់លោក កែវ សារ៉ាន់ មិន​ឲ្យ​ឈូសឆាយ​ចាក់ដី​លុប​បឹង​តទៅទៀត​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​មនោ​រម្យ គ្មាន​ជំនឿ​លើ​វិធានការ​របស់​មន្ត្រី​អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ នោះឡើយ​។ ដោយហេតុថា​លោក កែវ សារ៉ាន់  ជា​មន្ត្រី​យោធា​ដែលមាន​ឥទ្ធិពល​ខ្លាំង​និង​មាន​ខ្នងបង្អែក​រឹងមាំ ដូច្នេះ​លោក កែវ សារ៉ាន់ អាច​បន្តសកម្មភាព​ចាក់ដី​លុប​បឹង​ធម្មជាតិ​ក្នុងភូមិ​ចំ ការ​តែ នាពេល​ឆាប់ៗ​ខាងមុខ​បន្តទៀត ​ជាមិនខាន​។ ប្រជាពលរដ្ឋ​បាន​អំពាវ នាវ​ដល់​ ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ចា ត់វិធានការ​ទប់ស្កាត់​បញ្ហា​ខាងលើ នេះ​ផង ព្រោះ​លោក  ស្វាយ សំ​អ៊ាង អភិ បាល ខេត្ត​មណ្ឌលគិរី និង​លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី កំពុង​សម្ងំស្ងៀម​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំការ​តែ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​មន្ត្រី​យោធា​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ កែវ សារ៉ាន់ បាន​ប្រើ​អំណាច​ប្រើ​គ្រឿងចក្រ​ចាក់ដី​លុប​បឹង​ធម្មជាតិ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​អាជ្ញាធរ​សង្កាត់​មនោ​រម្យ ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ក្រុង​បាន​លុង មិន​ចាត់វិធានការ​ទប់ស្កាត់​ករណី​មន្ត្រី​យោធា​ឈ្មោះ កែវ សារ៉ាន់ ចាក់ដី​លុប​បឹង​ធម្មជាតិ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​កំរោល​នោះទេ​។ រីឯ​ប្រភព​ខ្លះទៀត​បាន​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​ពី​ចៅសង្កាត់​មនោ​រម្យ និង​អភិបាលក្រុង​សែន​មនោ​រម្យ ទើប​មន្ត្រី​យោធា​ឈ្មោះ កែវ សារ៉ាន់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំការ​តែ បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្មាន​ខែ​កន្លងទៅនេះ​បឹង​ធម្មជាតិ​ក្នុង​មូលដ្ឋាន​ពួកគាត់​ត្រូវបាន​មន្ត្រី​យោធា គឺ​លោក កែវ សារ៉ាន់ ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ចាក់ដី​លុប​យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​គ៌ និង​អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អ៊ាង កំពុង​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ទោះបី​សកម្មភាព​ចាក់ដី​លុប​បឹង​ធម្មជាតិ​ពី​សំណាក់​លោក កែវ សារ៉ាន់ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន ស្ទះផ្លូវ​ទឹក​ហូរ និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​។ ប្រភពពី​មន្ត្រី​យោធា​ដែល​ស្និទ្ធ​នឹង​លោក កែវ សារ៉ាន់ បាន​ឲ្យ​ដឹងថា​លោក កែវ សារ៉ាន់ បម្រុង​យក​ដី​នោះ​ពុះ​ជា​ដីឡូត៍​លក់​ព្រោះ​ទីតាំង​ដី​ខាងលើ​កំពុងមាន​តម្លៃ​ខ្ពស់ ហើយ​ផ្លូវ​ក្រវាត់ក្រុង​សែន​មនោ​រម្យ ទើបតែ​សាងសង់​រួចរាល់​កាលពីពេល​ថ្មីៗ​នេះ​។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888